'' ភាគទី6 : ចាំលើកក្រោយទៅ''

10.3K 603 5
                                        


ក្រោយពីញ៊ាំអាហារពេលព្រឹករួចពួកគេក៏ឡើងទៅសម្ងំនៅក្នុងបន្ទប់គេងវិញ រីឯungKookក៏នៅអង្គុយបង្ខំឲ្យTaehyungលេបថ្នាំព្រោះគេមិនព្រមលេបនោះទេ

« អូនលេបថ្នាំសិនទៅ បើមិនលេបម៉េចនឹងឆាប់ជា?»JungKook

« អត់ទេ អូនលែងអីហើយបងឃើញទេ?អូនស្រស់ស្រាយ លែងក្ដៅខ្លួន ឈឺក្បាលអីទៀតហើយ» រាងតូចពេបមាត់រួចរត់ចេញទៅឈរនៅម្ខាង ព្រោះខ្លាច
JungKookចាប់គេបញ្ច្រកថ្នាំ ក៏ព្រោះតែគេមិនចូលចិត្តនោះអី គឺស្អប់តែម្ដងអារបស់ល្វីងនោះ

« មកអង្គុយហើយលេបថ្នាំឲ្យលឿនមក កុំឲ្យបងកាច
ជាមួយអូន»JungKook

« តែ...Jung...អូនមិនចូលចិត្តថ្នាំនោះទេ ណា៎ៗៗ
មិនបាច់លេបក៏បានដែរ អូនលែងអីហើយ»Tae

« អូនលែងស្ដាប់តាមបងជាប្ដីហើយហេ៎ស? មកឲ្យលឿន»JungKookនិយាយហើយ Taehyungក៏
សសិលខ្លួនដើរទៅជិតនាយតិចៗ មុននិងយកថ្នាំ
និងទឹកដែលរាងក្រាស់កាន់យកមកចាត់ការលេបថ្នាំ
សុខចិត្តល្វីងក៏បានដែរ តែកុំឲ្យតែJungKookខឹងស្អប់គេទៅបានហើយ!

ក្រោយពីលេបថ្នាំរួចរាងតូចក៏អង្គុយមើលមុខនាយ
ភ្លឹះៗមិនហ៊ាននិយាយអ្វីសូម្បីតែមួយម៉ាត់

« អូនទៅផ្លាស់សម្លៀកបំពាក់ទៅ»JungKook

« ពួកយើងទៅណាឬ?»Taehyung

« ទៅដើរលេងនៅខាងក្រៅ» រាងក្រាស់តបមកវិញ
Taehyungក៏ញញឹមឡើងដោយភាពរីករាយ
យេ៎ស!! ទីបំផុតគេអាចចេញទៅក្រៅបានហើយ
សម្ងំនៅតែក្នុងវិមានធំល្វឹងល្វើយនេះជាងពីរថ្ងៃគេ
ធុញស្ទើរតែស្លាប់ ចង់ធ្វើអី ទៅណាក៏មិនបានដែរ
ព្រោះJungKookហាមគ្រប់យ៉ាង

« Okay...»

« ពាក់សម្លៀកបំពាក់ និងអាវក្រៅក្រាស់ៗមកព្រោះ
នៅមានមានព្រិលធ្លាក់ ត្រជាក់ណាស់ប្រយ័ត្នឈឺ
ទៀតទៅ»JungKookលួចញញឹមក្នុងចិត្តពេលឃើញរាងតូចជាប្រពន្ធសប្បាយចិត្តបែបនេះ គេដឹង
ថាTaeធុញនិងភាពផ្ដាច់ការរបស់គេទើបចង់បបួលចេញក្រៅ ហើយក៏មិនច្បាស់ដែរថាវាជាលើកចុងក្រោយដែរឬអត់ដែលគេអនុញ្ញាតឲ្យប្រពន្ធជាទី
ស្រឡាញ់ម្នាក់នេះចេញទៅខាងក្រៅនោះ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now