'' ភាគទី05 : បន្ទោស ''

7.9K 531 3
                                    


ប្រហែលជាមេឃងងឹតបន្តិចទើបJungKook
ត្រឡប់មកវិញ ពេលនាយមកដល់Taehyungក៏គេងលក់នៅលើសាឡុងបាត់ទៅហើយ

« Tae....ប្រពន្ធសម្លាញ់» JungKookដាក់ខ្លួនអង្គុយនៅលើសាឡុងរួចឱនទៅសម្លឹងមើលមុខរាងតូចដែលកំពុងគេងមុននឹងលូកដៃទៅអង្អែលលើថ្ពាល់គេថ្នមៗ

« ហេតុអីក៏ក្ដៅម្ល៉េះ?» រាងក្រាស់បន្លឺឡើងរួចស្ទាប
ថ្ងាសនិងករបស់Taehyung កម្ដៅគឺក្ដៅខុសពីធម្មតា
នេះគេឈឺទេដឹង?

« Tae...!! Taehyung » នាយហៅឈ្មោះគេម្ដង
ហើយម្ដងទៀតតែរាងតូចនៅតែមិនភ្ញាក់សោះទើប
JungKookប្រញាប់លើបីគេឡើងសម្ដៅទៅកាន់
បន្ទប់គេវិញ ព្រះអើយដំបូងគេស្មានតែTaeចាំគេ
រហូតទាល់តែគេលក់ហើយតើ!
នេះគេសន្លប់ឈឺប៉ុន្មានម៉ោងហើយ?!

« យ៉ាងម៉េចហើយ? គេកើតអី?»បន្ទាប់ពីឈរមើល
គ្រូពេទ្យពិនិត្យប៉ះពាល់លើរាងកាយតូចដែលជាកម្ម
សិទ្ធរបស់គេជាយូរJungKookក៏សួរឡើង

« លោកប្រុសតូចមិនបានកើតអ្វីធ្ងន់ធ្ងរទេ គាត់គ្រាន់
តែខ្សោយមើលទៅដូចជារាងកាយគាត់ខ្សោយបែបនេះតាំងពីក្មេងមកម្ល៉េះ ហើយនិងផ្ដាស្ដាយក្ដៅ
ខ្លួនតិចតួចប៉ុណ្ណោះ លេបថ្នាំតែបន្តិចក៏លែងអីហើយ»លោកគ្រូពេទ្យរៀបចំប្រដាប់ប្រដារបស់គាត់រួចទើបដើរចេញទៅនិយាយជាមួយJungKook

« អឹមម »

« ខ្ញុំថាគួរតែជូតខ្លួនឲ្យលោកប្រុសតូចបន្តិចទៅ
ដើម្បីឲ្យរាងកាយគាត់ថយកម្ដៅ» Doctor

« ដឹងហើយ អរគុណ!» នាយតបរួចដើរទៅមើល
Taehyungដែលកំពុងតែគេងលើគ្រែតែម្ដងដោយ
មិនមើលមុខគ្រូពេទ្យសូម្បីតែបន្តិច គាត់បានត្រឹម
សើចគ្រវីក្បាលហួសចិត្តទើបត្រឡប់ទៅវិញ

« ចៅហ្វាយនេះទឹកនិងកន្សែង» អ្នកបម្រើស្រីម្នាក់
គោះទ្វាររួចស្រែកប្រាប់នាយពីក្រៅមក

« ទុកនៅខាងមុខបន្ទប់នោះហើយចេញទៅវិញទៅ»JungKookតបទៅវិញរួចងាកមកដោះខោ
អាវរាងតូចចេញអស់ទើបនាយដើរទៅបើកទ្វារ
បន្ទប់រួចយកទឹកនោះយកមកជ្រលក់និងកន្សែងហើយពូតជូតខ្លួនឲ្យប្រពន្ធរបស់នាយសព្វកន្លែង
ក្នុងចិត្តក៏បារម្ភពីTaehyungមិនតិចដែរ ទោះបី
គ្រូពេទ្យថាមិនអីក៏ដោយ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now