ភាគទី 10 : គ្មានសិទ្ធសួររកប្រុសណាទាំងអស់

3.1K 244 0
                                    



រសៀលម៉ោង 4 Jimin ចេញពីរៀនដើរតែម្នាក់ ឯងជារឿយៗ ធម្មតាកូនអ្នកក្រមិនសូវមានអ្នក រាប់អានទេ សាលានៅឆ្ងាយពីផ្ទះអាចត្រូវដើរមួយ ម៉ោងទើបដល់ រាល់ដងគេជិះឡានក្រុងទៅដល់ចំណទឡានជិតផ្ទះគេ តែថ្ងៃនេះខកខាន
<ចាហ្វាយ!! នោះជាអាល្អិតក្មេងរបស់លោក Jeon តើ!!> Khun
<តើគេទៅណា? ចេញពីរៀនហេស?> Suga
<ប្រហែលហើយចាហ្វាយ!!> Khun
<ហៅគេទៅ!> Suga
<បាទ!!> Khun អែមឡានដើម្បីហៅ Jimin
<អាល្អិត!!> Khun ចុះទៅរក Jimin
<សួរស្តីលោក Khun!!> Jimin
<ឯងទៅណា?> Khun
<គឺខ្ញុំទៅផ្ទះ!!> Jimin
<ឯងដើរបែបនិងហេស? ឡើងឡានទៅ> Khun
<កុំអីខ្ញុំអាចទៅវិញខ្លួនឯងបាន> Jimin
<ចាហ្វាយនៅក្នុងឡាន គាត់អោយហៅឯង>Khun
<អរ...បាទ!!> Jimin ក្រែងចិត្តក៏ព្រម គេអង្គុយខាង មុខជាមួយ Khun
<សួរស្តីលោក Min!!> Jimin
<អឹម!!> Suga ងក់ក្បាលបន្តិច Khun ក៏ចេញឡាន
<ឯងដើរបែបនិងរាល់ថ្ងៃហេស? ផ្ទះឯងនៅឆ្ងាយណាស់> Khun
<អត់ទេ!! រាល់ដងខ្ញុំទិញឡានក្រុង តែថ្ងៃនេះលោក គ្រូរអោយខ្ញុំរៀបចំបណ្ណាល័យទើបខកឡានក្រុង> Jimin
<ហេតុអីមិនរងចាំ 30នាទីនិងមានឡានមកជាបន្តបន្ទាប់> Khun
<ខ្ញុំប្រញាប់!! ដើរផងរត់ផងនិងដល់ហើយណាមួយ ប្អូនខ្ញុំរងចាំនៅផ្ទះ> Jimin
<ប្អូនឯងនៅម្នាក់ឯងឬ? គេអាយុប៉ុន្មានហើយ?> Khun
<អាយុ 13ឆ្នាំ!! ខ្ញុំត្រូវនាំគេទៅរកម៉ាក់នៅមន្ទីរពេទ្យរួចទើបអាចទៅធ្វើការបន្ត> Jimin
<អរ...!!> Khun ងក់ក្បាល គេសួរនាំ Jimin បន្ត រហូតជូនដល់ផ្ទះ Suga មិននិយាយអីគ្រាន់តែអង្គុយ ស្តាប់
<អរគុណហើយលោក Khun!! អរគុណលោក Min> Jimin
<អឹម!!> Suga ងក់ក្បាល
<បងប្រុស!! អ្នកណាជូនបងមក!?> Jihyun ប្អូនប្រុសរបស់ Jimin មុខមាត់ដូចនិង Jimin ដែរតែ គេក្មេង
<ចាហ្វាយបង! តោះចូលផ្ទះទៅ> Jimin កៀក ក ប្អូនចូលផ្ទះតូចប៉ុនបន្ទប់គេងរបស់ Suga គេតាមមើល Jimin ចូលផ្ទះផុតទើបចេញឡាន

@Skip...

យប់ជ្រៅបន្តិចដែរនៅក្នុងក្លឹប Jungkook កំពុង និយាយគ្នាជាមួយ HoSeok
<ទំនិញយ៉ាងមិច?> HoSeok
<គឺវាដុះផ្សឹត!!> Jungkook
<មិនមែនចៃដន្យមែនទេ?> HoSeok
<ត្រូវហើយ!! ច្បាស់ជាស្នារដៃអា SeJung មិនខាន> Jungkook
<ចុះបញ្ជូនទៅអោយគេទាន់ឬអត់!!?> HoSeok
<រួចរាល់ហើយ ខ្ញុំទៅពិនិត្យទំនិញដឹកចេញអោយ ផ្ទាល់ ខ្ញុំមិនអោយសម្បិត្ត៍លោកតាអោយខ្ញុំរលាយ ត្រឹមនិងនោះទេ> Jungkook
<អានេះនៅតែជាឆ្កែលួចខាំ ពូនិងប្រញាប់ដណ្តើម យកភាគហ៊ុនមកអោយឯងបំបាក់វាដេញវាចេញពី ក្រុមហ៊ុនត្រកូល Jeon> HoSeok
<ហើយបន្ទាប់ពីថ្ងៃនោះ ខ្ញុំនិងសម្លាប់វាដោយដៃ របស់ខ្ញុំ!!> Jungkook
<មែនហើយ!! កាសុីណូរបស់ឯងដំណើរការដល់ ណាហើយ?> HoSeok
<រួចរាល់បាន 80% ហើយ!! សាងសង់ហើយពេល ណាខ្ញុំដំណើរការវាតែម្តង!> Jungkook
<ល្អ!! តែពូនៅតែឆ្ងល់!!> HoSeok
<នៅមានរឿងអីទៀតលោកពូ?> Jungkook
<ក្មេងប្រុសដែលឯងទិញទៅនោះ> HoSeok
<ប្រាប់ហើយថាស្រលាញ់ទើបទិញ> Jungkook
<ឃើញភ្លាមស្រលាញ់ភ្លាម ទិញភ្លាម? ហួសហេតុ ពេកហើយដឹង?> HoSeok
<បើមិនទិញភ្លាមខ្លាចឆ្កែវាឆក់បាត់> Jungkook
<សំដៅលើ Jeon SeJung?? វាចង់បានក្មេងនេះ ហេស?> HoSeok
<មែនហើយ!! បើក្មេងនេះបានទៅវា ចុងបញ្ចប់មាន តែស្លាបប៉ុណ្ណោះ ខ្ញុំបែរជាចាប់អារម្មណ៍ចង់ បានភ្លាមៗ ទើបនិយាយជាមួយ Suga> Jungkook
<ពូគិតថាបើវាដឹងថាក្មេងនេះនៅជាមួយឯង ច្បាស់ ណាស់វានិងដណ្តើមយក! មនុស្សវាតាមឈ្នានីសចង់ឈ្នះឯងគ្រប់រឿង ពេលវាយកបានហើយវានិង សម្លាប់ចោល> HoSeok
<គ្មានថ្ងៃដែលខ្ញុំអោយវាបានឃើញស្រមោលគេនោះទេ គ្មានថ្ងៃដែលខ្ញុំអោយវាយករបស់ខ្ញុំទៅជាន់ឈ្លីហើយបោះចោលជាលើកទី2 គ្មានផ្លូវជាដាច់ខាត> Jungkook និយាយយ៉ាងមុឹងម៉ាត់ ពេលនេះគេមិនមែនក្មេងប្រុសទន់ជ្រាយអោយគេ ធ្វើបាបបាននោះទេ គេត្រូវតែយកគ្រប់យ៉ាងពី Jeon SeJung មកវិញមិនលើកលែងសូម្បីជីវិត

❤️You're Mine 🔞🔥Where stories live. Discover now