« ហ៊ើយ លោកប្រុសអើយលោកប្រុស~~» អ៊ំមេផ្ទះ
បានត្រឹមគ្រវីក្បាលហួសចិត្ត។
មកដល់បន្ទប់JungKookដាក់រាងតូចលើគ្រែថ្នមៗ
រួចថើបថ្ងាសគេបន្តិច
« អូនគេងមុនទៅ បន្តិចទៀតបងមកវិញ» JungKookញញឹមតិចដាក់Taehyungរួចហើយនាយក៏ទាញភួយសណ្ដាប់លើខ្លួនឲ្យគេ មុននិងងើប
បម្រុងនឹងដើរចេញទៅតែត្រូវរាងតូចចាប់ដៃជាប់
« បងកំពុងទៅណា?តើនាងគឺជាអ្នកណា?»Tae
ក្រោកអង្គុយរួចសួរទៅJungKook សូមកុំឲ្យដូចអ្វី
ដែលគេគិតអី
« Hannaឬ? អូនចង់ដឹងពិតមែនហេ៎ស? នាងគឺជា
.......មនុស្សស្រីរបស់បង!» JungKookដាក់ខ្លួនអង្គុយជិតរាងតូចរួចយកដៃទៅសៀតសក់របស់គេមុននិងនឹងញញឹងឡើងមក Kwon Hannah
គឺជាស្រីដែលគេចិញ្ចឹម អាចហៅថាមនុស្សស្រីកំដរ
តណ្ហាក៏បានដែរ គេទាក់ទងជាមួយនាងជាងកន្លះឆ្នាំហើយតែគ្មានអ្វីលើសពីនេះនោះទេ គេគ្រាន់តែឲ្យនាង គ្រាន់តែធ្វើលើរឿងលើគ្រែជាមួយគ្នា សប្បាយជាមួយគ្នាតែជួនកាលក៏នាំមកគេងនៅវិមាន នៅបន្ទប់ខាងក្រោមតែប៉ុណ្ណឹង។
« ស្រី...របស់បងឬ? ហេតុអីJung?»Taehyung
សួរទាំងញ័របបូរមាត់ពេលឮនាយឆ្លើយមកបែបនោះ
រាល់ថ្ងៃនេះJungKookមិនមែនមានតែគេទេឬ?
« ហេតុអីឬ? Taeស្ដាប់បងណា ចរឹករបស់បងគឺបែបនេះ តែថាអូនមិនបាច់ខ្វល់ជាមួយនាងនោះទេ
អូននៅតែអូន ជាប្រពន្ធរបស់បង ចំណែកនាង...»
« អូនមិនខ្វល់មិនបានទេ! បងជាប្ដីរបស់អូន អូន
ស្រឡាញ់បង ចង់ឲ្យអូនសម្លឹងមើលបងនាំស្រីមកដេកដល់ផ្ទះបែបនេះ បងមិនដឹងថាអូនឈឺទេឬ?»
រាងតូចស្រែកតបទៅវិញទាំងទឹកភ្នែកហូរចុះមកដូច
បាក់ទំនប់
« ជុជុ ថេយ៍អូនមិនគួរតម្លើងសម្លេងដាក់បងនោះទេ
អូនស្រឡាញ់បងឬ? បងក៏ស្រឡាញ់អូនតើ ទោះបង
ចង់មានអ្នកណាទៀត បងក៏នៅតែស្រឡាញ់អូន
បងក៏នៅតែជាប្ដីរបស់អូនដដែលទេ បងជាប្រុស
បងមានចំណង់...បើអូនមិនអាចផ្ដល់ឲ្យបងបាន បងក៏ត្រូវតែរកអ្នកផ្សេងមកបំពេញជំនួសអូននោះអី»
JungKookនិយាយទាំងស្នាមញញឹមនៅជាប់លើផ្ទៃ
មុខរបស់នាយ ប៉ុន្តែសម្ដីមួយៗបង្កប់នូវអ្វីម្យ៉ាងដែរ
នាំឲ្យយើងឮហើយខ្លាច...
« បងធ្វើបែបនេះ...ក៏ព្រោះអូនមិនព្រមធ្វើវាជាមួយ
បងឬ?»Taehyung
« តាមដែលអូនគិត! ហ៊ើយយ យប់ណាស់ហើយ
អូនគេងទៅ បន្តិចទៀតបងនឹងមកវិញ»JungKook
« ហឹក...Jung!!» Taehyungចាប់ដៃនាយជាប់មិនឲ្យនាយទៅណាបាន
« តើអូនចង់យ៉ាងម៉េចទៀត?»JungKookគំហក
ដាក់Taehyungរួចប្រើដៃម្ខាងចាប់ច្របាច់សង្កត់
លើថ្គាមរបស់Taehyung
« មិនឮបងនិយាយទេហេ៎ស? ឈប់យំទៅ ឆាប់គេងទៅណាប្រពន្ធសម្លាញ់...» នាយនិយាយរួចរុញឲ្យរាងតូចគេងលើគ្រែវិញ ឯTaehyungវិញឡើងដង្ហក់
អស់ទៅហើយដោយសារតែខំទប់មិនឲ្យទឹកភ្នែក
ហូរចុះមកទៀត
« បន្តិចទៀតបងនឹងមកវិញ អូនត្រូវតែគេងឲ្យលក់
ឮទេ?» JungKookប្រលែងដៃពីច្របាច់លើថ្ពាម
របស់រាងតូចចេញមកវិញ រួចឱនទៅថើបបបូរមាត់
រាងតូចថ្នមៗហើយក៏ដើរចេញទៅបាត់។
« ហ្ហឹកក ហឹកក...» ក្រោយពីឃើញថានាយចេញទៅបាត់ហើយTaehyungក៏ប្រលែងទឹកភ្នែកដែលខំទប់មុននេះឲ្យវាហូរស្រក់ចេញមកតាមចិត្ត នេះ
គ្រាន់តែជាថ្ងៃទី5នៃជីវិតរបស់គេប៉ុណ្ណោះ ប្ដីក៏នាំស្រីយកមកដល់ផ្ទះទៅហើយ ចុះថ្ងៃបន្ទាប់នោះ?
TO BE CONTINUED
ВЫ ЧИТАЕТЕ
លោកប្ដីរោគចិត្ត (ចប់)
Любовные романыស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung
'' ភាគទី7 : អ្នកជំនួស ''
Начните с самого начала
