ភាគ៦

372 28 1
                                    

    ក្រោយពីទាស់សម្ដីជាមួយនាងទាំងប៉ុន្មានជីមីនក៏នាំខ្លួន អង្គុយជាមួយមិត្តវិញទឹកមុខខ្មួរខ្មូតឈ្លោះជាមួយនាងលើកណាក៏មិនដែរឈ្នះឡើយហេតុអ្វីមនុស្សដូចជាគេត្រូវចាញ់មនុស្សស្រីដូចជានាងបែបនេះវាមិនមែនជាគេពីមុនឡើយ។កាយវិការខុសរបៀបរបស់ជីមីនធ្វើឲថេយ៉ុងឆ្ងល់ជាខ្លាំងទៅបន្ទប់ទឹកយូរហើយមកវិញមុខដូចគេវាយដប់ដំបងអញ្ចឹងអត់សួរមិនបានថាកើតអី។
«ឯងទៅកើតស្អីមកបានជាមកពីបន្ទប់ទឹកមុខដូចជាអ្នកទល់អាចម៍»ថេយ៉ុងសម្លក់មុខមិត្តដោយមិនយល់មកដងរីករាយម្ដងមួរម៉ៅពេលខ្លះគេជាមិត្តក៏ពិបាកនឹងតាមអារម្មណ៍ជីមីនដែរ។
«គ្មានស្អីទេ»ជីមីនប្រឹងធ្វើខ្លួនដូចជាមិនមានរឿងអ្វីកើតឡើងបើប្រាប់ថាមនុស្សដែរគេជួបនោះជាមនុស្សស្រីដែរតែងតែឈ្នះគេរហូតនោះច្បាស់ណាស់ថេយ៉ុងនឹងទៅរកនាងមិនខានឡើយ។
«មិនចង់ប្រាប់ក៏អត់ទៅ»ថេយ៉ុងដឹងចារឹកជីមីនច្បាស់ណាស់បើថាគេមិនចង់ប្រាប់ហើយកុំសួរដេញដោលអីព្រោះមនុស្សដូចជាជីមីនថាអត់គឺអត់ហើយទោះឲគេសួរដល់ស្អែកទៀតក៏មិនខ្ចីប្រាប់ដែរ។
«មើលគេប្រណាំងឡានទៅកុំតាប៉ែរច្រើនពេក»ជីមីនថាឲថេយ៉ុងប៉ាច់ៗពូកែណាស់អាខាងសួរនាំជីកឬសជីកគល់នឹងជាចារឹករបស់ថេយ៉ុងហើយ។
«អាមិត្តចោលម្សៀត»ថេយ៉ុងស្រែកជេរមិត្តពេលមកថាគេជាមនុស្សតាប៉ែរអីណាទាំងដែរគេខំសួរនាំសោះលើកក្រោយបើមានអីឲគេជួយទៀតមិនខ្ចីខ្វល់ឡើយ។
    មនុស្សដែរមកមើលកីឡាករនីប្រណាំងឡាននៅពេលនេះក៏ច្រើនកាន់ដែរហើយព្រោះឮថាតែបន្តិចទៀតប៉ុណ្ណោះក៏ដល់វេនកីឡាករនីស្រីជាវីរៈនារីក្នុងដួងចិត្តម្នាក់ៗដល់វេនប្រណាំងហើយ។
«ចេញហើយដេម៉ា ពួកឯងគាត់ចេញមកហើយ»អ្នកគាំទ្រគ្រប់គ្នាក៏ស្រែកហ៊ោររំពងឡើងពេលឃើញអាយដលខ្លួនចេញមកបែបនេះទោះជាការហាត់សមទុកមុនតែក៏សប្បាយនឹងបានមើល។
«ឡាននោះមែនទេជាឡានកីឡាករនីប្រណាំងឡានជាប់ចំណាត់ថ្នាក់លេខមួយនោះ?»ថេយ៉ុងសួរទៅជីមីនគេឃើញមុខរបស់នារីម្នាក់នោះនៅក្នុងស្លាយបញ្ជាំងដែរគេកំពុងថតជាប់នាងពីចំហៀងផ្ទៃមុខ។
«ប្រហែលហើយព្រោះឃើញម្នាក់ៗស្រែកហ៊ោរបង្អុកទៅឡាននឹងគ្រប់គ្នានោះ»ជីមីនក៏មិនច្បាស់ដែរព្រោះកីឡាករនីជើងឯកម្នាក់នេះលាក់ប្រវិត្តនឹងមុខមាត់ខ្លាំងណាស់មនុស្សភាគតិចបានស្គាល់ប៉ុណ្ណោះ។
  ផាំងងង
សំម្លេងបាញ់កាំភ្លើងបន្លឺឡើងទៅលើអាកាសឡានក៏ចាប់ផ្ដើមបើកចេញដោយល្បឿនលឿនមើលសឹងតៃមិនទាន់នឹងភ្នែកឡើយ ហ្វេនៗស្រែកហ៊ោរឡើងពេលឡានដេម៉ាកីឡាករនីជើងឯកបើកវ៉ាឡានបានប្រាំក្នុងរយៈពេលកន្លះវិនាទីប៉ុណ្ណោះធ្វើឲអ្នកគាំទ្រនាងស្រែកហ៊ោមិនស្ទើរឡើយ។

My first person (មនុស្សដំបូង)Où les histoires vivent. Découvrez maintenant