'' ភាគទី03 : ថើបទៅ ''

9.8K 601 10
                                    


   ព្រឹកថ្ងៃថ្មីបានចូលមកដល់រាងតូចTaehyungចាប់
បើកភ្នែកព្រឹមៗភ្ញាក់ឡើងនៅពេលដែលដឹងដល់
កម្ដៅព្រះអាទិត្យដែលចាំងមកប៉ះនៅលើផ្ទៃមុខរបស់
គេ ស្នាមញញឹមដ៏សែនស្រស់ស្អាតពោរពេញដោយក្ដីសុខក៏លេចឡើងភ្លាមៗ ពេលដែលគេងាកសម្លឹង
ឃើញJungKookកំពុងតែឱបគេយ៉ាងណែន។

    នេះជាលើកទីមួយហើយដែលគេភ្ញាក់ឡើងឃើញមុខនាយបែបនេះ គេងនៅលើដើមទ្រូងហាប់មាំរបស់នាយបែបនេះ ត្រូវនាយឱបត្រកងបែបនេះ
ហើយវាក៏នឹងបន្តបែបនេះជារៀងរហូតដែរ។

« កូនទន្សាយ....»Taehyungនិយាយឡើងស្រាលៗរួចក៏ងើបខ្លួនរួចដកដៃJungKookដែលឱបចង្កេះគេនោះចេញតិចៗព្រោះខ្លាចនាយភ្ញាក់
រួចគេក៏ឱនមុខទៅសម្លឹងមើលមុខរបស់លោកប្ដីដែលកំពុងគេងយ៉ាងស្កប់ស្កល់នោះ អីយ៉ា!មើលបែបនេះ
ទៅទើបដឹងថានាយមិនគួរឲ្យខ្លាចទេប្រៀបដូចជា
កូនទន្សាយមួយក្បាលយ៉ាងអញ្ចឹង។

   រាងតូចនៅស្ងៀមបន្តិចទើបញញឹមតិចៗយកដៃអង្អែលថ្ពាល់របស់រាងក្រាស់ រួចហើយគេក៏ឱនទៅ
ថើបថ្ពាល់JungKookស្រាលៗខ្លាចនាយភ្ញាក់ហើយ
ចាប់បានថាគេលួចថើបបែបនេះ ។

« Jung...» រាងតូចបើកភ្នែកធំៗហើយងើបចេញវិញពេលដែលគេដាក់មាត់ជិតដល់ថ្ពាល់របស់នាយទៅហើយJungKookក៏ស្រាប់តែបើកភ្នែកឡើងសម្លឹងមើលមុខគេ

« ម៉េចមិនថើបទៅ? អូនខ្លាចអី?»JungKook
ផ្ដួលTaehyungឲ្យគេងវិញរួចនាយក៏ងើបទៅដាក់
ខ្លួនគេងនៅលើគេ បាតដៃក្រាស់ក៏ទាញដៃរបស់
រាងតូចយកមកកាន់

« Jung...គឺអូន...» Taehyungសម្លឹងមើលមុខ
JungKookទាំងអៀន ខ្មាស់ក៏ខ្មាស់ទៀតហើយក៏
ព្រឺរោមម្ដងទៀតពេលដឹងដល់របស់មានជីវិតកំពុង
តែប៉ះនៅលើភាពទន់ជ្រាយរបស់គេដោយចៃដន្យ
ព្រោះម្នាក់ៗសុទ្ធតែគ្មានស្លៀកពាក់អ្វីនោះទេ ចុះបើJungKookចង់ធ្វើរឿងនោះម្ដងទៀតនោះ? គេខ្យល់ចាប់មិនខានទេ ~~

« ថើបទៅ ថ្ពាល់ប្ដីអូនតើ!»JungKookនិយាយរួច
ក៏ញញឹមចុងមាត់ហើយឱនមុខដាក់ថ្ពាល់ជិបបូរមាត់
Taehyungដើម្បីឲ្យគេថើបខ្លួន

« .... » រាងតូចឱនមុខចុះខាំបបូរមាត់ខ្លួនឯងបន្តិច
ទើបងើយមុខឡើងទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺត
JungKookក៏ញញឹមឡើងរួចទម្លាក់បបូរមាត់ស្ដើងៗ
របស់នាយទៅថើបលើដៃស្រឡូនៗរបស់Tae

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now