ភាគ៣

439 31 3
                                    

    នាពេលល្ងាចបានមកដល់សិស្សនិសិត្សក៏នាំគ្នាចេញផ្ទះអស់ឡើងស្ងាត់សាលារៀនទៅហើយតែក៏ឃើញកំលោះសង្ហាជីមីនយើងនេះនៅដើររងចាំមិត្តភក្តិមកទទួលដោយទៅកន្លែងសប្បាយបន្តទៀត។
   ពីតត ពីតត ពីតត
សំម្លេងកំផ្លេរឡានចុចពីតៗពីមុខជីមីនធ្វើមើលតែគេដូចមិនបានឃើញឡាននេះបើកមកដល់អញ្ចឹង ជីមីនសង្គ្រឺតធ្មេញដាក់មិត្តភក្តិមុននឹងបើកទ្វារចូលឡានអង្គុយរបាំងខាងមុខជាមួយមិត្ត។
«យប់នេះទៅក្លឹបទេ?របស់ទើបចូលថ្មីធម្មជាតិណាស់វើយ»ថេយ៉ុងនិយាយដោយអង្អែលពុកចង្ការនេះទាំងថេយ៉ុងទាំងគេចារឹកគ្មានខុសគ្នាទេប្រាប់ទៅគ្រាន់តែថេយ៍រាងយោលពីចិត្តមនុស្សស្រីជាងជីមីន។
«បើមិនទៅស្ដាយស្លាប់ហើយមែនទេ?»ជីមីននិយាយដោយលិតមាត់លិតកតិចតួចរបៀបថាគេចូលចិត្តមនុស្សស្រីដែរនៅស្អាតមិនទាន់មាននរណាប៉ះតែម្ដងទើបគេដេក។
«អឺក៏អញ្ជឹងតែថា....ស្អាតម្លេះវ៉ើយ»ថេយ៉ុងលាន់មាត់សរសើរមនុស្សស្រីដែរដើរកាត់មុខឡានគេអំបាញ់មិចនេះទើបត្រូវឲជីមីនពេបមាត់ពេបកសរសើរនរណាមិនសរសើរទៅសរសើរមនុស្សស្រីមិនស្រីប្រុសមិនប្រុសដូចជាដេវីនោះទៅវិញ។
«ភ្នែកឯងម្ញូបមែនទេអាថេយ៍?បានមើលមនុស្សស្រីបែបនេះឃើញស្អាត»ជីមីនអស់សំណើចពេលឃើញមិត្តខ្លួនដូចខ្វះអ្នកសរសើរបែបនេះ។
«មិនបានម្ញូបឃើញស្អាតថាស្អាតហើយវ៉ើយ ទោះមើលបានចំហៀងក៏ដឹងថាស្អាតទៅហើយណាអាសំម្លាញ់»ថេយ៉ុងនិយាយបញ្ចប់សន្ទនាជាមួយជីមីនមុននឹងបើកឡានចេញទៅក្លឹបតែមកដងមិនចាំបាច់ទៅដូរខោអាវស្អីឡើយបើឡើងគ្រែជាមួយស្រីគង់តែស្រាតដូចតែគ្នាសោះ។
___________
ក្រឡេកមកមើលដេវីឯនេះវិញមិនទាន់ចូលផ្ទះនៅឡើយទេព្រោះតែសម្ដីលោកស្រីអ៊ុំនាងនឹងហើយទើបត្រូវឲនាងដើររកកាតធនាគារទាំងនាងមិនដែរប៉ះសូម្បីតែម្ដងតែហេតុអីបានជាគាត់ចេះតែចោទនាងគ្មានហេតុផលបែបនេះ?
«អាឡូចែស៉ីន មានភ្ញាវថ្មីមកលេងនៅបនទេ?ខ្ញុំត្រូវការលុយ»ដេវីនិយាយដោយសម្លេងរាបស្មើរដែរនាងហៅថាចែបែបនេះក៏នាងធ្លាប់ជួយគាត់កាលពីចោរឆក់កាបូរឯនោះទើបនាងជួយបានកាបូបគាត់មកវិញបានជារាប់អានគ្នាមកទល់ពេលនេះ។
«មានៗច្រើនណាស់ឯងមកយកលុយមក បើថាកាន់មិនហ៊ានដៃទេវៃចែមក»
«យ៉ា!!!កុំឲតែមកយកលុយពីខ្ញុំទៅហាហា អរគុណច្រើនណាស់ចែតិចខ្ញុំទៅដល់ហើយ»ដេវីបន្លឺរួចក៏ហៅឡានតាក់សុីជិះទៅបនល្បែងនឹងក្លឹបដែរធំជាងគេនៅសេអ៊ូលនេះឯងកន្លែងដែរឲនាងរកលិយចូលផ្ទះបានពេលត្រូវអ៊ុំស្រីនាងគម្រាមបែបនេះ។
មកដល់កន្លែងដេវីចុះពីលើឡានក៏ដើរចូលក្លឹបដែមានបនល្បែងនៅក្នុងនឹងផង ដោយរឹកពារធម្មតាប៉ុន្តែបើនិយាយពីការស្លៀកពាក់វិញក៏បែបស្ទាយប្រុសៗដែរគេស្លៀកនេះគឺជាចំណងចំណូលនាងហើយ ដេវីដើរចូលដល់បនល្បែងក៏បានឃើញនៅអ្នកដែរមកលេងនៅទីនេះជាច្រើនមានទាំងចាស់ទាំងក្មេងកំពុងលេងល្បែងខ្លះសប្បាយអ៎ព្រោះឈ្នះខ្លះទៀតក៏សក់ដូចសម្បុកមាន់ទៅហើយមិនដឹងជាចាញ់ប៉ុន្មានក្ដារហើយទេ។
សម្លឹងមើលគ្រប់គ្នារួចនាងក៏បោះជំហ៊ានដើរទៅរកតុដែរមានមនុស្សមិនសូវច្រើនល្មមឲនាងស្មានដឹងថាពួកគេជាពួកចំណូលថ្មីមកបើសាកលេងជាមួយប្រហែលជាឈ្នះពួកមិនខានទេ។
«សួស្ដីខ្ញុំសុំចូលបង្គ្រប់ផង»ដេវីដើរចូលវងដែរមានមនុស្សមិនសូវច្រើនឡើយត្រឹមលេងយកលុយម៉ារស់ៗមិនចាំបាច់លោបលន់ទេ។
«អឺ ចូលមកមីនាងតូចទើបរៀនលេងមែនទេ?»អ៊ុំស្រីម្នាក់បន្លឺឡើងទៅនាងដែរឃើញនាងនៅក្មេងមិនស្មានថាមកលេងលកបែរដែរសោះគិតទៅធំមិនទាន់ទេស្គាល់បនលកបែងទៅហើយ។
«ចា៎ជាលើកដំបូងតែម្ដងបើអញ្ចឹងហើយក៏ជួយបន្ថូរដៃឲខ្ញុំផងណា»ដេវីក៏និយាយចាក់បណ្ដាយទៅតាមវ័យចំណាស់ម្នាក់មិញយកហ្មងទៅកុំឲគេដឹងថានាងជាជើងចាស់នៅទីនេះអីវាល្អជាងស្រួលនាងកើបលុយ។
«ហឹសស ក៏បានស៊ូៗណាមីនាងតូចប្រយត្ន័សេរីចាស់ដូចយើងកោអស់ពីគូទខោ»
«យ៉ា!!!! នេះសារីចាស់ដែរតា៎ចាំមើលណាយើងនឹងយកលុយឲអស់ពីហោប៉ៅម្នាក់ៗតែម្ដង»ដេវីគិតក្នុងចិត្តចង់ធ្វើបាបអ៊ុំស្រីម្នាក់នេះដែរមើលនាងលើក្រោមៗតាំងពីដើរចូលវង់មកឯនុះ។
៣០នាទីក្រោយមកដែរដេវីបានចូលទៅលេងនៅវង់នៅដោយអារម្មណ៍សប្បាយអ៎ព្រោះអី?
«ដល់ហើយ»ដេវីរុញបៀរទៅកណ្ដាលវង់ដែរជាសន្លឹកបៀរដែរនាងដល់លើកទី20ឥឡូវហើយម្នាក់ៗដូចមិនសុខចិត្តសោះបើឃើញអ្នកឈ្នះមានតែនាងនេះ។
«នែ៎ នាងល្អិតទៅលេងវង់ផ្សេងទៅយើងត្រូវការផ្ដូរអ្នកឈ្នះម្ដង»អ៊ុំស្រីនិយាយឡើងកាលបើលេងមកមួយថ្ងៃហើយមិនឃើញឈ្នះសោះហើយត្រូវមកចាញ់ល្បែងដោយសារក្មេងមកពីណាមិនដឹងឡើយកោរគាត់ស្ទើរអស់ពីខ្លួនបែបនេះ។
«ឲតែលុយសិនមកខ្ញុំចេញហើយ»ដេវីខ្ជិលស៉ំាញ៉ំាច្រើនឲតែលុយមកនាងក៏ចេញហើយទៅខ្វល់ស្អីនាំគេដេញនាងនឹងលុយពេញកាបូបទៅហើយហិហិ។
«អរគុណណាថ្ងៃក្រោយខ្ញុំមកទៀត»ដេវីបន្លឺរួចក៏ដើរចូលខាងក្លឹបម្ដងដែរដើរទៅក៏ទៅរកចែនាងដែរព្រោះគាត់មកឲលេងហ្វ្រីៗហើយបើមិនឲលុយគាត់ខ្លះវាមិនកើតមែនអត់?
ឌឹបបបបប សំម្លេងអីនឹង?គេវៃគ្នាមែនទេ?ឬគេថើបគ្នា?
«យ៉ាងមិចនឹងភ្នែកមានមិនមើលមនុស្សកំពុងដើរទេឬ?»ដេវីឈរថាឲអ្នកដែរស្រស្លាក់ស្រស្លើកដើរមកបុកនាងដូចមើលមិនឃើញមនុស្សអញ្ចឹងឬក៏ក្នុងក្លឹបងងឹតពេក?នាងគួរតែប្រាប់ចឺឲដូរអំពូលល្អទេនេះកុំឲមានមនុស្សដើរបុកគ្នាបែបនេះទៀត
«សូម....យ៉ានាងនេះទៀតហើយ»ជីមីនដែររៀបនឹងសូមទោសគេទៅហើយតែក៏ត្រូវមកឈរច្រតចង្កេះបោះមួយប្រយោគទៅវិញស្មានថានរណាតាមពិតគឺនាងសោះខំតែរៀបចារឹកប្រុសស្អាតខូចអារម្មណ៍អស់ទៀតហើយ។
«ហើយវាយ៉ាងមិច?លោកឯងនឹងមានភ្នែកទេ?ឬគិតថាខ្លួនខ្ពស់ជាងខ្ញុំទើបចង់បុកក៏បុកចឹងឬ?»ដេវីឈរនិយាយច្រតចង្កេះទៅគេវិញនេះទើបតែជួបគ្នាហើយសោះក៏ជួបទៀតហើយស៊យមែនវើយយយយ លើកមុនក៏ជាន់ជើងថ្ងៃនេះក៏ដើរបុកឯងស្ទើរដួលផ្ងារប៉ារ៉េទៅហើយ។
«ឈើសបើដឹងថាជានាងមែនណាខ្ញុំមិនមែនត្រឹមបុកទេនឹងចាប់ផ្ដួលទៅលើនឹងទៀតក៏ថាបាន»ជីមីននៅតែលេងរឹកសង្ហាកាលដែរទើបចាញ់កលនាងព្រឹកមិញសោះឥឡូវមកចូលតួព្រានទៀតហើយ តិចកូនស្រីខ្ញុំរំលោភមុនបានចិត្តហា។
«អ៎ ចឹងក៏ផ្ដួលមកឬក៏ផ្អែកជញ្ជាំងលេងក្បាច់ឈរហ្មងទៅហ្ន៎មិចដែរ»ដេវីតាមទាន់គេដឹងល្បិចក៏ដើរខឹតទៅមុនបន្តិចម្ដងៗរហូតដល់ជីមីនត្រូវឈានជើងថយក្រោយតិចៗរហូតដល់បុកជញ្ជាំងអស់ផ្លូវទៅសង្គ្រឺតធ្មេញគ្រឺតក្រតៗដែរឲនាងមកវៃរឹកដាក់គេម្ដងហើយម្ដងទៀតបែបនេះ។
«ហាហា អស់ផ្លូវហើយគិតទៅណាទៀតក្លឹបក៏ងងឹតយើងធ្វើមិនបញ្ចេញសម្លេងក៏បានដែរមែនទេ?»ដេវីល៎មុខទៅជិតនឹងត្រចៀកគេធ្វើឲអ្នកកំលោះយើងនេះវារសើបស្រើបស្រាលទៅហើយនេះនរណាជាប្រុសរនណាជាស្រី?
«ទៀតហើយនាងលេងក្បាច់នឹងទៀតហើយដឹងទេនាងកំពុងតែដាស់អារម្មណ៍ខ្ញុំណា?»ជីមីនធ្វើមុខខ្មូតដែរត្រូវតែចាញ់នាងម្នាក់នេះចូលចិត្តណាស់អាខាងដាស់អារម្មណ៍ឲគេខឹងនឹងបើមិនជួយលួងវាវិញកុំដាស់វាឲភ្ញាក់អីពិបាកបង្រ្កាបណាស់។
«ដាស់អារម្មណ៍?បើចឹងហើយក៏ធ្វើហ្មងទៅខ្ញុំមានថាស្អីកុំថាខ្ញុំដាស់វាហើយមិនលួងវាវិញ»ដេវីល៎មុខទៅធ្វើសំម្លេងដាក់ក្បែរត្រចៀកគេម្ដងទៀតនាងកាន់តែពេញចិត្តពេលប្រុសម្នាក់នេះមិនហ៊ានធ្វើអីនាងឡើយ។
«muah លាហើយណាសង្ឃឹមថាវានឹងបាត់ខឹង»ដេវីបន្លឺរួចក៏ដើរចេញទៅបាត់ទុកឲជីមីនឈរក្ដៅអន្ទះអន្ទែងតែឯង។
«បើលួងឆ្គួតចឹងទេកុំលួង»ជីមីនបន្លឺរួចក៏ដើរទៅតុមិត្តរបស់គេដែរកំពុងអង្គុយសើចនឹងសកម្មភាពដែរគេចាញ់កលស្រីតែម្នាក់ដែរពីមុនគេមិនដែរអញ្ជឹងសោះឡើយ។
«នេះមែនទេជីមីន ដូឡូហ្សេនបុរសព្រានសម្បូរស្នេហ៍?ដែរដើរពង្រាយស្នេហ៍ទៅស្រីៗនោះត្រូវក្ដៅខួរព្រោះតែស្រីបែបនេះឬ?»ថេយ៉ុងដែរជាមិត្តជីមីនបែរមកសើចចំអកពេលឃើញគេចាញ់ស្រីបែបនេះបើមិនសើចមិនបានទេ គិតទៅមនុស្សស្រីម្នាក់នេះអាចបង្ក្រាបមិត្តខ្លួនបានមែនណា។
«វាយ៉ាងមិចឯង?សប្បាយចិត្តហ៎»ជីមីនឆ្លើយគំរោះគំរើយទៅមិត្តខ្លួនរួចអង្គុយផឹកស្រាដោយចាប់អារម្មណ៍ទៅលើស្រីៗដែរឈររាំនៅលើឆាកគ្រវីគូទទៅមកៗស្លៀកពាក់លិចលើលិចក្រោមបង្ហាញ់សាច់សខ្ចីឲអ្នកដែរមកផឹកនៅទីនេះជាប់ចិត្ត។
«ចង់ភ្លក់របស់ថ្មីទេ?ទើបចូលមកទំនងណាស់វើយយយ»ថេយ៉ុងដែរឃើញជីមីនអង្គុយស្ងាត់មួយថ្ងៃក៏បន្លឺឡើងទៅព្រោះគេទាំងពីរនេះចារកមិនខុសគ្នាទេបើបានប្រពន្ធកាចឆ្នាស់អីដឹងតែពេទ្យស្គាល់មុខច្បាស់ហ្មង
«ក៏យកមកកំពុងអារម្មណ៍មិនល្អចង់បញ្ចេញ»ជីមីន
_______
គ្រីសស្ដាシ

My first person (មនុស្សដំបូង)Where stories live. Discover now