Part 40

1.4K 69 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 40

@ម៉ោង10យប់

_ ក្រោយពីទទួលបានការជួយពី Gaeun ហើយរាងក្រាសក៏ខលទៅប្រាប់ប៉ូលីសពីរឿងនេះ ប៉ូលីសក៏ បានផ្ញើរfileនៃកម្មវិធីប៉ូលីសមួយដែលអាចសើុបរក ទីតាំងដែលថៅកែJang ចាប់យកTaeទៅហើយការងារនេះធ្វើបានតែ Jungkook ម្នាក់ប៉ុណ្ណោះបើមានគ្នាទៅច្រើន អាថៅកែJangអាចនឹងដឹងខ្លួនហើយប្ដូរទីតាំងផ្សេងក៏ថាបានដែរ ។

< ក្រាក >

_ មកដល់បន្ទប់របស់ខ្លួន នាយក៏ដើរធ្វើដូចជាធម្មតា ចូលមកឯថៅកែJang ស្របពេលនេះគេក៏កំពុងមើលតាមកាមេរ៉ានោះដូចគ្នា ។ Jungkook ដោះអាវក្រៅចេញពីខ្លួនហើយទាញកន្សែងចូលងូតទឹក បន្ទាប់ពីស្លៀកពាក់ហើយនាយក៏ទាញLaptop មកវាយតាមរបៀបកំពុងធ្វើការឯអ្នកដែលកំពុងមើល នោះក៏ញញឹមចុងមាត់ស្មានថា Jungkook មិនបាន ដឹងពីកាមេរ៉ារបស់ខ្លួនទើបគេបិទទូរស័ព្ទហើយចុះ ទៅផឹកអីនៅខាងក្រោមទុកឲ្យ Tae ដេកក្រាបផ្ទាល់នៅនឹងឥដ្ឋទាំងមិនទាន់ស្រាយចំណងចេញពីដៃជើង និងភ្នែក អ្វីក៏មិនទាន់បានចូលពោះសូម្បីទឹកមួយដំណក់ ពេលនេះគេស្ងួតកខ្លាំងណាស់រង់ចាំឲ្យរាងក្រាសមកជួយខ្លួនតែប៉ុណ្ណោះ ។

_ អ្នកណាទៅស្មានដល់នោះ? តាមពិត Jungkook កំពុងចុច laptop ដើម្បីដំណើរការកម្មវិធីចាប់យក ទីតាំងរបស់អាថៅកែ Jang ទៅវិញទេហើយទីបំផុត គេក៏សើុបបានពិតមែន ។

« Black eagle Club? ក្រែងនេះជាក្លឹបចាស់របស់វាតើស? »

_ នាយលាន់មាត់ហើយក៏ប្រញាប់ផ្ញើរវាទៅឲ្យ
ប៉ូលីសដើម្បីចុះទៅទីនោះ ប៉ូលីសក៏បានហាមដែរ មិនឲ្យធ្វើអីផ្ដេសផ្ដាសតែ Jungkook បារម្ភពីរាងតូចហាមចិត្តមិនបានក៏ទាញកាំភ្លើងដើម្បីទៅរកគេដល់ ទីនោះដោយខ្លួនឯង ដាច់ខាតគេមិនអាចឲ្យប្រពន្ធគេថ្លោះធ្លោយត្រង់ណាមួយជាដាច់ខាត ។

Skip៚

@Black eagle Club

_ Jungkook បានបើកឡានមកដល់ទីនេះតែម្នាក់ ឯងខណៈពេលនេះម៉ោង11យប់ហើយ ពេលឈប់ឡាននៅផ្លូវខាងក្រោយហើយនាយក៏លបៗដើរចូលទៅមិនឲ្យគេចាប់បាន ទីនេះជាក្លឹបដែលថៅកែJang មានមួយទៀតដើម្បីទុកធ្វើទារុណកម្មពួកក្បត់និងដើម្បីចែកចាយគ្រឿងញៀនរបស់គេ ។ រាងក្រាសកាន់កាំភ្លើងលបចូលបម្រុងនឹងឡើងជណ្ដើរទៅខាង លើក៏ស្រាប់តែមានកូនចៅថៅកែJang ពីរនាក់ដើរ ចុះមក នាយខិតខ្លួនទៅពួនអែបនៅម្ខាងក្រោមជណ្ដើរចៃដន្យក៏ប៉ះនឹងកំប៉ុងស្រាបៀរដែលគេទុក ចោលបណ្ដាលឲ្យលឺសម្លេងទើបធ្វើឲ្យពួកពីរនាក់ នោះចាប់អារម្មណ៏ភ្លាមមុននឹងដកកាំភ្លើងចេញពី ចង្កេះលបចុះមកពីខាងលើដូចគ្នា ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now