ភាគទី 02 : ធីប x4

3.2K 257 0
                                    



@4ឆ្នាំកន្លងផុតទៅ...

នេះគឺឆ្នាំ 20xx គ្រប់កន្លងផុតទៅមិនសូវជារលូន ប៉ុន្តែ Kim Taehyung ក្មេងប្រុសទន់ខ្សោយម្នាក់ នោះអាចរស់នៅយ៉ាងសុខស្រួលក្រោមការគ្រប់ គ្រងរបស់ម៉ាហ្វៀរកម្លោះម្នាក់នោះ
ពេលធ្វើការ Taehyung ទទួលបានប្រាក់ខែច្រើន គួរសម មកទល់ពេលនេះគេមាន Condo មួយរស់ នៅម្នាក់ឯង រឿងការងារគេធ្វើនៅពេលយប់ Suga អោយកូនចៅទៅទទួលនិងជូនទៅវិញរាល់ថ្ងៃ Taehyung មកតែច្រៀងរួចក៏ទៅវិញ មិនទទួលផឹក ជាមួយភ្ញៀវមិនថាប្រុសឬស្រីបើមិនចាំបាច់ និយាយពីរូបរាងវិញ ពេលនេះ Kim Taehyung វ័យ 21ឆ្នាំ កម្ពស់ខ្ពស់ល្មម រាងតូចត្រកៀករាងធំបន្តិច ដៃជើងតូចៗដូចមនុស្សស្រី ស្បែកសរម៉ត់ក្រអូបទាក់ទាញ បូករួមនិងច្រមុះស្រួចភ្នែកធំៗ បបូរមាត់ស្តើង សក់រាង វែងបន្តិច សម្រស់របស់ Taehyung ទាក់ទាញបាន ទាំងប្រុសទាំងស្រីតែម្តង

«Taehyung ah~» មេការនៅក្នុងក្លឹបហៅគេ
«បាទមេការ?» Taehyung
«លោកខាងនោះចង់ផឹកជាមួយឯងមួយកែវ» មេការ
«មេការក៏ដឹងថាខ្ញុំអត់ផឹកទេ» Taehyung
«គាត់ជាម៉ាហ្វៀ បងខ្លាចថាមានរឿងដល់ក្លឹបទេ Taehyung ជួយបន្តិចទៅណា តែមួយកែវទេ» មេការ
«ប៉ុន្តែ ខ្ញុំអត់ចេះផឹកទេ» Taehyung
«តែមួយកែវប៉ុណ្ណោះ ណាមួយឯងមានអ្នកចាំជូនទៅ ផ្ទះហើយតើ» មេការ
«ហឹម...ក៏បាន!» Taehyung
«ចឹងមកតាមបង» មេការនាំ Taehyung ទៅរកតុ VIP ដែលជារបស់ក្តិបម៉ាហ្វៀរម្នាក់នោះ
«លោក!! ខ្ញុំនាំគេមកហើយ» មេការ
«សួរស្តីលោក!» Taehyung
«អូហូរ...មើលជិតកាន់តែស្អាត...នេះជាលុយធីប» Boy
«បាទ! អរគុណ» Taehyung លុកដៃយកតែគេយក ទុកវិញ
«ប៉ុន្តែផឹកជាមួយយើងមួយកែវសិន» Boy
«បាទ! ខ្ញុំអត់ផឹកជាមួយភ្ញៀវទេ សុំទោស» Taehyung
«ឯងកំពុងបដិសេដយើងហេស? ដឹងថាយើងជាអ្នកណាទេ?» Boy
«សុំទោសជំនួសក្មេងផងបាទ! Taehyung ផឹកបន្តិច ទៅកុំអោយមានរឿងអីណា» មេការ
«មានរឿងអី?» ម្ចាស់ក្លឹបចូលមក ថ្ងៃនេះមកយឺត ព្រោះជាប់ទទួលមិត្តមកពីបរទេស
«ចាហ្វាយ!!» មេការ
«មេការទៅចុះ» Suga
«បាទ!» មេការចេញទៅវិញ
«តើកូនចៅខ្ញុំធ្វើអីអោយលោកមិនពេញចិត្តឬ?» Suga
«គាត់អោយខ្ញុំផឹកជាមួយគាត់» Taehyung
«អរ...ចឹងទេ?» Suga
«យ៉ាងមិច? ស្អីណាស់ណាទៅផឹកបន្តិចមិនបាន?» Boy
«និយាយគ្នាតាមសម្រួល ខ្ញុំជាម្ចាស់ក្លឹប! កូនចៅខ្ញុំ ម្នាក់នេះអត់ទទួលភ្ញៀវទេ ត្រូវការអ្នកកំដរផឹកចាំខ្ញុំ រៀបចំអោយចង់បានប៉ុន្មានអ្នក?» Suga
«ចង់បានម្នាក់និង» Boy
«បាន! តែ...លុយធីបត្រូវអោយ x4 ខ្ញុំអនុញាតិអោយគេផឹកមួយកែវ» Suga
«បាន!» Boy នោះទាញលុយចេញមកបន្ថែមមុន នេះគេហុចអោយ Taehyung 500$ x4 ចឹងគេត្រូវ អោយ 2000$ សម្រាប់ស្រាមួយកែវ
«នេះ 2000$ ហើយអោយគេមកខ្ញុំ» Boy ហុច លុយមក Suga យកទុក
«ផឹកមួយកែវប៉ុណ្ណោះ លោកមិនអាចយកគេទៅកំដរបានទេ» Suga
«នេះឯង...» Boy នោះច្រឡោតខឹង
«ចង់ស្តាប់ការនិយាយគ្នាម្តងទៀតទេ? ស្រារមួយ កែវប៉ុណ្ណោះ» Suga
«ក៏បាន!! នេះ» Boy នោះហុចស្រារដែលចាក់ ហើយស្រេចមកអោយ Taehyung
«មិនមែនកែវនេះទេ វាជារបស់លោក! ចាក់ថ្មីអោយ គេ...ហឹម...ខ្ញុំជាអ្នកចាក់អោយចុះ» Suga យកកែវ ថ្មីចាក់ស្រារអោយ Taehyung ព្រោះមើលទៅស្រា នោះអាចមានថ្នាំញៀនថ្នាំងងុយ ឬថ្នាំសម្រើបក្នុងនិង
«នេះផឹកទៅ» Suga លើកកែវអោយ Taehyung គេយកមកផឹកផ្តាច់និងឆាប់ចាកចេញ
«រួចហើយ! លាសិនហើយ» Suga នាំ Taehyung ចាកចេញពីទីនោះ
«Khun! ជូន Taehyung ទៅផ្ទះវិញ ហើយនេះជា លុយធីបរបស់ឯង» Suga
«អរគុណណាស់ចាហ្វាយដែលជួយខ្ញុំ» Taehyung
«ព្រោះយើងខ្លាចគេធ្វើបាបក្មេងដ៏កំសត់របស់យើង» Suga
«បាទ! អរគុណចាហ្វាយម្តងទៀត» Taehyung អោនលាហើតឡើងឡានមុន
«Khun!» Suga
«បាទចាហ្វាយ» Khun
«មកវិញចាត់ការម្នាក់ដែលអោយ Taehyung ផឹកនោះចោលទៅ» Suga
«បាទចាហ្វាយ ខ្ញុំដឹងហើយ» Khun ឡើងឡានជូន Taehyung ទៅវិញចំណែក Suga ដើរចូលក្នុងក្លឹប វិញយ៉ាងសង្ហារ

❤️You're Mine 🔞🔥Donde viven las historias. Descúbrelo ahora