ភាគទី៤

8.8K 610 3
                                    

៚ ដំណាក់ខាងជេីង ៚

" អ្នកអង្គម្ចាស់ធ្វើបែបនេះបានយ៉ាងមិច??? ទ្រង់កំពុងតែដាក់ទោសយើងព្រោះតែអាក្មេងឆ្គួតនោះ យើងជាស្នំរបស់ទ្រង់ ហេតុអីក៏ទ្រង់ធ្វើបែបនេះបានទៅកើត?? អាក្មេងម្នាក់នោះច្បាស់ជាដឹងគ្នាជាមួយយើង"Kasana បោកប្រាស់របស់របរនៅក្នុងដំណាក់របស់នាងចោលគ្មានសល់ ស្រែកឡេីងខ្លាំងដោយក្តីខឹងសម្បារ រឿងអីដែលនាងត្រូវមកទទួលទោសដែលជាការឃុំឃាំងនេះនោះ ក្មេងម្នាក់នោះជាអ្នកណា?? គ្រាន់តែនាងប៉ះពាល់បន្តិចក៏ទ្រង់ខឹងក្រោធដែរ ។

៚ ដំណាក់ខាងកេីត ៚

" ស្អាតណាស់លោកគិតដូចខ្ញុំទេ? "Tae ងើយ.កឡើងលើសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួនទាំងជំហរមាត់ឆ្លុង លើកដៃកេះអ្នកម្ខាងទៀតតិចៗបែបចង់ឱ្យគេមើលដូចខ្លួនដែល តែគេបែរភ្លឹកនិងសម្រស់របស់ក្មេងម្នាក់នេះមិនមែនអ្វីដែលគេកំពុងតែហៅខ្លួនមេីលនោះទេ ។

" អឹម!ឯងពិតជាស្អាតណាស់ " Jungkookធ្លោយមាត់និយាយសរសើរគេចេញមកទាំងមិនដឹងខ្លួន ក្រសែភ្នែកពណ៌ខ្មៅដុតក៏សម្លឹងគយគន់ក្មេងម្នាក់នេះមិនដាក់ភ្នែកទាល់តែសោះ ។

" ខឹកៗ លោកសរសើរខ្ញុំថាស្អាតហើយ " Tae សើចឡើងកក្អឹកទាំងមុខក្រហមព្រឿងៗ នេះគេកំពុងតែអៀនទាំងមិនដឹងខ្លួនថាកំពុងតែអៀនមែនទេ??

" អាវវ៎! ស្អាតណាស់ៗ " Taeឧទានឡើងបែបភ្ញាក់ផ្អើល តែអ្វីដែលគេកំពុងសរសើរថាស្អាតនេះវាមិនជាវត្ថុឬមនុស្សនោះទេ តែវាជា....

" ទេ!ទេ!កុំចូលទៅជិតវា " ងាប់ហើយមានទៅហាមទាន់ដំណើរគេស្អី មើលចុះពេលនេះគេកំពុងតែអង្គុយនៅជិតសត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វខ្លា.សដ៏កំណាច អ្នកនៅក្នុងវាំងនេះគ្មានអ្នកណាអាចប៉ះវាបាននោះទេ ក្រៅពីម្ចាស់របស់វា តែមេីលចុះវាតែកំពុងតែសង្គ្រុបរាងតូច លាអណ្តាតលិទ្ធថ្ពាល់របស់គេមិនឈប់ ។

" ហេតុអីក៏មកលិទ្ធថ្ពាល់យើងចឹង? " Tae លើកដៃខ្ទប់ថ្ពាល់របស់ខ្លួនយ៉ាងលឿននៅពេលដែលខ្លា.សសត្វចិញ្ចឹមបណ្តូលចិត្តអ្នកអង្គម្ចាស់លិទ្ធិថ្ពាល់របស់ខ្លួនធ្វើដូចជាស្គាល់គ្នាទាំងដែលវាមិនដែលស្គាល់ Tae សោះតែម្តង អោនមុខទៅត្រដុសរោមជាមួយនិងថ្ពាល់របស់រាងតូច ធ្វេីឱ្យគេសេីចខឹកៗ ព្រោះតែសប្បាយចិត្ត ។

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now