EP33 : គ្មានផ្លូវដែលយើងធ្វើបែបនេះនោះទេ

6.3K 461 1
                                    

    នៅក្នុងរាជវាំងដ៏ធំអស្ចារ្យ ហើយពេលនេះក៏ជាកណ្តាលយប់ទៅហើយ តែវាបែរជាមានសភាពអ៊ូរអរខុសពីធម្មតាទៅវិញ មិនថាទាហានឬក៏ភីលៀងកំពុងតែរត់ត្របាញ់ជើងគ្នា ធ្វើតាមបញ្ជាចេញពីក្រអូមមាត់របស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ដែលដាក់បញ្ជាមកលើពួកគេ ។

" ហៅ ស្នំយ៉ា មកឱ្យឆាប់ឡើង Tae យើងនៅទីនេះហើយ ឈប់យំទៅណា "Jungkook លើកដៃអង្អែលសក់អ្នកគេងលើប្រអប់ទ្រូងរបស់ខ្លួនថ្នមៗ ដោយការយកចិត្តទុកដាក់ ថើបថ្ងាសដែលមានញើសនៅជាប់លើនោះមួយខ្សឺតដោយគ្មានការខ្ពើមរអើមអ្វីបន្តិចសោះ ។

" អត់ទេៗ ខ្ញុំអត់ផឹកទេ..កុំយកខ្ញុំទៅទីនោះងងឹតណាស់..ខ្លាចហើយៗ " Tae បន្លឺឡើងខ្សាវៗទាំងបិទភ្នែកជិតឈឹង ដកដង្ហើមញាប់ស្អេកទាំងដៃនៅក្តោបប្រអប់ដៃរបស់អ្នកម្ខាងទៀតជាប់ស្អិត ។

" ខ្ញុំម្ចាស់មកដល់ហើយក្រាបទូល " ស្នំយ៉ា បន្ទាបជង្គង់ចុះបន្តិច មុននឹងដើរទៅអង្គុយក្បែររាងតូចល្អិតដែលគេងក្នុងរង្វង់ដៃរបស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ ។

" ធ្វើយ៉ាងមិចក៏បានសំខាន់ព្យាបាល Tae ឱ្យជាកុំឱ្យគេបែបនិងអី " Jungkook ប្រលែងគេចេញពីរង្វង់ដៃយឺតៗ ក្រសោបដៃស្រឡូនមកថើបថើរៗ ទាំងក្នុងចិត្តនឹកព្រួយបារម្ភពីគេជាខ្លាំង ។

" ក្រាបទូលអ្នកអង្គម្ចាស់ " ស្នំយ៉ា អោនក្បាលបន្តិចបែបទទួលបញ្ជា Jungkook ក៏សន្សឹមៗដកខ្លួនចេញពីគេវិគ ដោយទុកឱ្យ ស្នំយ៉ា ចាប់ផ្តើមព្យាបាលគេ ។

" យករងើកភ្លើងមកដាក់ក្រោមគ្រែមក " ស្នំយ៉ា បញ្ជាភីលៀងដែលនៅឈរក្បែរដៃ ទើបពួកនាងប្រញាប់ទៅធ្វើតាមសម្តីរបស់យ៉ាងលឿន ។

" Tae អាចក្តៅទេ? " Jungkook ក្តោបដៃគេមកថើបមិនឈប់ ដោយមិនភ្លេចច្របាច់ថ្នមៗដោយក្តីបារម្ភពេញបន្ទុក

" គេធ្លាប់ឈឺជាងនេះទៅទៀត ប៉ុន្នឹងគេប្រហែលជាទ្រាំបាន " ស្នំយ៉ា បន្លឺឡើងទាំងដៃនៅលាប របួសលើដៃស្រឡូនរបស់គេថ្នមៗ ទាំងដែលអ្នកម្ខាងទៀតកំពុងតែឆ្ងល់និងប្រយោគរបស់នាង ។ នាងកំពុងនិយាយពីអ្វី?? ឬក៏រឿងដែលគេកំពុងតែឆ្ងល់នេះ??

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now