ចំណាយពេលជិតកន្លះម៉ោង Spaghettiរបស់
Jiminក៏រួចរាល់ នាយរៀបដាក់ចានរួចក៏លើកយកមក
ឲ្យTaehyungដល់តុតែម្ដង មិនយល់ដូចគ្នាតែគេ
មានអារម្មណ៍ថាចូលចិត្តTaehyung តែមិនមែន
របៀបស្រឡាញ់នោះទេ គ្រាន់តែចូលចិត្ត អាណិត
ហើយក៏ចង់ជួយ។
« ញ៊ាំទៅ!!» Jimin
« រំខានលោកហើយ..» Taehyung
« មិនអីទេ» Jiminដាក់ខ្លួនអង្គុយក្បែររាងតូចសម្លឹង
មើលអាហាររហូតដល់អស់ ទើបនាយឲ្យគេទៅងូត
ទឹកហើយសម្រាកនៅក្នុងបន្ទប់ជិតបន្ទប់នាយតែម្ដង
ព្រោះTaehyungនិយាយថាគ្មានស្គាល់អ្នកណាទេ
ហើយក៏មិនចង់រំខានបងប្រុសដោយសាររឿងគ្រួសាររបស់គេទៀត។
មើលមកខាងJungKookវិញ ពេលនេះនាយកំពុង
តែជ្រួលច្របល់ពេលផ្ទះព្រោះបាត់Taehyungរក
មិនឃើញ។
« ទៅតាមរកទៀតមក ទោះបីជាជីកកកាយសេអ៊ូល
នេះក៏ត្រូវតែរកTaehyungឲ្យឃើញដែរ ឮទេ?»
JungKookស្រែកគំហកដាក់កូនចៅខ្លួនទាំងខឹង
ពេលនេះនាយជ្រួលច្របល់អស់ហើយ មិនដឹងត្រូវ
ធ្វើយ៉ាងម៉េចទៀតទេ នេះបាត់គេជាងកន្លះថ្ងៃហើយ
ពេលនេះក៏យប់ហើយទៀត តើគេទៅណា?
« បាទចៅហ្វាយ!!» នាយKitងក់ក្បាលរួចដើរចេញទៅព្រមជាមួយកូនចៅជាង10នាក់
«ចង្រៃយ៍អើយ!!តើអូនទៅណាKim Taehyung?» រាងក្រាស់ដាក់ខ្លួនអង្គុយទាំងឈឺក្បាលតិចៗ ក្នុងចិត្តបារម្ភពីប្រពន្ធហើយនិងកូន
ប៉ុន្តែក្នុងចិត្តនាយ នាយនៅតែមិនបានខុស ទោះបី
ជាខុសក៏មិនបាច់ដល់ថ្នាក់ទៅចោលបែបនេះដែរ
Taehyungគួរតែនៅស្ដាប់ហេតុផលរបស់នាយ
មិនមែនរត់បាត់បែបនេះទេ នេះជាអ្វីដែលនាយគិត។
« សួស្ដីមិត្ត!!» Jiminញញឹមកាន់កែវស្រារួចដាក់
ខ្លួនអង្គុយជិតJungKook
« ហ្ហឹម!!» JungKookក្រហឹមតិចៗរួចទាញស្រា
យកមកផឹក ពេលនេះអារម្មណ៍មិនល្អមិនចង់និយាយ
អ្វីច្រើននោះទេ
« កើតអី? ខូចចិត្ត? ឈ្លោះជាមួយប្រពន្ធឬ?»Jimin
ញញឹមសួរឌឺដង ញញឹមមុននឹងអកស្រាក្រហមនោះ
មួយកែវតែម្ដង
« ម៉េចក៏ឯងដឹង?» JungKookសម្លឹងមុខនាយ
« យើងដឹងហ្ហេស? ឆ្កួតទេដឹង យើងចេះតែនិយាយ
ចោលទៅ ហើយឈ្លោះគ្នារឿងអី!?»Jimin
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung
