« Jung...» Taehyungហៅឈ្មោះរាងក្រាស់ទាំង
ញញឹមដាក់នាយរួចទាញដៃនាយយកមកកាន់ពេលJungKookដើរមកដល់ឈរនៅចំពោះមុខគេ តែសុខៗស្មានញញឹមនោះក៏រលាយបាត់ទៅវិញពេលដែលមានស្រីបបូរមាត់ក្រហមឆេះតែងខ្លួនលិចលើ
លិចក្រោមម្នាក់ដើរមកឱបដៃនាយទាំងញញឹម
« នែ៎ឯងជាអ្នកណា? ហេតុអីក៏មកតោងដៃតោងជើង
លោកJeonបែបនេះ? មេ៎...ចំជាមិនស្គាល់ខ្ពស់ទាបពិតមែន» ស្រីបបូរមាត់ក្រហមស្រស់បន្លឺឡើងទាំងកំហឹង ពេលឃើញTaehyungចាប់កាន់ដៃម្ខាងទៀត
របស់JungKook រួចនាងក៏ក្រវាសដៃគេចេញ
សម្លឹងមើលលើមើលក្រោមទៅកាន់រាងតូច
« អ្នកណាឲ្យនាងតម្លើងសម្លេង ប្រហើយដាក់ប្រពន្ធខ្ញុំបែបនេះ?» JungKookនិយាយមួយៗច្បាស់ៗទាំង
ក្រសែភ្នែកសម្លក់ទៅស្រីម្នាក់នោះជាការប្រមាន
ព្រោះគ្មានអ្នកណាមានសិទ្ធមើលងាយ ឬប៉ះពាល់
Taehyungរបស់គេនោះទេ រីឯស្រីស្រស់ក៏ញញឹមលែងសមតែម្ដង ។
« ប្រ...ប្រពន្ធឬ?? អឺ...ឲ្យខ្ញុំសុំទោសលោកJeon
ផងក៏ព្រោះតែមិនដឹង» Hannahសម្លឹងមើលទៅ
រាងតូចទាំងភ្ញាក់ផ្អើល នេះហេ៎សលោកប្រុសតូច
នៃត្រកូលJeonនោះ? នេះឬសត្រូវរបស់គេ?តាមពិតជាក្មេងប្រុសមុខស្លេកស្លាំងគ្មានជាតិម្នាក់សោះតើ ហេតុអីក៏JungKookរើសយកគេមកធ្វើជាប្រពន្ធបែបនេះ? ភ្នែកខ្វាក់ពិតមែន!!
« Jung...នាងជាអ្នក..ណា?»Taehyungសួរបក
ទៅវិញទាំងឆ្ងល់ ស្រីបបូរមាត់ក្រហមនេះជាអ្នកណា
ម៉េចក៏មកឈរឱបកៀកកើយប្ដីរបស់គេបែបនេះ
« ជាអ្នកណាឬ?» Hannahបន្ទរតាមពីក្រោយរួចក៏
ធ្វើជាអស់សំណើចតិច លួចសម្លឹងមើលទៅរាងតូច
ទាំងក្រសែភ្នែកសើចចម្អក
« នាងជាអ្នកណាអូនមិនបាច់ខ្វល់ទេ ទៅគេងវិញទៅ
យប់ណាស់ហើយ » JungKookបេះដៃHannah
ចេញរួចដើរទៅលើកបីរាងតូចសម្ដៅទៅខាងលើ
« ចំណែកនាងក៏ទៅកន្លែងរបស់នាងទៅ ហាមរញ៉េ
រញ៉ៃនៅទីនេះឲ្យសោះ កុំថាខ្ញុំមិនបានប្រាប់» រាងក្រាស់ងាកមកផ្ដែផ្ដាំនាងរួចបីTaehyungទៅខាងលើបាត់ទៅដោយមិនខ្វល់ពីHannahសូម្បីបន្តិច
« ឆើសស ខ្លាំងដៃទៅ បន្តិចទៀតយើងប្រាកដជា
ក្លាយជាលោកស្រីនៅទីនេះមិនខាន» Hannah
ញញឹមចុងមាត់សម្លឹងមើលទៅរូបថតរៀបការរបស់
TaehyungនិងJungKookដែលដាក់តាំងនៅលើ
ជញ្ជាំង រួចដើរទៅកាន់បន្ទប់របស់នាងដែលនាង
តែងតែមកគេងនៅទីនេះជាមួយJungKookតាំងពីមុនពេលនាយស្គាល់Taehyungមកម្ល៉េះ។
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung
'' ភាគទី7 : អ្នកជំនួស ''
Start from the beginning
