Part 43

3.8K 181 4
                                    

     💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 43
( ភាគបញ្ចប់ )

_ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីមានរឿងរ៉ាវឈឺក្បាលស្រគារខ្លួនកន្លងផុតចប់សព្វគ្រប់ទៅអ្វីៗក៏ ប្រែមកជាល្អដូចដើមវិញ ។ ព្រះអាទិត្យរះជាថ្មីតាម ទម្លាប់ឯមនុស្សប្រុសពីរនាក់ក្នុងនាមជាប្ដីប្រពន្ធក៏កំពុងគេងអោបគ្នានៅលើពូកតែមួយនៅឡើយ ។

Jungkook: មនុស្សល្អរបស់បង...មិនថាទៅថ្ងៃមុខ មានរឿងអ្វីក៏ដោយក៏បងសូមការពារអូនដោយជីវិត និងដង្ហើមរបស់បងលុះត្រាតែផែនដីនេះប្រេះបែកជា ពីរក៏បងគ្មានថ្ងៃព្រលែងដៃអូនបានដែរ

_ នាយនិយាយនៅក្នុងចិត្តទាំងដៃអង្អែលថ្ពាល់ស រលោងរបស់រាងតូចដែលកំពុងគេងកើយទ្រូងរឹងមាំរបស់ខ្លួន តាំងតែពីកើតមកមានតែក្មេងម្នាក់នេះទេដែលស្រឡាញ់ហើយស្មោះនឹងគេរហូតមក ទោះបីសង្គមខាងក្រៅមួយចំនួនរិះគន់ថាពួកគេធ្វើខុសច្បាប់ធម្មជាតិ យកមនុស្សភេទដូចគ្នាមករៀបការជាមួយតែគេមិនបានយកពេលវេលានិងខួរក្បាលមានតម្លៃទៅគិតរឿងអត់ប្រយោជន៏អស់នោះឡើយ ពេលដែលពួកគេនៅជាមួយគ្នាគឺមានន័យបំផុត នរណាក៏មិនអាចជ្រៀតជ្រែកបំបែកបំបាក់បានដែរ ។

« អ្ហឹម... » រាងតូចភ្ញាក់ឡើងក្រហឹមតិចៗមុននឹងបើកភ្នែកឃើញលោកប្ដីកំពុងគេងមើលមុខគេយ៉ាងកៀកដល់ថ្នាក់ខ្យល់ដង្ហើមប៉ះគ្នាយ៉ាងស្និទ្ធស្នាលនិងកក់ក្ដៅជាទីបំផុតធ្វើឲ្យស្នាមញញឹមលេចឡើងដោយមិនដឹងខ្លួន បេះដូងក៏ស្រាប់តែលោតញាប់ដោយគ្មានបញ្ជាឬមួយគេកំពុងញាប់ញ័រដោយសារ លង់ស្នេហ៍ប្ដីរបស់ខ្លួនឯងហើយមែនទេ??

Tae: Good morning Daddy

_ រាងតូចនិយាយហើយក៏លោរទៅថើបមាត់នាយ មួយខ្សឺតជាការអរុណសួស្ដី មិនដឹងយល់ថាយ៉ាងម៉េចឲ្យតែពេលនៅក្បែរតែងតែចង់ស្និទ្ធស្នាលជាមួយដោយការថើបអីបែបនេះ វាផ្អែមល្ហែមសឹងតែលើស ប្ដីប្រពន្ធគេដទៃហើយ ។

Jungkook: Good morning baby

_ នាយនិយាយទាំងញញឹមស្របពេលជល់ថ្ងាសគ្នាជាមួយថ្ងាសរលោងរបស់រាងតូច កែវភ្នែកនិងរូបរាង កាយប៉ះពាល់គ្នាស្អិតរមួតយ៉ាងខ្លាំង ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now