'' ភាគទី03 : ថើបទៅ ''

Start from the beginning
                                    

« លើកក្រោយបើអូនចង់ថើបក៏ថើបទៅ មិនបាច់
ក្រែងចិត្តបងទេ ព្រោះពួកយើងជាប្ដីប្រពន្ធនោះអី
គ្រប់កន្លែងនៅលើខ្លួនប្រាណរបស់បង ប្រៀបដូច
ជារបស់អូនអញ្ចឹងហើយអូនក៏ដូចគ្នា...» ឃើញទេ?
ពាក្យសម្ដីរបស់នាយធ្វើឲ្យគេអៀនឡើងក្រហម
មុខអស់ទៅហើយ  មិនយូរប៉ុន្មានសម្លេងថ្ងូរល្វើយៗ
ក៏ឮឡើងម្ដងទៀតទាំងព្រឹក។

    ក្រោយពីធ្វើរឿងនោះអស់ចិត្តហើយរាងក្រាស់ក៏លើកបីTaehyungទៅបន្ទប់ទឹកដើម្បីងូតទឹកជាមួយគ្នាព្រោះថ្មើរនេះម៉ោង11ព្រឹកទៅហើយ នៅពេលដែលញ៊ាំអីរួចគេនិងជូនTaehyung
ទៅផ្សារទំនើបដើម្បីទិញរបស់របរប្រើប្រាស់ និងសម្លៀកបំពាក់បន្ថែមបន្តិច ព្រោះគេជាម្ចាស់ក្លឹបនិងកាស៊ីណូហើយក៏មានលក់អាវុធដែរតែគ្មានអ្នកណា
ដឹងរឿងនេះទេមានតែភ្ញៀវនិងមនុស្សឋានៈធំៗ
ប៉ុណ្ណោះដែលដឹងពីជំនួញរបស់គេមួយនេះ ពេលថ្ងៃបែបនេះគេមិនសូវរវល់ទេ។

« ឈប់សិន! » JungKookហៅបង្អាក់ជំហានរាងតូចដែលបម្រុងនិងដើរចេញទៅក្រៅ រួចនាយក៏ដើរ
ទៅបន្ទប់ដាក់សម្លៀកបំពាក់វិញរួចដើរចេញមកវិញ
ដោយមានកន្សែងបង់.កកាន់នៅនិងដៃ

« អាវអូនវាល.កពេកហើយ» JungKookនិយាយទាំងសម្លេងបែបមិនពេញចិត្តព្រោះនាយមិនចង់ឲ្យអ្នកណាឃើញកាយតូចមួយនេះទេសូម្បីតែបន្តិច
រួចហើយនាយក៏យកកន្សែងនោះមកពាក់លើ.ករបស់Taehyungរួចកាន់ដៃគេចុះទៅខាងក្រោម ខណៈពេលដែលរាងតូចនៅស្លឺនិងកាយវិការនាយនៅឡើយ បើអាវយឺតវាចំហរបែបនេះ
ហើយប្រុងឲ្យដាក់ឡេវជិតឈឹងម៉េចនឹងបានទៅ?

    [SKIP]

   JungKookនិងTaehyungកំពុងតែដើរនៅក្នុង
ផ្សារទំនើបជាមួយគ្នាដោយរាងក្រាស់ជាអ្នកដើរ
កៀកចង្កេះរាងតូចជាប់រហូតក្រោមក្រសែភ្នែកគេ
តាមមើលជាច្រើនព្រោះឮថាJungKookមិនចូលចិត្ត
កន្លែងសម្បូរមនុស្ស ហើយក៏មិនចូលចិត្តshopping
អ្វីទេ តែនៅសុខៗបែរជាបង្ហាញមុខនៅទីនេះព្រម
ជាមួយក្មេងប្រុសម្នាក់ទៅវិញ។

« អូនចង់ទិញអ្វីទៀតទេ?» JungKookសួរទៅរាងតូចខណៈពេលដែលអង្គរក្សដែលមកជាមួយ2នាក់
នោះកាន់ឥវ៉ាន់ឡើងពេញដៃអស់ទៅហើយព្រោះ
នាយទិញៗៗៗរហូតហ្នឹង ឃើញកន្លែងណាទំនងក៏
ចូលទៅទិញ ទិញអាវមួយយកគ្រប់ពណ៍តែទាស់
ថាទាំងអាវនិងខោសុទ្ធតែបាំងជិតឈឹង មិនឲ្យអ្នក
ស្លៀកបញ្ចេញសាច់សូម្បីតែបន្តិច ខោអាវវិញ
JungKookទិញមិនឲ្យរឹបចេញរាងរបស់Taehyung
នោះទេ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now