'' ភាគទី19 ''

10.7K 577 12
                                        


តាមផ្លូវមកផ្ទះវិញTaehyungគិតតែពីយំឥតឈប់
ថែមទាំងខិតខ្លួនមិនអង្គុយជិតJungKookទៀតផង
រាងក្រាស់ក៏មិនទាន់មាត់ គេកំពុងតែខឹងខ្លាចនិយាយ
ច្រើនទៅជ្រុលដៃហិង្សាដាក់Taehyung ប៉ុន្តែដល់
ផ្ទះវិញដឹងគ្នាមិនខានទេ

« យ៉ាងម៉េចហើយ ម៉េចមិនឆ្លើយនិងបង?»
JungKookឈរសួរទៅរាងតូចដែលអង្គុយនៅលើ
សាឡុងក្នុងបន្ទប់គេង តែគេមិនតបសោះ

« ... »

« ហេតុអីក៏រត់ចេញពីបង? ដឹងទេបងបារម្ភពីអូន
និងកូនប៉ុណ្ណា? » JungKook

« .... »

« បើអូនខឹងបង គួរតែនៅនិយាយជាមួយបង
ស្ដាប់ហេតុផលបងសិន ហេតុអីក៏រត់ទៅបាត់គ្មាន
ហេតុផលដូចជាក្មេងបែបនេះ? អ-អូនថែមទាំងទៅ
រកអាJiminទៀត បងប្រាប់ប៉ុន្មានដងហើយថាកុំឲ្យ
ពាក់ព័ន្ធជាមួយវា?» និយាយដល់ត្រឹមនេះJung-
Kookក៏ស្រែកឡើងតែម្ដង រំឮកពេលណាក្ដៅពេលនោះ ដឹងថាគេប្រច័ណ្ឌហួចហែងហើយតែនៅតែ
មិនស្ដាប់? ចង់ឲ្យគេខឹងស្លាប់ឬ?

« .... » Taehyungនៅតែមិនតបជាមួយនាយ

« ម៉េចក៏មិននិយាយ? គរហើយហេ៎ស?»

ប្រាវ!!!
« អា៎យយ!! ហ្ហឹកៗហ៊ឺ...ហ៊ឹក»Taehyungលើកដៃ
ខ្ទប់ត្រចៀកដោយភាពភ័យខ្លាច ខិតជើងទៅម្ខាងពេលដែលJungKook គប់ថូរផ្កាមកទំហឹងនៅជិតជើងគេ វិសតែនឹងត្រូវគេទៅហើយ អំបែងកែវក៏
បែកបាក់ខ្ចាត់ខ្ចាយពេញឥដ្ឋ

« អូនចង់យ៉ាងម៉េចជាមួយបង?» JungKookដក
ដង្ហើមវែងៗបន្ធូរអារម្មណ៍សិនរួចនិយាយទៅកាន់
រាងតូចជាមួយនិងសម្លេងធម្មតាវិញ

« ខ្ញុំ...ហ្ហឹកក ខ្ញុំចង់លែងលះ ហ៊ឺៗ...» Taehyung
តបទៅវិញទាំងយំស្ទើរតែដង្ហក់ កែវភ្នែកក្រហម ថ្ពាល់ដាបដោយទឹកភ្នែកហូរមកមិនចេះឈប់ឈរ បបូរមាត់ក៏ឡើងក្រហមដូចគ្នាដោយសារគេយំពេក

« លែងលះស្អីទៀតហើយ? អូនមិនហត់ទេហ្ហេ៎ស? ស្អីបន្តិចក៏លែង ស្អីបន្តិចក៏លែង បងមិនលែងទេ!!»
រាងក្រាស់ចាប់ផ្ដើមស្រែកគំហកសារជាថ្មីពេលឮ
ពាក្យលែងលះចេញពីមាត់ប្រពន្ធ នាយសម្លឹងមើល
គេបន្តិចទើបដើរទៅអង្គុយជិតTaehyung

« បងជាប្ដីអូន!! ជាប៉ារបស់កូន!! មិនយូរប៉ុន្មានទេ
កូននិងកើតចេញមកហើយ ហើយបងក៏មិនលែងលះ
ដែរឮទេ? ហាមនិយាយពាក្យហ្នឹងទៀតឲ្យបងឮម្ដង
ទៀតឲ្យសោះ អូនជាប្រពន្ធរបស់បងតែម្នាក់គត់
ហើយបងក៏មិនឲ្យអូនទៅណាដែរ»JungKook

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now