ភាគទី១៩

6.1K 476 3
                                    

ភាគទី១៩

បន្ទាប់ពីនិយាយលេងនិងប្រលែងគ្នាឆ្អែតឆ្អន់ Jungkook ក៏បានបីរាងតូចឡើងមកវិញ ចាត់ការស្លៀកពាក់ឱ្យគេយ៉ាងស្អាតបាតវិញ ទេីបនាំគេមកគេងនៅក្នុងដំណាក់វិញ ព្រោះគេបាននិយាយរួចហេីយថាទាល់តែផ្សំដំណេកទេីបគេផ្ទុំនៅទីនោះ

"ហ្ហឺ!!!!" ពេលព្រឹកព្រលឹមស្រាងៗ សម្លេងថ្ងួចថ្ងូរក្នុងដើម.ករបស់រាងតូចល្អិតបានបន្លឺឡើងខណៈដែលម្ចាស់សម្លេងក៏រើខ្លួនចេញពីរង្វង់ដៃដ៏កក់ក្តៅរបស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់យឺតៗ ។

" ក្រោកហើយ? " Jungkook លើកដៃទៅអង្អែលសក់គេថ្នមៗ ហួសអោនទៅថើបថ្ងាសគេមួយខ្សឺតទាំងដៃនៅអោបគេមិនលែង ។

" អែមៗ " Tae បូញមាត់ស្រួចៗដាក់គេទាំងភ្នែកនៅមិនទាន់បើកស្រួលបួលផង ហៅរកអែមៗរាល់ព្រឹកឱ្យតែគេក្រោក បើមិនចឹងភ្នែកគឺមិនព្រមបើកនោះទេ ។

" សឺត " Jungkook អោនទៅថើបបបូរមាត់ទាក់ទាញរបស់គេមួយខ្សឺត មុននឹងប្តូរមកជាថែលថើបបបូរមាត់ដ៏ផ្អែមដូចទឹកឃ្មុំមួយនេះម្តង ។

" អែមៗខ្លាំងណាស់លើកនេះ " Tae បើកភ្នែកធំៗ ដោយយកដៃស្រឡូនមកស្ទាបបបូរមាត់របស់ខ្លួនថ្នមៗ សញ្ជឹងគិតថាហេតុអ្វីបានជាការថើបលើកនេះវាផ្អែមល្ហែមលើសពីរាល់ដងម្ល៉េះ??

" Fiso គីគី.. " Tae អើត.កខ្ដក់ហៅសត្វកំណាចធ្វើមើលតែវាជាសត្វឆ្កែ ខណៈដែលវាកំពុងតែលិទ្ធដៃលិទ្ធជើងហាក់មិនយល់ន័យរបស់រាងតូចល្អិត នេះវាជាខ្លាដ៏អង់អាចនិងកំណាច តែរាងតូចបែរជាហៅវាគីគីទៅវិញ ។

" អ្នកណាឱ្យហៅ Fiso គីគី? វាមិនមែនឆ្កែទេ ហៅវាគីគីតិចវាឈប់លេងជាមួយ " Jungkook សកដៃទៅទាញចង្កេះគេមកវិញ មើលគេអើត.កចុះក្រោមដូចជាមិនខ្លាចធ្លាក់អ្វីបន្តិចសោះ ទាំងដែលខ្លួនឯណេះវិញប្រហោងពោះសឹងស្លាប់ បេីដាំដូងចុះក្រោមមុនអីនិងល្មម ។

" អត់ហៅគីគីក៏បាន " Tae ញញឹមដាក់គេយ៉ាងស្រស់ រួចក៏ងាកទៅមើល Fiso ម្តងទៀត

" Fiso ម៉េវ!ម៉េវ " Tae បក់ដៃហៅសត្វកំណាចម្តងទៀត ហើយវាក៏ដើរមកក្បែររាងតូចល្អិតលិទ្ធដៃស្រឡូនថ្នមៗតាមទម្លាប់របស់វា ទោះវាមិនដឹងពាក្យម៉េវៗនោះជាអ្វី តែវាស្គាល់ឈ្មោះ ហេីយរាងតូចក៏បក់ដៃហៅវាទៀត ។

" ឡើងមកគេងទីនេះមក " Tae ទះពូកតិចៗបង្ហាញវារំកិលខ្លួនថយក្រោយបន្តិច ដើម្បីទុកកន្លែងឱ្យវាមកគេងក្បែរខ្លួន ។

" Fiso " Jungkook ហៅឈ្មោះសត្វចញ្ចឹមក្នុងដើម.កបែបគម្រាមវា តែវាក៏ហក់ឡើងលើគ្រែផ្តេកក្បាលលើភ្លៅរាងតូចល្អិតតាមទម្លាប់របស់វា ហាក់ដូចជាជាប់ចិត្តនិងភ្លៅនេះដល់ហេីយ គេងកើយៗរហូតតែម្តង ។

" កូន Fiso ខឹកៗៗ " Tae សើចឡើងកក្អឹកលើកដៃអង្អែលរោមវាថ្នមៗ ។

" កូន? Fiso ខ្លាចជាកូន Tae តាំងពីពេលណា? " ស្រប
នឹងសម្តីJungkookក៏ជ្រួញចញ្ចើមសួរគេ ដើរមិនទាន់ត្រង់ផ្លូវស្រួលបួលផង ចេះហៅសត្វកំណាចកូនទៅកើត ។

" ខ្ញុំគេងលើភ្លៅម៉ែបែបនេះ ហើយម៉ែក៏ហៅខ្ញុំកូនចឹង Fiso ក៏កូនខ្ញុំដែល " Tae និយាយពន្យល់គេមួយៗ ចំណែកឯអ្នកកម្លោះក៏ញញឹមឡើងព្រោះ តែឃើញក្មេងម្នាក់នេះឆ្លាតជាងមុន មិនមែនដូចកាលពីដំបូងដែលពួកគេជួបគ្នានោះទេ និយាយស្តាំទៅឆ្វេង ឆ្វេងទៅទទឹងអីនិង ឈឺក្បាលណាស់ទម្រាំពន្យល់គេបាន ។

" ហ្ហឹម " Fiso ក្រឡាស់ខ្លួនទៅវិញទៅមកដូចជាសប្បាយចិត្តក្នុងការគេងលើភ្លៅស្រឡូនស្អាតមួយនេះណាស់

" សប្បាយអរណាស់បានដេកលើភ្លៅប្រពន្ធយើងនឹង" Jungkook ខាំមាត់ដាក់វាបន្លឺឡើងក្នុងចិត្តទាំងភ្នែកនៅដៀងសម្លក់វាមិនឈប់ គេនេះមិនទាន់និងបានកើយផង តែខ្លាចបែរជាបានគេងមុន ។

" ខឹកៗ " Taeសើចឡើងទាក់ទាញការភ្លឹករបស់អ្នកកម្លោះឱ្យបែរមកមើលគេដោយហាមមិនបាន សម្លេងសេីចគេពិតជាពិរោះ ហាក់ដូចជាចម្រៀងមួយដែលលួងលោមគេឱ្យធួរស្បើយពីទុក្ខកង្វល់មិនឱ្យសល់សោះ ។

Jungkook លូកដៃទៅទាញមុខគេឱ្យបែរមករកខ្លួនវិញ អោនទៅថែរថើបបបូរមាត់គេដោយខាំផ្នែកខាងក្រោមតិចៗខណៈដែលអ្នកម្ខាងទៀតក៏បើកភ្នែកភ្លឹសៗ ព្រោះតែភ្លាមៗពេកធ្វើអ្វីមិនត្រូវ ។

" អត់បានសុំអែមៗផងឱ្យដែរ " Tae យកដៃមកស្ទាបបបូរមាត់ខ្លួនថ្នមៗ ញញឹមដាក់គេឡើងស្រស់មុននឹងផ្តេកខ្លួនទៅលើទ្រូងគេ ។

" មកពីមាត់នឹងទាក់ទាញចង់ឱ្យគេថើបពេក " Jungkook អង្អែលសក់គេថើរៗ ច្បិចចង្ការគេព្រមជាមួយនឹងការក្រឺតខ្នាញ់ជាខ្លាំង

" ហ្ហឹម " Fisoក្រឡាស់ខ្លួនម្តងទៀតបែបទាក់ទាញរាងរតូចល្អិតឱ្យបែរមកមើលខ្លួនវិញ ដោយមិនមើលពីក្រសែភ្នែកម្ចាស់ដែលចង់ចាប់បោះវាទៅក្រៅម្តងៗទៅហើយ ។

         TO BE CONTINUED.....🙏🏻♥️

RÖSÄÄ♡︎

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now