ភាគ១០

156 13 1
                                    

គ្រាន់តែវត្តមានពួកគេទាំងពីរអ្នកមកដល់សាលាភ្លាមធ្វើឲសិស្សជាច្រើននាំគ្នាភ្ញាក់ផ្អើលនាំគ្នាមើលជជែកវែកញែកគ្នាពីនេះពីនោះទាំងដែរមើលទៅពួកគេទាំងពីរដោយក្រសែរភ្នែកភ្ញាក់ផ្អើលជាខ្លាំងដែរពួកគេស្និតស្នាលគេបែបនេះ ចំណែកម៉ូអុីដែរជាសិស្សស្រីធ្លាប់ហាមប្រាណនាងថាកុំឲទៅទាក់ទងឬស្និតស្នាលជាមួយជីមីននឹងបានត្រឹមតែឈរបៀមទុក្ខកំហឹងនៅក្នុងចិត្តមិនហ៊ានបង្ហាញឲនរណាឃើញ។
«ជីមីនចូលថ្នាក់មុនយើងទៅ»អ៊ុននី
«ហេតុអី?»ជីមីន
«ចូលទៅយើងទៅបន្ទប់ទឹកមួយភ្លេត»អ៊ុននីនិយាយរួចក៏ដើរចេញបំបែកគ្នាជាមួយគេរាងខ្លួនទាំងដែរនាងកុហកគេថាទៅបន្ទប់ទឹកព្រោះមិនចង់ឲគេមកស្និតស្នាលលើសនឹងទៀតធ្វើឲសិស្ដទៃសកាន់តែយល់ច្រឡំទៀតឡូវហើយនេះ នាងដើរចូលបន្ទប់ទឹកដើម្បីលាងមុខលាងដៃរួចរាល់សំម្លេងដែរធ្លាប់ស្គាល់ក៏បន្លឺឡើងនៅខាងក្រោយត្រចៀកនាង៖
«យើងធ្លាប់ប្រាប់ហើយថាកុំឲស្និតស្នាលជាមួយនឹងជីមីន»ម៉ូអុី
«ហើយចុះគេចង់មកស្និតស្នាលជាមួយនឹងយើងវាមិនខុសទេមែនអត?»អ៊ុននី
«វាខុស ខុសកាលដែរនាងទៅចង់តោងប្រុសអ្នកមានគិតមែនទេថាយើងមិនស្គាល់ផ្ទះមិនស្គាល់ប្រវិត្តរបស់នាងត្រឹមជាក្មេងគ្មានម៉ែឪចិញ្ចឹមសោះមកប្រៀបយើងមិនបានទេ»ម៉ូអុី
«ត្រូវហើយយើងមិចនឹងអាចប្រៀបបានព្រោះយើងនឹងឯងឆ្ងាយគ្នាខ្លាំងដឹងទេ ទោះបីយើងគ្មានម៉ាក់ប៉ាចិញ្ចឹមតែយើងក៏មានក្រមសីលធម័ជាងអ្នកដែរមានអាណាព្យាបាលចិញ្ចឹមទៅទៀត»អ៊ុននីថារួចក៏ដើរចេញទៅតែក៏ត្រូវម៉ូអុីទាក់ជើងឲដួលទៅនឹងឥដ្ឋមួយទំហឹងរកតែត្រៀមខ្លួនមិនទាន់ដួលទាំងគ្មានជំហរ។
«កុំមកវៃរឹកស្មើរជាមួយយើងប្រយ័ត្នយើងមិនបានប្រាប់»ម៉ូអុីបន្លឺរួចក៏ងើបចេញតែកុំថាទៅបានដោយស្រួលនោះធ្វើបាបនាងឲដួលផ្កាប់មុខមិញហើយចង់មកទៅស្រួលៗមែនទេ?គិតខុសហើយបើនាងមិនបានដាក់មួយដៃទេវាប្រៀបដូចជានាងចាញ់គេអញ្ចឹង។
«ហឹសស នាងទេដែរកុំមកខ្លាំងជាមួយយើងជាស្អីត្រឹមកូនមានឪអ្នកធ្វើការក្នុងរាជការសោះសម្អាងខ្លួនឯងជាស្អីទោះប៉ានាងចង់ឲយើងដេកគុកក៏យើងមិនខ្លាចដែរព្រោះបើយើងបានសម្លាប់នាងហើយនោះ»អ៊ុននីទាញនាងមកខ្សឹបក្បែរត្រចៀកនិយាយដោយសម្លេងរាបស្មើរត្រជាក់ខ្សឹបខ្យល់ដង្ហើមនាងប៉ះនឹង.កម៉ូអុីធ្វើឲស្រៀវឆ្អឹងខ្នងខ្ញាកៗ។
«សង្ឃឹមថានាងនឹងឈប់ឆ្គួតនឹងប្រុសដល់ថ្នាក់នឹងទៀត»អ៊ុននីបន្លឺមួយប្រយោគដ៏គាំងទៅឲនាងរួចក៏ដើរចេញពីបន្ទប់ទឹកបើថាជួបនាងម៉ូអុីនោះនៅសាធារណៈវិញដឹងវៃហ្មងគង់យល់ថាជាសាលាទេអាងខ្លួនជានរណាមកចង់ដៀលដល់ប៉ាម៉ាក់នាងនឹងទោសបីមិនដែរឃើញមុខគាត់ក៏ដោយក៏នាងនៅតែគោរពស្រឡាញ់គាត់ដែរ។
_____
«ជីមីន»អ៊ុននីបន្លឺឡើងពេលឃើញគេគិតតែពិឈ្ងោកសរសេរស្អីតាំងពីម៉ោងរៀនមកម្លេះត្រឹមត្រូវម្លេះថ្ងៃនេះ
«ហឹមម?»ជីមីនងើយមុខឡើងដោយមុខស្រពោនដូចទឹកស្អុយចឹងមិនដឹងជាអីទេ
«យប់ទៅក្លឹបទេ?ចង់ផឹកស្រា»អ៊ុននីបបួលជាជីីនដែរជាអ្នកខាងប្រមឹកដូចគ្នាទៅក្លឹបព្រោះនាងរឿងស្រាក៏មានទៅអន់ឯណាបានមិត្តមកពូកែផឹកដូចគ្នាទៀតក្ដីសុខណាស់។
«យ៉ា!!បបួលដូចដឹងចិត្តយើងចឹងខានផឹកយូរហើយនឹកស្រាណាស់វើយយ»ជីមីនរអ៊ូង៉ូវថាខានបានផឹកស្រាដោយសារតែគេប្រឹងធ្វើខ្លួនជាប្រុសត្រឹមត្រូវសុភាពបុរសអីនឹងហើយទើបខានប៉ះស្រាឡើងចង់ភ្លេចអស់ហើយ។
«អឺៗ ចាំយប់យើងហើយខលទៅឥឡូវរៀនសិនរឿងសប្បាយគង់តែកើតឡើងទេ»អ៊ុននីនិយាយរួចគ្រូក៏ចូលមកដល់ចាប់ផ្ដើមបង្រៀនដោយសិស្សក្នុងថ្នាក់នាំគ្នាយកចិត្តទុកដាក់ក្នុងការរៀនសូត្រមិនហ៊ានមាត់អីមួយក្អឹក។
   ពេលល្ងាចបានមកដល់គេទាំងពីរអ្នកដែរមានណាត់ទុកនេះឥឡូវក៏ត្រូវបំបែកគ្នាទៅផ្ទះផ្ដូរខោអាវអីបែបនេះ ដោយជីមីនជាអ្នកស្នើរសុំមកទទួលនាងដោយគេបើកឡានមកទទួល។
ភូមិគ្រិះផាក៚
«ឡា ឡា ឡាថ្ងៃនេះបានទៅផឹកស្រាហើយយើងគួរតែស្លៀកពាក់យ៉ាងមិចឲស្រីៗលង់ទៅណ៎?»ជីមីនឈរឆ្លុះកញ្ចក់ដែរមានសម្លៀកបំពាកជាប់នឹងដៃខានទៅក្លឹបយូរហើយទៅលើកនឹងទៅបំពុលស្រីៗនៅនឹងហ្មងហាហា។
តុកក តុកក តុកក
«លោកប្រុសតូចលោកម្ចាស់ហៅឲទៅជួប»ភីលាងនៅផ្ទះជីមីនបន្លឺឡើងនៅខាងមុខទ្វារឲគេទៅជួបនឹងលោកប៉ាដែរទើបបញ្ចប់ការងារពីហុងកុងមកអស់រយៈពេល1ខែជាងដែរហើយមិនដឹងថាកំពូលកូននេះទៅធ្វើឲស្រីណាទម្ងន់ខ្លះហើយក៏មិនដឹងទេ។
«ស្អីគេនេះ លោកអើយប៉ាមកអីថ្ងៃនឹងទេ»ជីមីនរអ៊ូង៉ូវៗមាត់ជីបអូចៗមុខកញ្ចក់ខ្លាចថាមិនបានទៅតាមការណាត់គ្នាជាមួយអ៊ុននីផងនេះដូចខ្វះពេលមកឪអើយឪ។
បន្ទប់សៀវភៅ៚
«កូនចូលទៅហើយណា»ជីមីននិយាយដោយសម្លេងស្រទន់ទៅកាន់អ្នកជាប៉ានៅខាងក្នុងបន្ទប់ដែរសម្លេងស្រទន់បែបនេះគ្មាននរណាដែរឮក្រៅពីប៉ានឹងម៉ាក់គេទេតែពេលនេះម៉ាក់គេទៅដើរលេងក្រៅប្រទេសជាមួយមិត្តភក្តិទៅហើយទុកឲគេនេះសោយសុខនៅផ្ទះតែឯងគ្មាននរណាចាំមកនិយាយពីនេះពីនោះ។
«ចូលមក»កាលបើឮសម្លេងបញ្ជារឲចូលទៅហើយគេក៏ប្រញាប់បើកទ្វាររត់ទៅអោបអ្នកជាប៉ាភ្លាមក្នុងគោលបំណងយកចិត្តយកថ្លើមឪខ្លាចមិនឲចេញពីផ្ទះយប់នេះ។
«យ៉ាងមិចហើយប៉ាការងារនោះ»ជីមីនច្រវាច់ដៃច្រវាច់ជើងឲមាស្ស៉ាឲឪកុំឲថាកូននេះវាចាំតែអត់ប្រយោជន៍។
«មិនអីទេរលូនតែឯងនេះមានទៅធ្វើឲកូនស្រីគេទម្ងន់ទេ?»លោកផាកនិយាយដោយបិទភ្នែកទម្រេតខ្លួនដោយដឹងថាចារឹកកូនប្រុសគាត់បែបមិចគេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេបើគាត់មិនខិលខូចជីមីនក៏មិនចឹងដែរតែនេះវាសែនលើសគាត់ទៅទៀតនរណាមិនល្បីជីមីនកូនម្ចាស់ជំនួញលំដាប់ប្រទេសមហារសែនខិលខូចរឿងស្រីនោះ។
«គ្មានទេប៉ាហ៎ ប៉ាដឹងទេមួយខែជាងហើយណាកូនខានចូលក្លឹបផឹកស្រារកស្រីនោះបើប៉ាមិនជឿក៏សួរអាថេយ៍ទៅ»ជីមីននិយាយដោយអំនួតវាពិតមែនគេខានបានស្គាល់ជាតិចូលក្លឹបដើរលេងអីយូរហើយនេះបើប្រាប់ម៉ាក់គេប្រាកដជាមិនជឿតែម្ដង។
«ខឹក ខឹក»
«ប៉ាៗស្រួលបួលនេះគ្រាន់តែកូននិយាយពិននឹងសោះចាំបាច់ឈ្លក់ទឹកហ៎»ជីមីនធ្វើជាង៉ង៉ក់ដាក់ប៉ាបែបគេដឹងថាប៉ាគេមិនជឿច្បាស់ណាស់ជីមីននេះឬទៅធ្វើរឿងចឹងៗនរណគេក៏កែប្រែកូនគាត់បានដល់ថ្នាក់នេះហៅមុខមកតិចមើលចាំយកធ្វើកូនប្រសារមួយ។
_______
Chrxstaシ

My first person (មនុស្សដំបូង)Where stories live. Discover now