Part 13

1.3K 85 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 13

_ ជួនជាពេលនោះស្រវឹង Tae ក៏ឡើងឈររាំតែម្នាក់ឯងដាច់ឆ្ងាយពីអ្នកដទៃតែពេលឃើញរាងក្រាសមកដល់ គេក៏គិតរកល្បិចធ្វើឲ្យនាយប្រច័ណ្ឌម្ដងទើបដោះអាវក្រៅចេញពីខ្លួនដើរមិនត្រង់ផ្លូវចូលទៅក្នុងវង់រាំសុទ្ធតែប្រុសៗព្រមទាំងរាំគ្រលែងខ្លួនតាមឥទ្ធិពលស្រាធ្វើឲ្យពួកប្រុសស្ទាវអស់នោះឈាមក្ដៅចង់ប៉ះពាល់រាងតូចមួយនេះគ្រប់គ្នា Jungkook ដែលឈរនិយាយជាមួយ Jin សុខៗឃើញបែបនេះក៏ក្ដាប់ ដៃចូលមកទាញរាងតូចចេញពីពួកគេភ្លាម ។

Jungkook: Tae ទៅផ្ទះវិញ!!

_ គេចាប់ដៃបំណងនាំចេញពីទីនេះតែTaeគ្រលាស់ដៃចេញទាំងទ្រេតទ្រោត ។

Tae: មិនទៅទេ~~~ចង់រាំវិញ ហ៊ូ!! ប្រុសស្អាត យើងរាំទៀតទៅ

_ រាងតូចចូលទៅកណ្ដាលវង់វិញក៏មានអាម្នាក់នោះលូកដៃអោបចង្កេះតូចធ្វើឲ្យ Jungkook ក្ដៅងំតែ ប្រឹងសម្រួលអារម្មណ៏ខាំមាត់ទៅទាញដៃប្រពន្ធគេ មកវិញម្ដងទៀត ។

Jungkook: Taehyung ទៅផ្ទះជាមួយបង

Tae: មិនទៅជាមួយបងទេ~~~

_ រាងតូចនៅតែប្រកែកមិនចង់ទៅ ប្រុសដែលរាំអោបចង្កេះគេនោះក៏លូកមាត់ចូលដោយខានមិន បាន ។

Boy: ហេ៎!! គេប្រាប់ថាមិនទៅជាមួយហើយនៅ មុខក្រាសដល់ណាទៀត?

< ឌឹប!! >

Tae: អាយ៎!!

_ សម្លេងដាល់និងស្រែកបន្លឺឡើងព្រមគ្នាពេល Jungkook ហក់ទៅដាល់អាម្នាក់នោះមួយកណ្ដាប់ ដៃខ្លាំងជាទីបំផុតធ្វើឲ្យគេដួលទៅលើឥដ្ឋភ្លាមៗ ។

Jungkook: ប្រពន្ធយើង!! យើងចង់នាំទៅផ្ទះទាក់ ទងស្អីនឹងឯងអាក្មេងកើតម្សិលម្ង៉ៃ~~!!

_ រាងក្រាសនិយាយស្របពេលទាញឲ្យ Tae មក ឈរក្បែរឯរាងតូចក៏ញ័រខ្លួនតិចតួចដែរ មិនដែលឃើញលោកប្ដីប្រើហិង្សារទេ ឃើញលើកដំបូងក៏ ដឹងថាមនុស្សពូកែវាយដែរចុះបើបែបហ្នឹងគេអាច
រួចខ្លួនឬអត់ ។

Boy: អាចង្រៃ!! ឯងហ៊ានដាល់យើងមានដឹងថា យើងជាកូនអ្នកណាទេ?

_ អាម្នាក់នោះស្រែកដាក់រាងក្រាសក្ដែងៗពេលកូន ចៅជួយគ្រាងើបឈរឡើង មាត់ក៏បែកហូរឈាម សង្ស័យថាបាក់ធ្មេញផងក៏មិនដឹង ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now