'' ភាគទី24 ''

7.8K 475 8
                                    


ក្រោយពីចាត់ការដោះស្រាយជាមួយJessicaរួច
JungKookក៏ត្រឡប់មកផ្ទះវិញ គេអារម្មណ៍មិនល្អ
នោះទេ ចង់នៅជាមួយប្រពន្ធនៅផ្ទះវិញល្អជាង។

« ថេយ៍នៅខាងលើមែនទេ?» រាងសង្ហារសួរទៅអ្នក
បម្រើដែលកំពុងតែជូតតុក្នុងផ្ទះ ធម្មតាឲ្យតែគេមកវិញ
គេតែងតែសួររកTaehyungបែបនេះ ព្រោះមិនចង់
ខកជើងនោះអី ថេយ៍នៅឯណាគេក៏ទៅរកនៅទីនោះ
តែម្ដងទៅវាងាយស្រួលជាង

« ចា៎ស ចៅហ្វាយ» ស្រីបម្រើប្រញាប់តប នាយក៏ឡើងទៅសម្ដៅទៅបន្ទប់គេងតែម្ដងទៅ។

« ថេយ៍!!»

« Shhh..បងកុំមាត់ឮពេកប៊េប៊ីទើបតែគេងលក់ទេ»
រាងតូចលើកដៃធ្វើកាយវិការដើម្បីឲ្យនាយស្ងាត់មាត់
គេទើបតែលួងកូនឲ្យគេងលក់បានមុននេះទេ ស្រួលមិនស្រួលយំរករឿងទៀតឥឡូវហើយ

« អូខេ...» JungKookដើរតិចៗមកដាក់អង្គុយជិត
រាងតូចតូចដែលកំពុងអង្គុយមើលមុខកូនដែលកំពុងតែគេងនោះ

« ថ្ងៃនេះបងមកវិញលឿនម្ល៉េះ?»Taehyungសួរ
ព្រោះទើបតែម៉ោង6ល្ងាចនោះទេ ធម្មតានាយមក
វិញយប់ជ្រៅៗណាស់ទើបចេះតែសួរទៅ

« បងក៏ចង់មកផ្ទះនៅជាមួយអូនមើលកូនវិញនោះអី
គ្មានអីនោះទេ!!»JungKook

« មិនដែលឃើញបងមើលកូនផង!! ចេះតែអង្គុយមើលអូនហ្នឹង»Taehyungពេបមាត់ ព្រោះនាយ
មិនចេះលួងកូនទេ ចេះតែឆុងទឹកដោះគោមួយមុខគត់ គេក៏មិនបានថាអីដែរ ត្រឹមមានJungKookនៅក្បែរមើលថែគេ ក៏គ្រប់គ្រាន់ហើយ

« ព្រោះតែបងមិនចេះនោះអី បើចេះបងធ្វើបាត់
ហើយ »JungKook

« ចេះធ្វើឲ្យគេមានកូន តែមិនចេះមើលកូន!!»
រាងតូចនិយាយហើយក៏ក្រោកដើរចូលបន្ទប់ទឹកបាត់
ព្រោះគេស្អុះស្អាប់ណាស់ចង់សម្អាតខ្លួនបន្តិច
ម្យ៉ាងទៀតក៏ល្ងាចណាស់ហើយដែរJungKook
តាមសម្លឹងមើលគេបន្តិចទើបងាកមកនិយាយជាមួយ
កូនវិញ

« មកពីកូនឯងឬ បានជាAppaប្រែប្រួលបែបនេះ?»
នាយនិយាយទាំងសម្លឹងមើលមុខកូនប្រុសរបស់ខ្លួន
តាំងពីសម្រាលកូនរួចTaehyungក៏ប្រែប្រួលខុស
ពីពេលមុន ទោះបីជាមិនកាចតែគេតែងតែ.តមាត់ឬ
និយាយឌឺនាយរហូត មិនដូចកាលពីមុនទេ និយាយអ្វីក៏តាមនាយគ្រប់យ៉ាង មិនដែលប្រកែក

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now