ភាគទី13 : ក្មេងពូកែងរ

Start from the beginning
                                    

@Skip...

ម៉ោង 11 យប់ Taehyung ភ្ញាក់ពីគេងម្តងហើយ Jungkook នៅមិនទាន់មកផ្ទះវិញទៀត
<ហឹម...តើខ្ញុំកំពុងចាំផ្លូវគេហេស?> Taehyung សួរខ្លួនឯង បែបមើលទៅប្រហែលម៉ោង 1 ឬ 2 យប់ ទើបមកវិញ Taehyung ក៏បិទភ្នែកគេងបន្ត (ចាំធ្វើ អីកូន គេកំពុងឃុកឃាក់ពួនៗជាមួយស្រីគេដឹង?) 😞

ប្រហែល 5នាទីក្រោយមានមនុស្សដើរមកថើបថ្ងាសគេរួចក៏ដើរហួសទៅ Taehyung មិនទាន់គេង លក់វិញនៅឡើយគេបើកភ្នែកមើលឃើញរាងក្រាសដើរទៅបន្ទប់ទឹក គេមិនបានបើកភ្លើងនោះទេ ខ្លាចថារាងតូចភ្ញាក់ ក្រោយងូតទឹកសម្អាតខ្លួន រួចហើយ Jungkook ក៏ឡើងមកគេងជិតរាងតូចព្រម ទាំងទាញគេមកអោប អាចថាធ្លាប់ទៅហើយបើមិន បានអោបមិនអស់ចិត្ត ចំណែក Taehyung សង្ងំគេង មិនសួរនាំព្រោះខឹងល្ងាចមិញសុំចេញក្រៅមិនបាន

តែ...ឆ្ងល់អត់មិចបាន Jungkook មកលឿនម៉េះ? 30នាទីធ្វើអីទាន់? ជិះតែឡានមកផ្ទះវិញក៏អស់ពេល បាត់ទៅហើយ!!
មែនហើយ!! ពេលបើកបន្ទប់មួយ Jungkook និង ZenE ចង់ធ្វើរឿងនោះពិតមែនតែពេលដល់បន្ទប់ អាខួរក្បាលចង្រៃនោះបែរជានឹកដល់ក្លិនសាច់
ក្រអូបៗ បបូរមាត់ស្តើង ភ្នែកធំៗ និងសម្លេងថ្ងូរសែន ពិរោះដក់ក្នុងចិត្ត Jungkook អស់អារម្មណ៍ជាមួយអ្នក ដែលកំពុងនៅជិតនេះទើបសម្រេចចិត្តត្រលប់មកផ្ទះវិញតែម្តង

@Morning...

ថ្ងែថ្មីចូលមកដល់ Jungkook ភ្ញាក់ពីគេងដៃរ៉ាវរក អ្នកដែលគេងអោបពីអោបមិញតែអត់ប៉ះទើបបើកភ្នែករកមើល មិនឃើញមានអ្នកណា Taehyung ភ្ញាក់បានមុន គេរៀបចំខ្លួនចុះទៅក្រោម ធ្វើអីញាំបាត់ទៅហើយ មិនមែនធ្វើអោយ Jungkook ញាំទេ គឺសម្រាប់ញាំខ្លួនឯង ចំណែក របស់ Jungkook Yim ជាអ្នកធ្វើដូចរាល់ដង

បាយសរ លាយជាមួយទឹកសុីអុីវតិចញាំជាមួយពងមាន់ចៀននិងគីមឈីងាយៗតែឆ្ងាញ់ អ្នកណាទៅ ដឹងឃើញរាងស្តើងតូចបែបនិងតែគេញាំច្រើនណាស់បាយមួយចានធំពងមាន់ចៀនដល់ទៅ 4គ្រាន់ឯណោះ ធ្វើហើយភ្លាម Taehyung លើក មកអង្គុយញាំភ្លាមចង់ញាំអោយរួចហើយដើរទៅណាអោយបាត់កុំអោយឃើញមុខអាប្រុសចិត្តអាក្រក់ម្នាក់នោះ តែមើលទៅមិនទាន់ទេព្រោះគេកំពុងចុះមកហើយ Jungkook ដើរមកអង្គុយទល់ មុខ Taehyung ដែលកំពុងឈ្ងោកញាំបាយ
<ញាំផងមើល! Yim ស្លាបព្រា> Jungkook ថាហើយ Yim ដើរទៅយកស្លាបព្រាមកអោយ
Taehyung ខិតទៅម្ខាងក្រែងឡ៎ Yim គេរៀបចំអាហារអោយ Jungkook តែនាងយកតែស្លាបព្រា មកតែប៉ុណ្ណោះ
<ខ្ញុំញាំផង!!> Jungkook
<អត់!!> Taehyung
<ច្រើនណាស់ ញាំអស់ដែរហេស?> Jungkook
<រឿងរបស់ខ្ញុំ!!> Taehyung
<អ្នកណាធ្វើវាអោយញាំ ខ្លួនតូចតែញាំដូចជ្រូក> Jungkook
<អ្នកប្រុសធ្វើដោយខ្លួនឯង> Yim
<អរ...ចឹងហេស? អោយមកនេះ> Jungkook លូក ដៃទៅយកចាននោះចេញពី Taehyung ហើយក៏ ញាំវាសាកមើល
<ហឹម...ឆ្ងាញ់ណាស់!> Jungkook
<នែ៎ លោក!! របស់ខ្ញុំទេ! អោយមកខ្ញុំវិញ> Taehyung
<របស់ឯងក៏ដូចរបស់ខ្ញុំដែរ! ញាំជាមួយគ្នាទៅ> Jungkook
<លោកចង់យ៉ាងមិច?> Taehyung
<ចង់ញាំបាយរបស់ឯង> Jungkook
<ចង់ញាំណាស់ក៏ញាំទៅ> Taehyung ដាក់ ស្លាបព្រាចុះហើយក៏ងើបចេញ
<នែ៎!! កើតស្អី??> Jungkook
<...> Taehyung មិនមាត់មុខវិញដូចចែកទ្រព្យមិនស្មើ
<ចង់ចេញក្រៅហេស??> Jungkook និយាយឃាត់ ដំណើររាងតូចដែលកំពុងរៀបដើរទៅលើវិញ
<អរ...នេះខឹងដែលខ្ញុំមិនអោយចេញក្រៅហេស?> Jungkook
<...> Taehyung មិនតប Yim ដើរទៅជិតនិយាយ តិចៗប្រាប់ពីរឿងរ៉ាវកាលពីម្សិលមិញ Jungkook លឺហើយលួចសើច
<ទៅក្រៅជាមួយគ្នាទេ?> Jungkook
<ទេ!!> Taehyung (គេងរហៃ) 😑
<ថ្ងៃនេះទៅ Busan មើលកម្មករចំការកាហ្វេប្រហែល 2យប់ទើបខ្ញុំមកវិញ Yim មើលផ្ទះអោយ ល្អ! ខ្ញុំទៅហើយ> Jungkook និយាយបែបប្រយោលអោយរាងតូចងាកមកក្លែត
<លោក!!> Taehyung
<យ៉ាងមិច?> Jungkook
<ហេតុអីលោកអត់លួងខ្ញុំ??> Taehyung
<ខ្ញុំមិនចេះលួងទេ!> Jungkook
<មនុស្សលោកនេះពិតជាមហារមនុស្សពិតមែន ខ្ញុំទៅដែរ!> Taehyung
<ក្រែងអត់ចង់ទៅឯណាហេស?> Jungkook
<លោកអត់ចង់អោយខ្ញុំទៅ ឬលោកទៅរកស្រីនៅ ទីនោះ?> Taehyung
<ត្រូវហើយ ខ្វះអីស្រីកន្លែងណាក៏មាន> Jungkook
<ហុិកៗ អត់អោយទៅទេ> Taehyung ពេបមាត់
<ហើយយ៉ាងមិចនិងហាស?? ខ្ញុំទៅមើលកម្មករ សម្រេចថាទៅឬអត់?> Jungkook អស់សំណើច និងរាងតូចគេអត់ដែលសើចចឹងទេ
<ទៅ!!> Taehyung
<បើទៅឡើងឡាន> Jungkook និយាយហើយ Taehyung ប្រញាប់រត់ចូលក្នុងឡានយ៉ាងលឿន អង្គុយចាំមុនតែម្តង
<ហ៊ើយ...យ៉ាប់ណាស់លោក!! Yim រៀបចំ សម្លៀកបំពាក់អោយ Tae ខ្លះមក> Jungkook
<ចា៎លោកប្រុស!!> Yim ឡើងទៅរៀបចំអោយ រាងតូចអង្គុយចាំក្នុងឡានយូរពេកក៏អើត ក ហៅ
<នែ៎លោក!! នៅធ្វើស្អីយូរខ្លាំងម៉្លេះ?> Taehyung ស្រែកអោយរាងក្រាសក៏ដើរមកដោយមាន Yim កាន់កាបូបខោអាវមកតាមក្រោយ Yeon ជួយរៀបចំ ទុកដាក់ចំណែក Jungkook ក៏ឡើងឡាន ទៅឆ្ងាយ គេប្រើឡានធំងាយស្រួលសម្រាក Yeon ជាអ្នកបើក ឡានក៏មានឡានកូនចៅតាមពីមុខពីក្រោយ ពីរឡាន ទៀតតាមរបៀបម៉ាហ្វៀរធំ

តាមផ្លូវចេញមក Jungkook ត្រូវទៅផ្ទះប្រាប់លោក តាគេសិននៅចំការមានរៀបចំកម្មវិធីជប់លៀង សម្រាប់ការប្រមូលផងអស់មួយជុំ រាល់ឆ្នាំលោកតា គេនិង HoSeok ជាអ្នកទៅមើលឆ្នាំនេះរវល់អោយ Jungkook ទៅមើលម្តង មកដល់ផ្ទះនេះ Taehyung អត់ហ៊ានចុះទៅជាមួយទេ Jungkook ចុះទៅ ម្នាក់ឯង Yeon នៅកំដរ នៅក្នុងឡាន
<លោក!! ទីនេះជាផ្ទះអ្នកណា?> Taehyung
<ផ្ទះលោក Jung លោកតារបស់ចាហ្វាយ> Yeon
<អរ...ស្មានថាគ្មានញាតិទេ> Taehyung
<មុននេះខ្ញុំឃើញចាហ្វាយសើចដោយសារតែអ្នក ប្រុស!! ខ្ញុំសប្បាយចិត្តណាស់> Yeon
<និយាយដូចគេអត់ដែលសើច?> Taehyung
<អត់ពិតមែន!!> Yeon
<ស្អីគេ?? គេមុខក្រញ៉ូវចឹងរហូតហេស?> Taehyung
<បាទ!! ចាហ្វាយខ្ញុំលែងចេះសើចសប្បាយបែបនេះ តាំងពីកើតរឿងផ្ទួនៗមកលើគាត់ច្រើនរឿងពេក អ្នកប្រុសកុំប្រកាន់ខឹងនិងគាត់អី មិនមែនសុខគាត់ក៏ ក្លាយជាចឹងនោះទេ បានអ្នកប្រុសមកធ្វើអោយគាត់ អាចសើចបានខ្ញុំសប្បាយចិត្ត> Yeon
<តើមានរឿងអីលើគេ? ខ្ញុំអាចដឹងបានទេ?> Taehyung
<ចាំអោយគាត់ប្រាប់អ្នកប្រុសដោយខ្លួនឯងទៅ គាត់មិនកុហកអ្នកប្រុសឬអ្នកណាទាំងអស់សម្តីគាត់ និយាយគ្រប់ម៉ាត់រាល់ថ្ងៃជាពាក្យពិត> Yeon
<ចាំអោយគេប្រាប់ ដូចចាំអោយព្រះអាទិត្យប្រែជា ដុំទឹកកកយ៉ាងចឹង!> Taehyung ពេបមាត់ឈប់ និយាយ Jungkook មកវិញពួកគេក៏ចេញដំណើរ ទៅតែម្តង

To be continue...

You've reached the end of published parts.

⏰ Last updated: Dec 29, 2020 ⏰

Add this story to your Library to get notified about new parts!

❤️You're Mine 🔞🔥Where stories live. Discover now