ភាគ៧

183 16 1
                                    

  មកថ្នាក់វិញក៏បាត់វត្តមានរបស់ដេវីទៅហើយតុរបស់នាងស្អាតចែសទើបជីមីនរហ័សស្លន់ស្លោរដែរគេទើបចុះទៅនិយាយទូរស័ព្ទបន្តិចសោះក៏បាត់នាងទៅហើយទើបជីមីនសម្រេចចិត្តដើរមកតុដើម្បីរៀបកាតាបតែក៏ប្រទះឃើញក្រដាសណូតតូចមួយនៅលើនុះ។
(សំទោសផង ថ្ងៃនេះខ្ញុំរវល់មិនបានទៅញ៊ាំមីជាមួយលោកទេចាំថ្ងៃក្រោយចុះ)ជីមីនអានរួចក៏បោះក្រដាសនោះចោលហាក់ដូចជាមិនបានអានឬក៏ចាប់អារម្មណ៍ឡើយទៅខ្វល់ធ្វើស្អីបើគ្រប់យ៉ាងវាជាហ្គេមបើនាងថាចាំថ្ងៃក្រោយគេក៏តាមនឹងមិនបានទៅចំណាយពេលអត់ប្រយោជន៍ជាមួយនាងទេ។
  ទឹងង ទឹងង
  សារថេយ៉ុងបានផ្ញើរចូលទូរស័ព្ទដៃរបស់ជីមីនដោយមានរូបភាពព្រមទាំងភ្ជាប់ជាមួយអក្សរមកជាមួយដូចគ្នាធ្វើឲជីមីនប្រញាប់បើកមើលថារូបភាពនោះជាអ្វី៖
(ឯណាថាណាត់ជាមួយនាងនោះសំម្លាញ់មើលឲច្បាស់ទៅថានាងនៅទីនេះ ហាហាហា)ថេយ៉ុងដាក់រូបស្ទីកគ័រសើចចំអកព្រមជាមួយនឹងរូបភាពដេវីដែរនាងកំពុងអង្គុយនៅបន្ទប់ធ្វើការរបស់ថេយ៉ុងនៅពេលនេះដែររូបភាពនឹងពាក្យដែរថេយ៉ុងឌឺគេប៉ុន្មានម៉ាត់នេះធ្វើឲជីមីនខឹងជាខ្លាំងស្ទើរផ្ទះផ្ការភ្លើងទៅហើយ។
«ចាំមើលណាអាថេយ៍»ជីមីនថារួចក៏ដើរចុះពីលើអគារសំម្ដៅទៅឡានរបស់ខ្លួនដែរបើកមកថ្ងៃនេះ ដើម្បីបើកទៅក្រុមហ៊ុនថេយ៉ុងភ្លាមៗតែម្ដងគេមិនគិតឡើយថានាងទៅអីនោះសោះ។
_____
  ខេធីអេច ខំផេននី
  ឡានសេរីទំនើបសេរីរបស់ជីមីនបានឈប់ចតនៅនឹងមុខក្រុមហ៊ុនថេយ៉ុងច្បាស់ៗតែម្ដងបើថាគេមកគឺមកហើយមិនយូរឡើយក៏ចង់ដឹងថានាងមកទីនេះធ្វើអីឬក៏ថេយ៉ុងជាអ្នកហៅនាងមកវាអាចឡើយ។
«លោកៗមិនអាចចូលបានឡើយបើលោកគ្មានណាត់...អេ៎លោក»មកដល់ជាន់ខាងលើជីមីនក៏ប្រញាប់ទម្លុះទ្វារបន្ទប់ថេយ៉ុងចូលទៅតែម្ដងចំណែកឯលេខាក៏ឃាត់គេមិនទាន់ដូចគ្នា។
«អាថេយ៍»
«សូមទោសលោកប្រធានខ្ញុំបានហាមហើយតែគាត់...»លេខាដែរប្រុងរៀបនឹងនិយាយបកស្រាយប្រាប់ឲបានក្បោះក្បាយតែត្រូវថេយ៉ុងលើកដៃឃាត់ឡើងទើបលេខាចាកចេញទៅវិញទុកឲជីមីននៅជាមួយថេយ៉ុងដែរកំពុងតែពាក់មុខយក្សដាក់គ្នានៅពេលនេះ។
«លឿនលើសពីការគិតរបស់យើងទៀតសំម្លាញ់»ថេយ៉ុងញោចញញឹមចុងមាត់ឌឺដងទៅជីមីនវិញម្ដងមុននេះដូចជាអំនួតសម្បើមណាស់លើកនេះទុកឲគេជាអ្នកមានអំនួតវិញម្ដង។
«ឯងជាអ្នកហៅនាងមកមែនទេ?»ជីមិនមិនបានគិតនឹងឆ្លើយតបនឹងថេយ៉ុងឡើយមានតែសួរគេវិញដោយពេលនេះគេកំពុងតែខឹងខ្លាំងដូចគ្នា។
«មិនបានហៅទេបើមិនទាំងស្គាល់លេខនាងផង»ថេយ៉ុងបង្ហាញទឹកមុខមិនដឹងអ្វីឲជីមីនឃើញធ្វើមិចបើមិនដឹងមែននាងជាអ្នកមករកគេដោយខ្លួនឯងទេ។
«ឯងកុំមកកុហកណាអាថេយ៍»ជីមីននៅតែមិនជឿលើអ្វីដែរថេយ៉ុងបកស្រាយការពិតឡើយនៅដើរមកក្របួចក៏អាវជម្រិតសួរទៀត។
«កុហកក្បាលឯងស្អី បើនាងជាអ្នកមករកយើងហើយអ្មកដែរហៅនាងមកគឺជាលេខាយើងទេឆ្គួតទេដឹង»ថេយ៉ុងរុញជីមីនចេញប៊ិះនឹងសុីមួយដៃរបស់លោកមិត្តទៅហើយបើថាមិនដឹងគឺអត់ហើយតាប៉ែរមែនវ៉ើយ។
«ហើយនាងនៅឯណា?»ជីមីនឈប់ដេញដោលពីរឿងនឹងទៀតទើបសួររកដេវីវិញម្ដងថានាងមកទីនេះធ្វើស្អី។
«នៅបន្ទប់ថត លេខាយើងប្រហែលជាស្គាល់ដេវីទើបហៅដេវីមកណែនាំខ្លួនឲថតsponsoredពីទឹកអប់យើងរៀបនឹងចេញដំណើរការអាទិត្យក្រោយនេះ បុគ្គលិកទាំងអស់ក៏យល់ស្របនឹងយកនាងមកថតដូចគ្នា»ថេយ៉ុងរៀបរាប់ប្រាប់ឲដឹងឮកុំឲមកចោទគេទៀតធ្វើឲអ្នកស្រែកឡោតៗអំបាញ់មិញស្លឺភ្នែកដែរមិនចង់ជឿតាមពិតក៏មករកលុយសោះ។
«បើមិនផ្ញើរសារមកឌឺយើងឯងក៏មិនបានមកត្រូវយើងស្រែតឡោតៗអញ្ចឹងដែរវ៉ើយ»ជីមីនថារួចដើរចេញពីបន្ទប់ថេយ៉ុងហួសទៅមើលនាងបន្តិចមុននឹងចាកចេញទៅភូមិគ្រិះវិញមិត្តគេម្នាក់នេះពូកែដុតឲឆេះភ្លើងក្នុងខ្លួនគេសម្បើមណាស់។
______
Chrxstaシ

My first person (មនុស្សដំបូង)Where stories live. Discover now