'' ភាគទី2 : ប្រវត្តិស្នេហា''

Magsimula sa umpisa
                                        

« លោកប្រុសតូចសូមអញ្ជើញញ៊ាំចុះ»

« ចុះ...JungKook? » Taehyung

« លោកប្រុសប្រាប់ថាទាល់តែយប់បន្តិចទើប
គាត់មកវិញ ដូចនេះហើយលោកប្រុសតូចពិសារ
អាហារល្ងាចមុនចុះ មិនបាច់ចាំទេ»

« អ៎...អរគុណហើយ » រាងតូចងក់ក្បាលតិចៗ
រួចចាប់ផ្ដើមការញ៊ាំអាហាររបស់គេដោយមានអ្នក
បម្រើប្រហែលជា5~6នាក់នៅឈរក្បែរនោះជាជួរ

Taehyungបង្ខំញ៊ាំបាយទាំងលេបមិនចង់ចូល
មិនមែនគេមិនឃ្លានទេ តែសុទ្ធតែមនុស្សឈរមើលគេបែបនេះឲ្យគេលេបចូលរបៀបម៉េច?

ក្រោយពីញ៊ាំអាហារពេលល្ងាចរួចរាងតូចក៏នៅអង្គុយស្ងៀមៗព្រោះគេមិនដឹងថាត្រូវធ្វើអ្វី ឬនិយាយអ្វីនោះទេ ក្រោយពីឃើញថារាងតូចញ៊ាំបាយរួច
អ្នកបម្រើក៏នាំគ្នាចូលមករៀបចំតុវិញយ៉ាងស្អាត

« លោកប្រុសតូចត្រូវការអ្វីបន្ថែមទេ?»

« អ៎...មិនអីទេ ខ្ញុំឆ្អែតហើយ» Taehyungឆ្លើយទាំងញញឹមដាក់អ្នកគ្រប់គ្នាដែលនៅឈរចាំមើលគេ តែសុខៗអ្នកបម្រើក៏ឱនមុខចុះមិនហ៊ានតបស្នាម
ញញឹមរបៀបអរគុណរបស់គេរួចក៏បំបែកគ្នាចេញ
ទៅអស់។

« ហ៊ើយ ស្ងាត់ណាស់...» Taehyungដើរមក
បន្ទប់របស់គេវិញដាក់ខ្លួនគេងនៅលើគ្រែទាំងធុញថប់ព្រោះគ្មានអ្នកណាហ៊ាននិយាយរកគេទេ សូម្បីតែមើលមុខចំ ហើយបើគេចង់ធ្វើអ្វីវិញក៏មាន
អ្នកមកហាមរហូត មុននេះគេចង់ទៅលេងបរិវេណ
ផ្ទះតែក៏ត្រូវមនុស្សប្រុសដែលជាអ្នកយាមប៉ុន្មាន
នាក់នោះប្រាប់ឲ្យគេមកវិញហើយនិយាយថា
'' យប់ហើយលោកប្រុសតូចគួរតែទៅសម្រាកចុះ''
គិតៗទៅពិតជាគួរតែធុញណាស់។

« ពេលណាបងមកវិញ? អូនអផ្សុកណាស់»រាងតូច
ពេបមាត់តិចៗគិតដល់លោកប្ដីដែលបាត់ទៅតាំងពីល្ងាចរហូតមេឃងងឹតឈឹងទៅហើយមិនទាន់មក
វិញទៀត។

បើនិយាយពីទំនាក់ទំនងរបស់គេនិងJungKookវិញ
គឺពួកគេទើបតែរៀបការ ចុះអេតាស៊ីវិលព្រឹកមិញនេះ
ទេ ពួកគេរៀបការនៅព្រះវិហារមួយកន្លែងដោយ
មានត្រឹមតែភ្ញៀវជាង10នាក់ប៉ុណ្ណោះ ក្នុងនោះរួមមានប៉ាម៉ាក់និងបងប្រុសរបស់Taehyungហើយ
និងប៉ាម៉ាក់ , ប្អូនប្រុសនិងអ្នកស្គាល់គ្នាជិតដិតរបស់
JungKook 2~3នាក់ តែក៏មិនអីដែរព្រោះគេចង់ត្រឹមតែរៀបការធ្វើជាប្រពន្ធរបស់នាយប៉ុណ្ណោះ
មិនបានចង់ប្រកូប្រកាសរៀបការធំដុំអ្វីនោះទេ
សុំត្រឹមតែនាយអាណិត ស្រឡាញ់និងមើលថែគេ
រហូតទៅគឺបានហើយ។

ពេលជួបគ្នាដំបូងគឺTaehyungទៅចូលរួមពិធី
បុណ្យមួយនៅឯស្រុកកំណើតរបស់គេហើយក៏បាន
ជួបគ្នាជាមួយJungKookដោយឪពុករបស់គេដែល
ជាមេភូមិនៅទីនោះជាអ្នកណែនាំឲ្យគេជួយនាំនាយ
ដើរកម្សាន្តនៅក្នុងទឹកដីDaeguនេះ ដឹងទេពេលដំបូង
គឺគេខ្លាចJungKookណាស់ សូម្បីតែហើបមាត់
និយាយក៏មិនហ៊ានផង ព្រោះគេមានអារម្មណ៍ថា
នាយមិនមែនជាមនុស្សធម្មតាដែលអាចនិយាយច្រើនជាមួយបាន។

បន្ទាប់ពីថ្ងៃនោះមកJungKookតែងតែមកផ្ទះរបស់គេនិងជាមួយគេរហូតជាងមួយសប្ដាហ៍ជាប់គ្នា ហើយមិនយូរប៉ុន្មានប្រហែលជាកន្លះខែក្រោយមក
នាយក៏ចូលស្ដីដណ្ដឹងគេពីម៉ាក់ប៉ារបស់គេតែម្ដង
បន្ទាប់មកពួកគេក៏រៀបការជាមួយគ្នានេះឯង។

អាចគិតថាគេចិត្តងាយដែលយល់ព្រមរៀបការ ជាមួយមនុស្សប្រុសដែលស្គាល់គ្នាជាងមួយខែ
តែគេមានអារម្មណ៍ថាJungKookជាមនុស្សល្អ
ជាគូគាប់របស់គេ ហើយក៏ជាអ្នកដែលគេអាចផ្ញើរ
ជីវិតទៅលើបាន ទើបគេយល់ព្រមបែបនេះ។  

<<ក្រាកក>>
សម្លេងបើកទ្វារលាន់ឮឡើងចូលមកកាត់ផ្ដាច់ការគិត
របស់Taehyung រាងតូចក៏ងាកទៅមើលទើបឃើញថាអ្នកដែលចូលមកនោះគឺជាប្ដីរបស់គេនេះឯង

« Tae! » JungKookដើរចូលមកអង្គុយលើគ្រែ
ជិតរាងតូចរួចស៊កដៃឱបចង្កេះគេ

« បងមកវិញហើយឬ? » Taehyungសួរទាំងញញឹមរួចដាក់ដៃលើដៃរបស់រាងក្រាស់ដែលកំពុងតែ
ឱបហ៊ុមព័ទ្ធចង្កេះរបស់គេ 

« អូនញ៊ាំអីហើយឬនៅ?» JungKook

« រួចហើយ ចុះបងក្រែងថាយប់ជ្រៅបន្តិចទើប
មកវិញហេ៎ស?» Taehyung

« អឹមម តែបងមិនចង់ឲ្យអូននៅតែឯងទើបមកវិញ
លឿនបែបនេះ...អូននៅឈឺត្រង់នោះទៀតទេ?»
JungKookសួរ បាតដៃរបស់នាយក៏លូកចូលទៅ
ស្ទាបអង្អែលសាច់ភ្លៅរបស់រាងតូចស្រាលៗ

« ល-លែង...លែងអីហើយ» Taehyungតបទៅ
នាយវិញទាំងព្រឺរោមតិចតួចដែរ ពេលដែលប្ដីប៉ះ
ពាល់គ្រប់កន្លែងបែបនេះ

« អញ្ចឹងឬ?» រាងក្រាស់ងើយទៅសម្លឹងមុខរាងតូច
រួចឱបងើបទៅថើបបបូរមាត់ទន់ៗដូចកូនក្មេងរបស់
Taehyungថ្នមៗ មុននិងផ្ដួលរាងតូចទៅលើគ្រែ
ទាំងបបូរមាត់នៅជញ្ជក់ជាមួយគ្នាមិនដាច់

« Jung....» Taehyung

« មិនអីទេណា បងនិង...ថ្នមអូន» JungKookខ្សឹប
និងត្រចៀករាងតូចស្រាលមុននិងចាត់ការរាងកាយ
Taehyung ហើយសង្រ្គាមស្នេហ៍ក្ដៅគគុកក៏កើត
ឡើងម្ដងទៀតទៅ។

លោកប្ដីរោគចិត្ត (ចប់)Tahanan ng mga kuwento. Tumuklas ngayon