ផ្ដើមរឿង: នាងជាស្រីម៉ាកស្អីសម្ដីឈ្លើយយ៉ាងនេះ

2.1K 53 2
                                    

សួស្ដី នេះជារឿងថ្មីនឹងដំបូងរបស់ខ្ញុំនៅក្នុងផេកសំខាន់ថាអ្នកទាំងអស់គ្នានឹងជួយគាំទ្រណាចាស៎
រីយរាយក្នុងការអាន

នាព្រឹកព្រលឹមព្រះអាទិត្យបានរះខ្លួនត្រដែតនៅលើអាកាសកំពុងតែអួតសម្រស់ពន្លឺឲបាចសាចតាមចន្លោះបង្អួចចូលមកក្នុងបន្ទប់រាងស្ដើងវ័យម្ភៃស្ដើងដែរកំពុងតែនឹងគេងលក់យ៉ាងស្កប់ស្កល់ក្នុងដំណេកពេលព្រឹកតែម្ដង។
រីងងងង រីងងងងង

សំម្លេងទ្រនិចនាឡិកាបានបន្លឺឡើងធ្វើឲរាងស្ដើងត្រូវភ្ញាក់ពីដំណេកយ៉ាងរហ័ស នាងចាប់យកកន្សែងដើម្បីចូលបន្ទប់ទឹកអស់រយៈពេលជាង20នាទីនាងបានរៀបចំខ្លួនប្រាណហើយអស់ រួចក៏ប្រញាប់ប្រញាល់ទៅផ្ទះបាយដើម្បីធ្វើម្ហូបឲអ៊ុំនឹងបងប្អូនជីដូនមួយនាងជារៀងរាល់ថ្ងៃតែម្ដង។

ម៉ាដេវី ហ្វាន់ត្រាដែរក្មួយត្រូវបានគេចញ្ចឹមដូចជាអ្នកបម្រើនៅក្នុងផ្ទះនេះ ទើបនាងត្រូវការងារសព្វគ្រប់នាងរ៉ាប់រ៉ងស្ទើរទាំងអស់ តែនាងមិនចង់ហាស្ដីទេព្រោះគិតថាបើនាងខ្លាំងនាងអាចនឹងគ្មានកន្លែងជ្រោកកោនជាមិនខាន មើលទៅសូម្បីតែពេលនេះលុយក៏នាងមានមិនគ្រប់គ្រាន់ដែរបានលុយមកពីណាចិញ្ចឹមជីវិតនោះ។

     កំពុងអង្គុយបាយឆ្ងាញមាត់សុខៗសម្លេងពីនារីវ័យចំណាស់ម្នាក់បានបន្លឺឡើងកាត់នាងទាំងព្រឹកតែម្ដងហើយមិនឆ្ងល់ថានរណាទេគឺជាអ៊ុំស្រីដែរសែនល្អរបស់នាងនឹងហើយនាំរឿងចូលផ្ទះឲនាងឈឺក្បាលតែរហូត លេងល្បែងខ្ចីលុយគេឥតឈប់ទើបនាងត្រូវទៅលេងល្បែងពីកន្លែងមួយទៀតយកលុយមកដោះបំណុលនោះ បើសួរថាបានលុយហើយដែរឃើញគុណស្រៃនាងទេនោះ?ចម្លើយទេហើយ អ៊ុំម្នាក់នេះតែងរំលើករឿងដែរធ្លាប់ចិញ្ចឹមនាងមកជារើយៗតែម្ដង ។

«ឯងយកកាត់ធនារគារទៅណាបាត់ទៀតហើយ?»នារីវ័យចំណាស់ម្នាក់បន្លឺឡើងទៅដេវីដែរកំពុងអង្គុយញ៉ំាបាយលើតុតែម្នាក់ឯងនោះ ត្រូវហើយកាតធនាគារនោះជាលុយដែរម្ដាយនាងប្រគល់វាឲទៅនាងមុនពេលដែរគាត់ស្លាប់ទៅហើយគិតថាឲមកបងស្រីម្ដាយនាង ដើម្បីឲចិញ្ចឹមមើលថែបីបាច់នាងឲបានល្អវាអាចប្រើការបាននៅពេលនាងមានអាយុ18ឆ្នាំ ប៉ុន្តែជាអកុសលកាត់នោះតែងតែបាត់រាល់ពេលរកឃើញម្ដងហើយម្ដងទៀត។

My first person (មនុស្សដំបូង)Where stories live. Discover now