ប៉ុន្តែម្ចាស់រាងកាយគ្មាន អារម្មណ៍ដឹងថារាងកាយរបស់ខ្លួនឯងទាក់ទាញអ្វីឡើយ គេគិតថាធម្មតាហើយគិតថា Jungkook គ្មានអារម្មណ៍អីនោះទេទើបគេដោះខោដោះអាវងូតទឹកនៅមុខ Jungkook ដោយគ្មានការខ្មាស់អៀនបែបនេះ។

"ចាំខ្ញុំដុះខ្នងឱ្យ" Jungkook ប្រែទៅជាសំឡេងផ្អែមស្រទន់ពោលពេញទៅដោយមន្ដស្នេហ៍រួចក៏ដើរទៅអង្គុយនៅមាត់អាងដុះខ្នងឱ្យ Jimin

"នែ៎ ដុះខ្នងឬក៏អង្អែលឱ្យប្រាកដទៅ" Jimin ស្ដីឱ្យពេលមានអារម្មណ៍ដឹងដ៏ម្រាមដៃវែងៗស្រឡូនរបស់ Jimin អង្អែលលើខ្នងរបស់គេអូសទៅអូសមកមិនឈប់សោះ

"ចុះនឹងមិនដុះ ដុះខ្លាំងៗពេកខ្លាចរបូតស្បែកអូនសម្លាញ់ឯងចេញមកនឹងណា" Jungkook និយាយមួយៗពោលពេញទៅដោយភាពទាក់ទាញ ធ្វើឱ្យ Jimin មានអារម្មណ៍ព្រឺសម្បុរយ៉ាងម៉េចមិនដឹង

"បានហើយ! មិនបាច់ទេចេញក្រៅវិញទៅ" Jimin ចាប់ទាញដៃ Jungkook ចេញពីខ្នងរបស់គេ Jungkook មិនចេញគេក្រោកឈរសម្លឹងមើល Jimin ដែលពេលនេះកំពុងតែប្រញាប់ងូតទឹកឱ្យរួចរាល់

"ចេញទៅ ចាំខ្ញុំងូតហើយចាំខ្ញុំហៅ!" Jimin ដេញជាលើកទី2 ទីបំផុត Jungkook ក៏ដើរចេញដោយស្នាមញញឹមមានល្បិច។

"Jungkookkkkkkkk" ប្រហែលជា 5នាទីក្រោយមកស្រាប់តែឮសំឡេង Jimin ចេញពីបន្ទប់ទឹក Jungkook ក៏ដើរចូលទៅបន្ទប់ទឹកវិញដើម្បីជួយលើកបី Jimin មកខាងក្នុងបន្ទប់

"យកអាវឱ្យផងនៅក្នុងទូ" Jimin ប្រាប់ពេលដែល Jungkook ដាក់គេចុះនៅលើពូកថ្នមៗ ពេលនេះគេពាក់ត្រឹមតែអាវឃ្លុំតែប៉ុណ្ណោះ

"......." Jungkook មិនមាត់ក៏ធ្វើតាម Jimin ទៅយកឈុតគេងមកឱ្យ Jimin ផ្លាស់

"ចាំខ្ញុំជូតសក់ឱ្យ" Jungkook ដើរទៅយកកូនកន្សែងមកជូតសក់ឱ្យ Jimin ដែលកំពុងតែអង្គុយស្ងៀមនៅលើពូក នេះជាលើកទី1 ហើយដែលមានអ្នកជូតសក់ឱ្យបែបនេះ បើក្រៅពីប៉ាម៉ាក់ Jimin គ្មានអ្នកណាធ្វើបែបនេះដាក់ Jimin នោះទេ

បន្ទាប់ពីជូតស្ងួតហើយ Jungkook ក៏ចូលទៅងូតទឹកម្ដង ហើយ Jimin ក៏មិនទាន់គេងដែលគេយកសៀវភៅមកអានចាំ Jungkook ចេញមក។

ក្រាក...ទ្វារបន្ទប់ទឹកបើកបង្ហាញរាងកាយខ្ពស់ស្រឡះរបស់ Jungkook ដែលពេលនេះស្លៀកត្រឹមតែខោជើងខ្លីត្រឹមជង្គង់មួយប៉ុណ្ណោះ ឯល្វែងខាងលើគឺគ្មានអីបិទបោះនោះទេ ចំណែកដៃក៏កំពុងតែកាន់កូនកន្សែងជូតសក់របស់ខ្លួន

"យប់ហើយ!! ឆាប់ចូលគេងទៅ" Jungkook ក្រឡេកមើលឃើញ Jimin មិនព្រមគេងទើបគេទុកកូនកន្សែងហើយដើរទៅទាញសៀវភៅពីដៃ Jimin យកទៅទុកនៅលើតុក្បែរក្បាលដំណេករួចទាញឱ្យ Jimin គេងចុះទៅលើខ្នើយមុននឹងដណ្ដប់ភួយឱ្យធម្មតា។

"ទៅណា?" Jimin សួរពេលឃើញ Jungkook ដើរចេញទៅរកទ្វារកុំប្រាប់ថាទៅគេងនៅបន្ទប់ទទួលភ្ញៀវណា

"ទៅបិទភ្លើងនៅបន្ទប់ទទួលភ្ញៀវ" Jungkook ងាកមកប្រាប់ Jimin រួចហើយក៏បើកទ្វារចេញទៅបាត់ Jimin បានត្រឹមសម្លឹងមើលហើយក៏ព្យាយាមបិទភ្នែកគេង

បន្ដិចក្រោយមក Jungkook ក៏ចូលមកវិញដោយមានទឹកដោះគោមួយកែវមកជាមួយ គិតថាយកមកឱ្យ Jimin ញាុំមុននឹងចូលគេង ប៉ុន្តែឃើញថា Jimin បិទភ្នែក

"គេងលក់ហើយ?" Jungkook សួរតិចៗតែល្មមឱ្យ Jimin ឮ...

"នៅទេ..." Jimin ឆ្លើយតបមកវិញទាំងបើកភ្នែកមើលមក Jungkook, Jungkook ឃើញបែបនេះក៏សើចហើយដើរទៅជិត Jimin ដោយដៃមានកាន់ទឹកដោះគោនោះ

"ញាុំទឹកដោះគោឆៅទៅដើម្បីឱ្យគេងលក់ស្កប់ស្កល់" Jungkook ហុចកែវឱ្យ Jimin ក៏ក្រោកអង្គុយហើយទទួលយកមកផឹករហូតដល់អស់ក៏ទុកនៅតុក្បាលដំណេកហើយគេងវិញ

Jungkook ញញឹមហើយដើរទៅបិទភ្លើងក្នុងបន្ទប់ដែលភ្លឺចែងចាំងនោះ ទុកតែអំពូលរាត្រីតែប៉ុណ្ណោះ រួចហើយក៏ឡើងទៅគេងទាំងដោះអាវ ព្រោះទម្លាប់របស់ Jungkook មិនចូលចិត្តគេងពេលយប់ពាក់អាវនោះទេ។

"គេងទៅ" Jungkook ចូលទៅដណ្ដប់ភួយជាមួយ Jimin ហើយទាញ Jimin មកឱ្យគេងកើយទ្រូងរបស់ខ្លួននឹងអង្អែលក្បាល Jimin ថ្នមៗ

"ខ្ញុំមិនងងុយទេ!! ឯងចង់គេងក៏គេងទៅ" Jimin និយាយប្រាប់វិញប៉ុន្ដែមិនបានដកខ្លួនចេញពី Jungkook នោះទេ

"យ៉ាងម៉េច? ក្រែងរាល់ដងបងឆាប់គេងហី?" Jungkook ឱនថើបសរសៃរសក់ទន់ក្រអូបរបស់ Jimin មួយដង្ហើមយ៉ាងវែងស្រូបក្លិនរបស់ Jimin មិនចេះជិនណាយនោះទេព្រោះវាក្រអូបខ្លាំង

"ហឹុម តែមកពីថ្ងៃនេះខ្ញុំដូចជាព្រះរាជបុត្រចឹងបានជាខ្ញុំមិនងងុយ" Jimin និយាយបែបនេះធ្វើឱ្យ Jungkook អត់សើចមិនបាន

"មកពីជើងបងឈឺចឹងខ្ញុំត្រូវមើលថែបងឱ្យដូចព្រះរាជបុត្របែបនេះហើយ!" Jungkook តបវិញដោយស្នាមញញឹម គេយលើពី Jimin រាល់ថ្ងៃនេះ Jimin ហត់ជាមួយការងាររបស់គេខ្លាំងណាស់ ទើបតែថ្ងៃនេះទេដែលបានអង្គុយទំនេរ ទទួលបានការមើលថែយ៉ាងដិតដល់ពី Jungkook

"ឯងប្រាកដជាហត់ហើយ ខ្ញុំគិតថាមុខរបួសរបស់ខ្ញុំនឹងឆាប់ជា 2-3ថ្ងៃទៀតព្រោះមានឯងនៅជិតមើលថែខ្ញុំបែបនេះ" Jimin ងើយសម្លឹងមើលមុខសង្ហារបស់ Jungkook ហើយក៏ដាក់ដៃឱបចង្កេះរបស់ Jungkook យ៉ាងណែន "អរគុណ" Jimin ញញឹមពេល Jungkook កំពុងតែសម្លឹងមើលមុខរបស់គេដោយញញឹមដូចគ្នា

To be continued....

លោកគ្រូបណ្ដូលចិត្តTempat cerita menjadi hidup. Temukan sekarang