Part 9

1.3K 92 0
                                    

💙🍃តាមស្នេហ៍លោកពូ🍃💙 ភាគទី 9

_ បន្ទាប់ពីមកដល់ផ្ទះ Jungkook ក៏បីរាងតូចដែល មិនទាន់ភ្ញាក់ពីដំណេកឲ្យទៅដេកក្នុងបន្ទប់ស្រួល បួលទើបចុះមកធ្វើបបរគ្រឿងសមុទ្រហើយដួសទៅ ដាក់ដល់លើតុថែមទាំងទុកសំបុត្រឲ្យមួយសន្លឹក ពេលរួចរាល់នាយក៏រៀបចំខ្លួនទៅកាន់កន្លែងមួយតែ ម្នាក់ឯង ។

@មន្ទីរពេទ្យ

Jungkook: នេះជារបស់ដែលលោកត្រូវការ

_ រាងក្រាសហុចប្រអប់ដែលមានកំប៉ុងតូចៗពីរផ្ទុកនូវទឹកកាមរបស់គេនិង Tae កាលពីព្រឹកមិញឲ្យគ្រូពេទ្យ, តាមការពិតគេធ្លាប់បានពិភាក្សាជាមួយគ្រូពេទ្យរួចហើយពីរឿងពិសោធន៏ដើម្បីអាចឲ្យគេ និង Tae មានកូនមួយដែលជាតំណក់ឈាមរួមគ្នា គ្រូពេទ្យក៏ប្រាប់ឲ្យគេយកទឹកកាមរបស់អ្នកទាំងពីរ មកដើម្បីធ្វើតេស្តសាកល្បងបន្សំមេជីវិតទាំងពីរចូលគ្នា បើសិនជាជោគជ័យដុកទ័រនឹងយកមេជីវិតញី ដែលមានរាងក្រាសជាអ្នកទិញមកដើម្បីបង្កាត់ឲ្យក្លាយជាស៊ុតបង្កកំណើតរួចក៏ចាក់វាបញ្ចូលទៅក្នុងខ្លួន នរណាម្នាក់ដើម្បីឲ្យពរពោះចិញ្ចឹមទារករហូតដល់គ្រប់ខែអាចបង្កើតចេញជារូបរាងពិតប្រាកដបាន ។

« នេះគ្រាន់តែជាការសរសេរបែបស្រមើរស្រមៃ របស់ខ្ញុំ បើសិនជាខុសឆ្គងសុំអធ្យាស្រ័យផង »

Doctor: បើអញ្ចឹងខ្ញុំសុំយកទឹកកាមរបស់អ្នកទាំងពីរទៅពិនិត្យសិនទើបសម្រេចបានថាអាចបន្សំចូលគ្នាបានឬអត់ ប៉ុន្តែលទ្ធផលគឺដូចខ្ញុំធ្លាប់ប្រាប់លោកពីមុនចឹងថាមានត្រឹមតែ30ទៅ40ភាគរយប៉ុណ្ណោះ ដូច្នេះខ្ញុំសូមឲ្យលោកនិងដៃគូកុំទាន់អាលរំពឹងខ្ពស់ពេកអី

Jungkook: យ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថាលោក គ្រូពេទ្យនឹងអាចធ្វើវាបានព្រោះប្រពន្ធខ្ញុំគេចង់បានកូនខ្លាំងណាស់ ទោះបីត្រូវធ្វើអ្វីឬចាយប្រាក់ច្រើន ប៉ុណ្ណាក៏ខ្ញុំហ៊ានចំណាយដែរ បើគ្រូពេទ្យត្រូវការអ្វីសូមប្រាប់ខ្ញុំមកចុះ

Doctor: បាទខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពសូម លោក Jeon ទុកចិត្តចុះ

Jungkook: អញ្ចឹងបើរួចរាល់ខ្ញុំសុំទៅសិនហើយ សង្ឃឹមថាលោកនឹងផ្ដល់ដំណឹងល្អឲ្យខ្ញុំឆាប់ៗនេះទៅចុះ

💙🍃តាមស្នេហ៍លោកពូ🍃💙Season 2 (Completed)Where stories live. Discover now