នៅក្នុងបន្ទប់ទទួលភ្ញៀវមានគូស្នេហ៍មួយគូកំពុងតែ
អង្គុយមើលទូរទស្សន៍ ខ្លួនប្រាណអង្គុយឱបគ្នាយ៉ាងស្និតស្នាល បន្ទាប់ពីឈ្លោះគ្នា មិននិយាយរកគ្នាអស់
ជាច្រើនថ្ងៃមកនេះ។
« ដៃបងនៅឲ្យស្ងៀមតិចមើស៎» Taehyungលើក
ដៃទៅវាយដៃរបស់JungKookផាច់ៗ នេះគេកំពុងតែ
ជក់មើលរឿងផងនៅរំខានគេ ស្ទៀបចុះស្ទៀបឡើង ច្រដាច់ដើមទ្រូងមានសាច់តិចៗរបស់គេឡើងក្រហមសាច់ បន្តិចក៏ថើបថ្ពាល់ បន្តិចក៏ថើបមាត់ នៅហ្នឹងហើយលោកអើយយ ~~~
« អូនមើលតែអូនទៅ បងនៅតែបងតើ!»រាងក្រាស់
និយាយហើយក៏ឆ្មក់ថើបថ្ពាល់ប៉ោងៗដែលគួរឲ្យចង់
ខាំនោះមួយខ្សឺតមុននិងទាញTaehyungឲ្យខិតមក
កៀកគេលើសដើម ព្រោះថេយ៍កំពុងតែអង្គុយនៅ
ចន្លោះជើងរបស់គេនោះអី!!
ដឹងទេ ប៉ុន្មានថ្ងៃនេះគេលំបាកប៉ុណ្ណាដែលត្រូវទ្រាំ
មិននិយាយរក មិនមើលមុខ មិនបានឱប មិនបានថើប
Taehyungនោះ? អ្នកណាថាគេមិនស្រឡាញ់Tae?
គេស្រឡាញ់ក្មេងតូចមួយនេះខ្លាំងណាស់ ព្រោះតែស្រឡាញ់នេះហើយទើបខំបារម្ភ ប្រច័ណ្ឌ
ហួងហែង ហើយក៏ខំចំណាយពេលទៅញ៉ែដល់ផ្ទះរាល់ថ្ងៃហើយចុងក្រោយក៏រៀបការជាមួយគ្នាតាមប្រាថ្នា តែដោយសារគេចង់ឈ្នះទើបខំធ្វើជាមិនខ្វល់ ប៉ុន្តែអ្នកដែលគេស្រឡាញ់មានតែKim Taehyung
ម្នាក់ប៉ុណ្ណោះ ទើបចុងក្រោយក៏នាយសុខចិត្តទៅ
និយាយរកគេមុន។
ប៉ុន្តែរឿងមានស្រីខាងក្រៅនោះ ចង់ឲ្យគេឈប់ឬ?
គេស្រឡាញ់Tae តែក៏មិនអាចសន្យាថាឈប់បាន
នោះទេ ក៏ដឹងហើយថាគេជាមនុស្សល្មោភរឿងលើគ្រែនោះអី ទើបត្រូវរកមនុស្សស្រីមកបំពេញបន្ថែម
ពឹងលើប្រពន្ធមិនគ្រប់នោះទេ ( អ្នកសរសេរ: 🙂 )
« បងតែងតែអញ្ចឹង!!» Taehyungគ្រវីក្បាលតិចៗ
រួចទាញនំយកមកញ៊ាំកំដរអារម្មណ៍ស្របពេលដែល
ភ្នែកនៅសម្លឹងនិងទូរទស្សន៍មិនដាក់
« JungKook!!!! Taehyung ahhh~~~»
« អ្នកម៉ាក់!!» JungKook
« ម៉ាក់ខំតែដើររក!! នៅអង្គុយឱបថើបគ្នាទីនេះសោះ» អ្នកជាម្ដាយនិយាយហើយគ្រវីក្បាលតិចៗ
រួចកាន់របស់ដែលគាត់យកមកហុចឲ្យទៅអ្នកបម្រើ
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung
