EP51 : ម្ចាស់ប្រុសចនឌីម៉ាធីស

5.1K 395 1
                                    

" ក្មេងតូចរបស់បង " សម្លេងពោរពេញទៅដោយក្តីស្រឡាញ់នឹងការព្រួយបារម្ភបានបន្លឺឡើង ខណៈដែលប្រអប់ដៃគ្រើមៗក៏លើកទៅអង្អែលសក់គេថ្នមៗដោយក្តីនឹករលឹកប្រថាប់បបូរមាត់នឹងសក់គេមួយខ្សឺត តែភ្លាមៗនោះសត្វកំណាចក៏ស្ទុះមកខាំជាយអាវគេជាប់ដោយក្រហឹមបែបគម្រាមមិនឱ្យប៉ះពាល់ម្ចាស់សំណព្វចិត្តវា ។

" លែងយើងទៅ យើងគ្មានបំណងអាក្រក់ដាក់ Tae នោះទេ " គេប្រឹងទាញអាវមកវិញតែវាមិនព្រមលែងនោះទេ ដោយសារតែឮសម្រឹបជើងមនុស្សកំពុងតែដើរចូលមក គេក៏យកកាំបិតស្នៀតមកកាត់អាវចេញខ្លះ រត់ចេញតាមបង្អួចយ៉ាងលឿន ។

" ម្ចាស់អូន...Fiso មានអ្វីមែនទេ? អាវអ្នកណា? " គ្រាន់តែរុញទ្វារចូលមកដល់ភ្លាមភ្នែកមួយគូនេះក៏រេទៅរកម្ចាស់ចិត្តតែក៏ប្រទាក់ភ្នែកនឹងសត្វកំណាចដែលកំពុងតែឈរពាំជាយអាវរបស់អ្នកណាក៏មិនដឹង?

" ហ្ហឹម " Fiso ទម្លាក់ជាយអាវនោះចុះ រួចក៏ហក់ឡើងលើគ្រែ ប្រើក្បាលត្រដុសនឹងសក់អ្នកគេងលើគ្រែបែបចង់ប្រាប់ថាមានមនុស្សថើបគេ ។

" ម្ចាស់អូនៗ តើនឡើង " Jungkook ក្តាប់ជាយនោះយ៉ាងណែន កែវភ្នែកក៏បង្ហាញការមិនពេញចិត្តចេញមក ដាក់ខ្លួនអង្គុយក្បែរTaeត្រកងគេជាប់នឹងប្រអប់ទ្រូងដោយហៅគេតិចៗ ។

" មានអីមែនទេ? " Tae យកដៃញីភ្នែកតិចៗព្រោះមិនទាន់ស្វាង តែក៏ស្វាងចែសភ្លាមៗ ពេលបបូរមាត់ក្រាស់មានមន្តស្នេហ៍ប្រថាប់លើបបូរមាត់ខ្លួនបឺតជញ្ជក់ខ្លាំងៗសឹងតែអស់ខ្យល់ ។

" ហ្ហឹម " Tae គោះខ្នងគេតិចៗបែបចង់ឱ្យគេលែងខ្លួនវិញ គេក៏ព្រមលែងព្រោះតែឃើញអ្នកនៅក្នុងរង្វង់ដៃពិបាកដកដង្ហើម ។

" ស្រឡាញ់បងបានតែម្នាក់គត់ហាមស្រឡាញ់អ្នកណាផ្សេងឱ្យសោះឮទេ? " Tae បើកភ្នែកភ្លឹសៗសម្លឹងមុខគេបែបមិនយល់ការ គេកើតស្អីអញ្ចេះ?ល្មោមកាមពេកទេដឹង?

" ម្ចាស់ប្រុសចនឌីម៉ាធីស " Jungkook ហៅសព្វនាមគេពេញៗ ចិត្តចង់ឱ្យគេឆ្លើយឱ្យឆាប់ៗព្រោះតែនៅមិនសុខនោះទេ ខ្លាចតែក្មេងម្នាក់នោះមានចិត្តឱ្យអ្នកណាក្រៅពីខ្លួន ។

" ស្រឡាញ់តែលោកម្នាក់ទេ " Tae មុខក្រហមងាំង ព្រោះតែអៀន នៅសុខៗក៏ឱ្យនិយាយថាស្រឡាញ់អ្នកណាក៏អៀនដែលព្រះអើយយ ។

" បងក៏ស្រឡាញ់អូនដែរ " Jungkook លើកដៃទៅអង្អែលសក់គេថ្នមៗ រួចក៏ញញឹមចេញមកបែបធូរទ្រូងបន្តិចព្រោះតែឮប្រយោគគេ ។

" កើតអីមែនទេ? សុខៗមិចក៏បែបនេះ? " Tae លើកចញ្ចើមម្ខាងសួរគេ គេមិនតបតែក៏ប្តូរមកជាសកដៃអោបចង្កេះតូចយ៉ាងណែន ដាក់មុខអឹបនឹងកញ្ចឹង.កស.ខ្ចីមិនដក ។

" ល្ងាចនេះម្ចាស់ក្មួយយើងយាងមកទីនេះ ម្ចាស់អូនត្រូវតែចូលរួមជាមួយយើង " Jungkook បន្លឺឡើងទាំងដៃនៅអោបគេជាប់ បន្តឹងកម្លាំងដៃអោបគេកាន់តែអៀនរហូតដល់គេត្រូវពើងខ្លួនព្រោះតែការអោបមួយនេះ ។

" ចាំបាច់ខ្ញុំត្រូវទៅដែរ? " Tae ចោទសួរទៅគេ ព្រោះតែខ្លួនមិនសូវចូលចិត្តភាពអ៊ូរអ៊រ បើដូចថ្ងៃមុនទៀតហ្ហើយយ!ស្ទះទ្រូងងាប់មិនខានទេ ។

" ប្រពន្ធបងត្រូវតែចាំបាច់ មិនចង់ឃើញមុខក្មួយទេ? " Jungkook រុញគេឱ្យគេងទៅលើពូកវិញ ច្រត់ដៃសងខាងឃាំងគេជាប់ក្នុងដៃ ។

" ខ្ជិលទៅណាស់ មិនចូលចិត្តទេ " Tae ពេបមាត់
ក្រវីក្បាលតិចៗបញ្ជាក់គេថាមិនចង់ទៅ មនុស្សធ្លាប់តែនៅក្នុងព្រៃស្ងប់ស្ងាត់គ្មាន ហើយដល់ឥឡូវឱ្យមកចូលរួមកម្មវិធីធំៗ ដែលសុទ្ធតែជាអ្នកមានមុខមានមាត់ គេមិនទម្លាប់ខ្លួនទាល់តែសោះ ។

" មិនចូលចិត្តកម្មវិធី ចូលចិត្តឱ្យយើងរំលោភ? " Jungkook ញាក់ចញ្ចើមម្ខាងដាក់គេយ៉ាងច្រឡើម សម្លឹងមើលរាងកាយអាក្រាតទាំងលេបទឹកមាត់ក្អឹកៗ ក្មេងម្នាក់ពិតជាទាក់ទាញពិតមែន ធម្មតាឱ្យតែឧស្សាហ៍ធ្វើរឿងចឹងយូរៗទៅយើងមិនចង់ដូរដៃគូ តែដល់ជាមួយក្មេងម្នាក់ នោះលង់ខ្លួនផងងើបក្បាលមិនរួចផង មួយថ្ងៃៗគិតចង់តែរំលោភគេមិនឈប់ ។

               TO BE CONTINUED....🙏♥️

RÖSÄÄ♡︎

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now