'' ភាគទី05 : បន្ទោស ''

Start from the beginning
                                    

បន្ទាប់ពីជូតរួចរាល់រាងក្រាស់ក៏ទាញភួយយកមក
សណ្ដប់ឲ្យTaehyungត្រឹម.កដោយមិនស្លៀក
ពាក់ខោអាវឲ្យវិញទេ និយាយរួចទៅគឺគេងស្រាត
មានត្រឹមតែភួយគ្របពីលើរួចរាល់នាយក៏ប្រញាប់
ដើរចុះទៅក្រោម ព្រោះមានរឿងត្រូវដោះស្រាយបន្តិច។

« មនុស្សពេញមួយផ្ទះមិនចេះមើលគេទេយ៉ាងម៉េច?
ម្នាក់ៗរវល់ធ្វើស្អី?ចុះបើយើងមិនមក ប្រុងឲ្យគេគេងឈឺលើសាឡុងហ្នឹងទៅហេ៎ស? បើគេមានរឿងអី
ទៅអ្នកណាទទួលខុសត្រូវ?» សម្លេងគំហករបស់
JungKookលឺឡើងកាន់តែខ្លាំងទៅៗខណៈពេល
ដែលអ្នកបម្រើគ្រប់គ្នាកំពុងតែឱនមុខចុះស្ដាប់នាយ
ក្នុងចិត្តបន់ឲ្យតែមានជីវិតរស់នៅបន្តទេ

« ម៉េចមិនឆ្លើយ?» JungKookស្រែកគំហកឡើងម្ដងទៀតពេលដែលម្នាក់ៗស្ងាត់ឲ្យជ្រៀបគ្មានអ្នកតប
និងគេ រីឯពួកអ្នកបម្រើវិញញ័រដៃញ័រជើងអស់ហើយ

« គឺ...គឺពួកខ្ញុំស្មានតែលោកប្រុសតូចកំពុងគេងទើប
មិនហ៊ានទៅរំខាន» អ្នកបម្រើស្រីម្នាក់និយាយឡើង
ដោយសម្លេងញ័រៗព្រោះកំពុងតែខ្លាច រឿងនេះវា
ជាហេតុផលមួយហើយ មួយទៀតសូម្បីតែមុខក៏
ពួកគេមិនហ៊ានមើលចំ និយាយរកក៏ហ៊ានដែរបើ
លោកប្រុសធំហួសហែងខ្លាំងយ៉ាងនេះ

« ស្មាន?? កុំនិយាយពាក្យថាស្មានជាមួយយើង
បើម្នាក់ៗប្រហែសបែបនេះទៅធ្វើស្អីកើត? គ្រាន់តែមនុស្សតែម្នាក់មើលមិនកើតផង » JungKook

« សូមទោសលោកប្រុស....» អ្នកបម្រើទាំងអស់
និយាយឡើងព្រមគ្នាទាំងមិនហ៊ានងើយសម្លឹង
មើលមុខនាយ មានតែសុំទោសទេព្រោះមិនដឹងទេ
ថាត្រូវឆ្លើយបែបណាទេ

« ហ៊ើយយយ កុំឲ្យមានលើកក្រោយឲ្យសោះ
បើមានរឿងអីកើតឡើងលើTae ទាំងអស់គ្នាហ្នឹង
ហើយជាអ្នកបន្ទាប់!» នាយថារួចក៏ដើរទៅខាងលើ
វិញបាត់ អ្នកបម្រើក៏នាំគ្នាតាមមើលនាយរហូតដល់
ផុតកន្ទុយភ្នែកទើបម្នាក់ៗដកដង្ហើមធំរវៀបធូរទ្រូង
ព្រោះមុននេះភ្លេចពេករហូតភ្លេចដកដង្ហើមទៅហើយ

« ហូយយ ខ្ញុំភ័យស្ទើររាគនោមទៅហើយ» Jii

« ហឹម លើកក្រោយប្រយ័ត្នជាងនេះបន្តិចទៅ
ប្រយ័ត្នតែលោកប្រុសតូចឈឺទៀតឯងងាប់មិនខាន
រួចទាំងយើងផងដែរ លើកនេះត្រឹមក្ដៅខ្លួនពួកយើង
ស្ទើរមិនរួចជីវិតទៅហើយ បើលើសនេះទៀត....»

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now