EP31 : ចង់តែអោបក្រសោប

5.5K 413 6
                                    

    រាងកាយស្រឡូនស្អាតត្រូវបានគេយកមកលាងសម្អាតភាពកង្វក់ លាបថ្នាំរបួសលើដងខ្លួនស្រឡូនត្រង់កន្លែងដែលត្រូវគេវាត់យ៉ាងយកទុកដាក់ ព្រោះតែឋានៈថ្មីដែលអ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ ផ្តល់ឱ្យគេមិនត្រូវឱ្យមានសន្លាកលើរាងកាយគេមួយផ្នែកណានោះទេ ប៉ុន្តែវានៅតែមានស្នាមនៅលើនោះដដែល ព្រោះគេត្រូវទាំងដំបង តាំងខ្សែតី បើភ្លាមៗបែបនេះវាមិនអាចបាត់ឥឡូវនោះទេ ។

" ឆាប់សុីទៅ " សម្លេងរបស់អ្នកបម្រើស្រីម្នាក់បានបន្លឺឡើង មុននឹងបោះចានបាយទៅឱ្យរាងតូចល្អិតដែលកំពុងតែយំដង្ហក់ឡើងសសឹក ងាកមុខទៅសម្លឹងមើលថាសបាយដែលនាងបោះឱ្យអម្បាញ់មិញបន្តិច ទើបងាកមុខទៅមើលអ្វីផ្សេង ។

" ហុឹក..លែងខ្ញុំទៅ..ខ្ញុំខ្លាច..ហុឹក " Tae យកដៃអោបក្បាលជង្គង់ យំចេញមកឡើងញ័រខ្លួនទទ្រើតពេលដែលមានមនុស្សចូលមករកខ្លួន ។

" បើវាមិនសុីនាំវាទៅតែម្តងទៅ " Tae ងើបមុខឡើងក្រវីក្បាលតតាត់ពេលដែលឮប្រយោគប្រហើរចេញពីខាងក្រៅបន្ទប់ ទឹកភ្នែកហូរសស្រាក់មើលពីខាងក៏គួរឱ្យអាណិតសង្វេកតែគ្មានអ្នកណាម្នាក់ហ៊ានជួយនោះទេ ។

៚ ក្រាក ៚

" ឆាប់ក្រោកមក " សម្លេងគំហកខ្លាំងៗរបស់ទាហានបានបន្លឺឡើង ស្កៀតធ្មេញក្រឺតនិងគេពេលដែលគេក្រវីក្បាល រួញខ្លួនមិនព្រមក្រោកមកតាមសម្តីបញ្ជា ដោយសារតែចិត្តខឹងគេក៏លើកខ្សែតីឡើងប្រុងនឹងវាត់ទៅលើរាងតូចល្អិតតែក៏ត្រូវអាក់ភ្លាមៗ ពេលដែល...

" ហ្ហឹម " សម្លេងក្រហឹមសត្វកំណាចបានបន្លឺឡើង វាបោះជំហានដើរមកអ្នកដែលកំពុងតែយំ សស្រេកសស្រាក់ ឈរនៅចំពោះមុខគេបែបការពារ មិនឱ្យមានអ្នកណាធ្វើបាបបានទៀត ។

" Fiso ..ហុឹក.. Fiso ..ជួយយើងផង នាំយើងចេញពីទីនេះទៅ..ហុឹក..យើងខ្លាចហើយ " Tae រុលខ្លួនចូលទៅរកសត្វកំណាច ដៃនៅក្តោបរោមវាជាប់ហាក់សុំឱ្យវាជួយការពារខ្លួនពីមនុស្សទាំងនេះ បើសិនជាមិនអាងខ្នងរបស់វាទេ គេច្បាស់ជាបានក្លាយទៅជាទាសករបម្រើតណ្ហាមិនខានទេ ។

" ចេញឱ្យអស់ទៅ " Soyun ឈានជើងចូលមក ស្រែកឡើងខ្លាំងៗបញ្ជាពួកទាហាន ទាំងខ្លួនញ័រទទ្រើត ព្រោះតែខឹងខ្លាំង នេះគេទៅធ្វើទោសអ្វីឆ្ងន់ធ្ងរណាស់ទៅ ហេតុអ្វីបានជាគេត្រូវមកជួបរឿងទាំងនេះទៅវិញ ។

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Where stories live. Discover now