Part 38

1.1K 63 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 38

_ ក្រោយពីសន្លប់អស់ជាយូរទីបំផុតត្របកភ្នែកតូចស្អាតចាប់ផ្ដើមកម្រើកបើកឡើងបន្តិចម្ដងៗ Tae សម្លឹងមើលជុំវិញខ្លួនជាបន្ទប់តូចមួយតែមានសភាព ងងឹតគួរឲ្យខ្លាច នៅក្នុងនេះមានសុទ្ធតែឧបករណ៏ធ្វើ ទារុណកម្មច្រើនមុខខណៈខ្លួនរបស់គេត្រូវបានចងរុំនឹងច្រវ៉ាក់ឲ្យដេកនៅលើឥដ្ឋគួរឲ្យអាណិត ។

< ក្រាក >

_ សម្លេងបើកទ្វារបង្ហាញឲ្យឃើញមនុស្សប្រុសម្នាក់ ដើរចូលមក តែរាងតូចមើលមិនឃើញច្បាស់ដោយ សារងងឹតពេកតែពេលប្រុសនោះបិទទ្វារចាក់គន្លឹះហើយបើកភ្លើងឡើងទើបគេអាចបើកភ្នែកធំៗមើល ឃើញយ៉ាងច្បាស់ថាម្នាក់នោះជាJang Hyunseok ដែលទើបតែចេញពីគុកមិនទាន់បានប៉ុន្មានថ្ងៃផងនោះ ។

Mr Jang: ភ្ញាក់ហើយក្មេងតូច សូមស្វាគមន៍មកកាន់ឋានសួគ៌របស់យើង!!

_ នាយបន្ទន់ខ្លួនអង្គុយក្បែររាងតូចហើយលូកដៃទៅអង្អែលថ្ពាល់តែ Tae ងើបអង្គុយហើយខិតខ្លួនទៅក្រោយមិនឲ្យគេប៉ះទាំងភ័យខ្លាច ។

Tae: លោកចាប់ខ្ញុំមកមានបំណងអី? ឆាប់ដោះលែងខ្ញុំភ្លាមទៅមិនចឹង Jungkook ច្បាស់ជាសម្លាប់លោកចោលមិនខានទេ

Mr Jang: ហុឹស!! មុនពេលដែលវាសម្លាប់យើង ប្រហែលជាយើងនិងប្រពន្ធវាបានឡើងឋានសួគ៌ជាមួយគ្នារួចហើយទេដឹង?

Tae: លោកនិយាយស្អី? អត់ទេកុំធ្វើអីខ្ញុំឲ្យសោះ

_ កាលដែលលឺគេនិយាយបែបនោះ វាធ្វើឲ្យរាងតូចភ័យខ្លាំងឡើងមុខក៏ចាប់ផ្ដើមស្លេកដូចគ្នា ។

Mr Jang: ជូៗៗ យើងអាណិតឯងខ្លាំងណាស់ ត្រូវយើងចាប់មកក៏ប្ដីឯងមិនខ្វល់បែរជាទៅរវល់មានក្ដី សុខជាមួយ Gaeun ទៅវិញគួរឲ្យសង្វេគ~~~

Tae: Gaeun? មិនពិត!! ពួកគេទាំងពីរគ្មានផ្លូវធ្វើចឹង ដាក់ខ្ញុំនោះទេ លោកហ្នឹងហើយជាមនុស្សអាក្រក់ចាំមើលទៅ Jungkook ហើយប៉ូលីសនឹងតាមចាប់លោកយកទៅញាត់គុកម្ដងទៀតមិនខាន

< ផ្លាច់!! >

Tae: អាស៎ ហុឹកៗ

_ មួយដៃទម្ងន់ធ្ងន់របស់ថៅកែJang វាត់ចំថ្ពាល់ស ស្អាតរបស់ Tae បណ្ដាលឲ្យមុខរាងតូចបែរទៅម្ខាងឡើងក្រហមងាំងថែមទាំងមានជ្រាបឈាមចេញមកតិចៗផងដែរ បន្ទាប់ពីទះកំផ្លៀងហើយនាយក៏ដើរមក ចាប់សក់ក្បាលរាងតូចឲ្យងើយក្បាលឡើងមើលមក កាន់គេទាំងខ្សែភ្នែកគុំគួនព្យាបាទឯ Tae វិញក៏ស្រក់ ទឹកភ្នែកមកម៉ាត់ៗទាំងឈឺទាំងផ្សារ ។

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now