ភាគ៤+៥

431 29 2
                                    

 
  ក្រោយចេញពីក្លឹបរួចនាងក៏បន្តរដំណើរទៅផ្ទះតែម្នាក់ឯងឃើញថាមេឃកាន់តែយប់នាងក៏សម្រេចចិត្តជ្រើសរើសជិះឡានតាក់សុីជាការការពារសុវត្តិភាពផង។ កំពុងជិះតាមផ្លូវនាងក៏កើតអារម្មណ៍នឹកម្ដាយដែរបែកគ្នាតាំងពីនាងមានវ័យ9ឆ្នាំឡើងមកនាងឃើញគេមានម៉ាក់ប៉ានាងក៏ចង់មាននឹងគេដែររាល់ពេលដែរទទួលសញ្ញាបាត់នៅចុងឆ្នាំដែរសាលាផ្ដល់ជូនមានតែចែសុីនប៉ុណ្ណោះតែងតែមកលើកទឹកចិត្តមានទាំងផ្កាមកជាមួយផងជីវិតនាងវាកំសត់មកពេកហើយ។

តែបើយើងបណ្ដែតបណ្ដោយឲខ្លួនយើងទន់ជ្រាយទៅតាមជីវិតយើងនោះយើងនឹងមានតែមនុស្សជាន់ឈ្លី ធ្វើបាប គាបសង្កត់ ចឹងហើយទើបនាងខ្លាចជាមនុស្សស្រីដែររឹងមាំបែបនេះទោះសំបកក្រៅបញ្ជាក់ថានាងរឹងមាំមែនតែក្នុងចិត្តនាងវិញទន់ជាងចាហួយគេលក់ទៅទៀត។

មកដល់ផ្ទះវិញនាងក៏ឃើញថាស្ងាត់ទៅហើយប្រហែលជាចូលគេអស់ហើយ នាងសម្លឹងមើលមុខផ្ទះរួចហើយក៏បើកទ្វារបន្ទប់ដោយសម្លេងតិចៗខ្លាចត្រូវភ្ញាក់មានរឿងកើតឡើងទៀត។

«សង្ឃឹមថាស្អែកនឹងមានរឿងល្អកើតទៅចុះ»ដេវីដាក់ខ្លួនគេងទាំងមិនងូតទឹកព្រោះវាក៏អាចបង្ករជាសំម្លេងឲអ្នកកំពុងគេងត្រូវភ្ញាក់ក៏ថាបានព្រោះខ្ជិលឈ្លោះដល់ហើយ។

ថ្ងៃថ្មីព្រឹកឡើង៚

ទ្រនិចនាឡិកាតែងតែបន្លឺឡើងនាម៉ោង7ព្រឹករាល់ថ្ងៃដែរត្រូវឲនាងក្រមុំត្រូវភ្ញាក់ឡើងធ្វើការងារដូចសព្វដងរួចក៏ចេញទៅសាលាបាត់តែថាមុននឹងនាងទៅនាងក៏បានយកលុយដែរឈ្នះល្បែងដែរខ្លួនលេងកាលពីយប់មិញមកដាក់លើតុបាយឲអ៊ុំស្រីនាងដែរមានក្រដាស់មួយសរសេរថា[ កាតធនាគារខ្ញុំមិនដែរបានប៉ះទេសូមអ៊ុំទទួលជ្រាបផង ហើយលុយនេះយកទៅចាយវាយសិនទៅចាំខ្ញុំមាននឹងយកមកឲទៀត]។

សកលវិទ្យាសេអ៊ូល៚

ជាធម្មតាសាលាតែងតែអ៊ូរអ៊រជានិច្ច ព្រឹកនេះមេឃដូចជាអំណោយផលដល់ហើយព្រះអាទិត្យរះឡើងមកចង់ដុតកម្លោចស្បែកមនុស្សតែម្ដង ដេវីកំពុងដើរសម្ដៅទៅថ្នាក់រៀនតែក៏ត្រូវមានសិស្សស្រីមួយក្រុមដែរជាបក្សប្រឆាំងនឹងនាងតែម្ដងគឺមិនចូលចិត្តនាង ក៏បានដើរមកបាំងផ្លូវនាងកណ្ដាលទីធ្លារសាលា។

My first person (មនុស្សដំបូង)Where stories live. Discover now