ភាគទី 06 : ការដោះដូរ

4K 256 1
                                    



      ក្រោយបញ្ចប់កិច្ចការ Jungkook ទម្លាក់ខ្លួន គេងនិងទាញរាងតូចមកអោបថើបអោយអស់ចិត្ត
មុខមាត់ រាងរ៉ូវស្អាតគ្រប់កន្លែង បូកផ្សំនិងក្លិនខ្លួន ក្រអូបទៀតនោះកំពុងចងរឹតបេះដូង Jungkook អោយបាត់មិនបានហើយ ដូចជាត្រូវស្នេហ៍ក្មេងម្នាក់ នេះយ៉ាងចឹង Jungkook សង្ងំគេងអោបរាងតូច ប្រហែលជិតមួយម៉ោងទើបងើបទៅសម្អាតខ្លួន និង រៀបចំខ្លួនចេញទៅធ្វើកិច្ចការបន្ត ហើយក៏មិនភ្លេច ផ្តាំអោយមេផ្ទះនៅមើលថែនិងរកអ្វីដែលគេត្រូវការ អោយគេ បើខ្វះអីចង់បានអី Call មកបានគ្រប់ពេល

@GCF CLUB

     ជាក្លឹបរបស់ Jungkook លោកតាគេអត់ដឹងទេ HoSeok ប្រាប់ថាជាក្លឹបដែលគេចូលហ៊ុនពាក់ កណ្តាលជាមួយដៃគូរជំនួញ មែនហើយដៃគូរជំនួញ នោះគឺ Jungkook នេះឯង HoSeok ប្រគល់វាអោយ Jungkook គ្រប់គ្រងផ្តាច់មុខ
រាងសង្ហារកំពុងអង្គុយកងទាក់ខ្លាលើសាឡុងក្នុង Office នៅក្នុង Club របស់គេរងចាំមនុស្សម្នាក់មក ជួប ជាអ្នកដែលគេណាត់ព្រឹកមិញ
<ចាហ្វាយ!! គេមមហើយ> Yeon
<អោយគេចូលមក!> Jungkook
<បាទ!> Yeon បើកទ្វារអោយគេចូលមក
រាងស្តើបកម្ពស់មិនសូវខ្ពស់ប៉ុន្មាន មុខ Cute គួរ អោយស្រលាញ់ដើរចូលមករកគេ
<ចាហ្វាយ!!>
<អង្គុយទៅ> Jungkook
<បាទ!! ចាហ្វាយហៅខ្ញុំមកជួបពេលនេះ តើមាន រឿងអីមែនទេ?>
<យើងនិងរៀបចំប្តូរកន្លែងធ្វើការអោយឯង និយាយអោយចំ យើងនិងអោយទៅធ្វើការកន្លែងផ្សេង> Jungkook
<ហាស?? មិចចឹងចាហ្វាយ? តើខ្ញុំធ្វើអីខុសមែនទេ? ចាហ្វាយ ខ្ញុំសុំទោសបើខ្ញុំខុស! កុំដេញខ្ញុំអីណា>
<មិនមែនចឹងទេ Jimin! ចាហ្វាយគ្រាន់តែអោយ ឯងទៅកន្លែងមួយទៀតជាកន្លែងមិត្តរបស់គាត់ការងារដូចគ្នា ទីនោះឯងអាចធ្វើការត្រឹមម៉ោង 11 ទៅ 12យប់ប៉ុណ្ណោះ ឯងក៏និងត្រូវធ្វើការដូចតែរាល់ ដងគ្រាន់តែដូរចាហ្វាយ ទីនោះជិតផ្ទះរបស់ឯងជាង នេះ> Yeon
<តែខ្ញុំអត់ចង់ដូរទេ ទោះធ្វើការដល់យប់ជ្រៅតែខ្ញុំ ខ្លាចថាមិនអាចរកបានចាហ្វាយល្អបែបនេះទៀត> Jimin
<មិត្តរបស់យើងមានមេត្តាជាងយើងទៅទៀត កូន ចៅរបស់គេដែលធ្វើការនៅទីនោះវាល្អជាងទីនេះ ប្រាក់ខែច្រើន អ្វីដែលពិសេសគឺមិនបាច់ផឹកជាមួយ ភ្ញៀវនោះទេ> Jungkook
<តែចាហ្វាយ ហេតុអីសុខៗក៏ប្តូរ?> Jimin
<ព្រោះយើងយកមនុស្សរបស់គេមក ទើបយើងត្រូវ សងមនុស្សអោយគេវិញ ដោយសារទីនោះល្អទើប យើងចង់អោយឯងទៅ> Jungkook
<ចាហ្វាយ!!> Jimin អោនមុខចុះគេខ្លាចពិតមែន ការងារពេលយប់ក្នុងក្លឹបអីបែបនិងប្រថុយខ្លួនណាស់ តែដើម្បីលុយត្រូវតែធ្វើ
<កុំពិបាកចិត្ត! ឯងអាចនិងស្រលាញ់ទីនោះជាងទីនេះក៏ថាបាន> Yeon
<ចឹងតើខ្ញុំនិងធ្វើការនៅទីនោះថ្ងៃនេះមែនទេ?> Jimin
<ហឹម!! ស្គាល់មែនទេ August D club ផ្លូវទៅផ្ទះ របស់ឯងដែរនិង> Jungkook
<បាទស្គាល់!!> Jimin
<ម៉ាក់ឯងយ៉ាងមិចហើយ?> Jungkook
<អាទិត្យក្រោយគាត់វះកាត់ហើយ> Jimin
<បើត្រូវការលុយបន្ថែមប្រាប់យើង ត្រូវការប៉ុន្មានក៏បាន> Jungkook
<អរគុណចាហ្វាយហើយ តែលុយដែលចាហ្វាយ អោយខ្ញុំពីមុនមកវាច្រើនគ្រប់គ្រាន់សម្រាប់ការវះ កាត់ម៉ាក់ខ្ញុំ> Jimin
<ចុះលុយប្អូនទៅរៀន?> Jungkook
<ខ្ញុំនិងព្យាយាមតាមលទ្ធភាព អោយតែមានការងារ ធ្វើមិនដាច់ពោះទេចាហ្វាយ> Jimin
<ចឹងសម្រេចតាមនិងហើយឯងទៅវិញចុះ> Jungkook
<បាទចាហ្វាយ> Jimin
<Yeon! ឯងជួយជូន Jimin ទៅវិញផងហើយហួស ទៅផ្ទះមើលគេ ត្រូវការអីយកអោយគេទៅ> Jungkook
<បាទចាហ្វាយខ្ញុំដឹងហើយ! តោះ Jimin> Yeon
<បាទ hyung!!> Jimin

❤️You're Mine 🔞🔥Where stories live. Discover now