'' ភាគទី05 : បន្ទោស ''

Start from the beginning
                                    

« អ្នកណាទៅដឹងទៅអ៊ំ! មិនមែនកំហុសយើងឯណា
មកពីលោកប្រុសខ្លួនឯងហ្នឹងហួងហែង ប្រច័ណ្ឌ
ប្រពន្ធពេក មានអ្នកណាហ៊ានទៅជិតនោះ»Jii

« អឺៗ ឈប់តមាត់ហើយបំបែកគ្នាទៅធ្វើការវិញទៅ» អ៊ំមេផ្ទះក៏ប្រាប់ឲ្យបំបែកគ្នាទៅធ្វើការវិញ
បើនៅតែនិយាយដើមចៅហ្វាយ តែចៅហ្វាយឮធ្ងន់
ក.មិនខានទេ។

   ពេលដែលមកដល់បន្ទប់វិញJungKookក៏សម្លឹងរក
រាងតូចតែគេនៅគេងនៅលើគ្រែដដែលមិនទាន់ភ្ញាក់នោះទេ។

« មិនទាន់ដឹងខ្លួនទេហេ៎ស?» JungKookបន្លឺឡើង
រួចងាកទៅមើលនាឡិកាដែលព្យួរនៅក្នុងបន្ទប់
ឃើញថាម៉ោងជាង9ទៅហើយទើបនាយដើរទៅ
ងូតទឹកផ្លាស់សម្លៀកបំពាក់រួចឡើងមកគេងជិត
Taehyungតែម្ដងទៅ

« Good Night...» JungKook 

    ថ្ងៃបន្ទាប់បានឈានចូលមកដល់សារជាថ្មីហើយ
វាក៏មិនខុសពីម្សិលមិញនោះដែរ កាយតូចចាប់ផ្ដើម
កម្រើកខ្លួនតិចៗរួចបើកភ្នែកព្រឹមៗទទួលយកពន្លឺ
ដែលចាំងភ្នែកបន្តិចម្ដងៗមុននិងក្រោយអង្គុយឡើង

« ព្រឹកហើយឬ..? » Taehyungសួរខ្លួនឯងរួចងាក
មើលចុះឡើងៗចំណែកJungKookកំពុងតែគេងលក់នៅឡើយនៅក្បែរគេ អេ៎ ក្រែងគេកំពុងចាំJung-
Kookមកផ្ទះវិញឬ? ហើយបន្ទាប់មកគេរាងឈឺក្បាល
ខ្ទោកៗទើបដាក់ខ្លួនគេងលើសាឡុងសិនតែម្ដងទៅ
តែពេលនេះគឺព្រឹកទៅហើយ មានអ្វីកើតឡើង? 

« ហ្អឹមមឈឺក្បាលណាស់...តែខោអាវខ្ញុំ?» រាងតូច
ឆ្ងល់ឡើងសារជាថ្មីពេលឃើញខ្លួនឯងគ្មានសម្លៀក
បំពាក់លើខ្លួនសូម្បីតែបន្តិច តែគេចាំបានថាគេមិន
បានធ្វើអ្វីជាមួយJungKookនោះទេ ហើយម៉េចក៏
ដេកស្រាតបែបនេះ? គេមិនចាំនោះទេព្រះអើយយ

      ក្រោយអង្គុយគិត អង្គុយឆ្ងល់បានយូរបន្តិច
Taehyungក៏ងាកទៅមើលមុខរាងក្រាស់ជាប្ដីដែល
កំពុងគេងលក់ស្កប់ស្កល់នៅក្បែរខ្លួនមុននិងឱនទៅ
ថើបថ្ពាល់នាយមួយខ្សឺតរួចក្រោកចុះពីលើគ្រែថ្នមៗ
មិនឲ្យឮសម្លដងហើយដើរចូលក្នុងបន្ទប់ទឹកដើម្បី
ងូតទឹកសម្អាតខ្លួនឲ្យស្រស់ស្អាយបន្តិចរួចគេក៏ចុះទៅ
ខាងក្រោម ព្រោះមានអារម្មណ៍ថាស្រេកទឹក

«ថ្ងៃនេះត្រូវមើលលោកប្រុសតូចឲ្យស្រួលបួលណា
បើគាត់គេងយូរទៀតទៅដាស់គាត់ទៅ ហើយកុំឲ្យគាត់ធ្វើអីឲ្យសោះប្រយ័ត្នតែគាត់មិនស្រួលត្រង់ណា
ងាប់មិនខានទេឯង!! ម្សិលមិញយើងខំប្រាប់ឯងឲ្យទៅមើលគាត់ម៉េចមិនមើល?» ស្រីបម្រើពីរនាក់កំពុងតែនិយាយគ្នាក្នុងផ្ទះបាយ

« យើងឯណាទៅហ៊ាននោះ? សូម្បីតែមុខមិនហ៊ាន
មើលចំផង» HeeLaa

« ឬមួយឯងចង់ជួបដូចម្សិលមិញទៀតហេ៎ស?»

« ហ៊ើយយ រាងហើយ!!!» HeeLaa

« អឺយើងក៏ដូចគ្នា យើងក៏ស្មានតែគាត់គេងដែរ អ្នកណាទៅដឹងថាគាត់ឈឺសន្លប់នោះ? គ្រាន់តែលោកប្រុសតូចឈឺម្សិលមិញ ត្រូវមាត់លោកប្រុសពេញមួយវិមានទៅហើយ» MaeEii

« ពិតមែនឬ? ឲ្យខ្ញុំសុំទោសផង» Taehyungក៏
ដើរមកសុំទោសពួកនាងក្រោយពីស្ដាប់ការសន្ទនា
របស់ពួកគេអស់ពេលជាយូរ ឃើញទេ? គេបង្ករ
បញ្ហាឲ្យអ្នកផ្សេងទាល់តែបាន

« លោកប្រុសតូច?» HeeLa

« ឲ្យខ្ញុំសូមទោសអ្នកគ្រប់គ្នាផងណា ដែលនាំឲ្យអ្នកទាំងអស់គ្នាត្រូវបន្ទោសព្រោះខ្ញុំ»Taehyung

« អឺ...គឺមិនអីទេ លោកប្រុសមិនបាច់សុំទោសអ្នកបម្រើដូចជាខ្ញុំ ពួកយើងក៏ខុសដែរដែលមិនចេះមើលថែលោកប្រុសហើយបណ្ដោយឲ្យឈឺបែបនេះ» MaeEii

« គឺ.....»

«Taehyung!! » សម្លេងស្រែកហៅរបស់Jung-
Kookបន្លឺឡើងផ្ដាច់ប្រយោគរបស់Taehyung

« ចៅហ្វាយរកលោកប្រុសហើយ លោកប្រុសគួរ
តែទៅវិញទៅ»HeeLaa

« អឺ...ឲ្យខ្ញុំសូមទោសម្ដងទៀតណា» រាងតូចនិយាយរួចញញឹមដាក់នាងបន្តិចទើបបប្រញាប់ដើរចេញពីផ្ទះបាយទៅរកJungKook

« Jung!! »Taehyung

« Tae!! អូនមកពីណា?» JungKook

« គឺអូននៅត្រង់នោះតើ!» Taehyung

« ពិតមែនឬ? ចុះពេលនេះអូននៅឈឺត្រង់ណាទៀត
ទេ?»JungKookថាហើយក៏ស្ទាបថ្ងាសរាងតូច

« អូនលែងអីហើយ» Taehyung

« ហ្អឹមម អញ្ចឹងទៅញ៊ាំបាយទៅនិងអាលបានលេបថ្នាំ» រាងក្រាស់ញញឹមដាក់Taeបន្តិចរួចកាន់ដៃគេ
ដើរសម្ដៅទៅកាន់បន្ទប់ទទួលទានអាហារ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now