ភាគទី 07 : នៅក្រោមជាប្រពន្ធហើយ

3.6K 267 2
                                    



+ថ្ងៃដដែល...
ត្រលប់ទៅពេលយប់ Jimin ចេញពីផ្ទះនៅម៉ោង 9យប់ ដើម្បីទៅធ្វើការនៅកន្លែងថ្មីរបស់គេដែល Jungkook បានចាត់ចែងអោយ
<សួរស្តី!!> Jimin
<ត្រូវការអីដែរបាទ?> Staff
<តើម្ចាស់ក្លឹបនៅឬអត់?> Jimin
<លោក Min អត់ទាន់មកទេ!! លោកមានការអី?> Staff
<គឺខ្ញុំជាអ្នកដែលត្រូវបញ្ចូនមកថ្មី> Jimin
<រឿងនេះខ្ញុំអត់ដឹងទេ! ចាំបន្តិចខ្ញុំទៅតាមមេការមក ជួបលោក> Staff ដើរទៅរកមេការនិងមកវិញជាមួយគ្នា
<ឯងគឺ Park Jimin មកពីក្លឹបរបស់លោក Jeon មែនទេ?> មេការ
<បាទគឺខ្ញុំ!! សូមជួយណែនាំផង> Jimin
<ស្អាតដូចអ្នកមុនចឹង!! ឯងអាចធ្វើការសិនបានទេ ចាហ្វាយមិនទាន់មកនៅឡើយ ច្រៀងមួយបទពីរ សិនទៅបានទេ ព្រោះអ្នកមុនលោក Jeon ទិញយក ទៅបាត់ហើយ នៅសល់តែអ្នករាំច្រៀងស្រីៗ> មេការ
<តែខ្ញុំមិនបាននិយាយរឿងការងារនេះនៅឡើយ> Jimin
<យ៉ាងណាចាហ្វាយព្រមតាមសំណើរជាមួយលោក Jeon រួចរាល់ហើយឯងគង់តែត្រូវធ្វើការដដែល ច្រៀងចប់ចាំខ្ញុំនាំឯងទៅរកចាហ្វាយ> មេការ
<បាទ! ចឹងក៏បាន> Jimin ក៏ព្រមឡើងច្រៀងសិន គេនិង Taehyung ចូលចិត្តចម្រៀងបែបធម្មតាៗដូច គ្នាគេចេះលេង Piano ឯ Taehyung ចេះលេងហ្គីតា
សម្លេងពិរោះរណ្តំស្រទន់គួរអោយចង់ស្តាប់បន្លឺឡើង ជាមួយនិងបទ Promise ធ្វើអោយម្ចាស់ក្លឹបដែល ទើបនិងចូលមកឈរមើលភ្លេចខ្លួន
<ចាហ្វាយ!!> មេការ
<អ្នកណាគេ?> Suga សួរព្រោះគិតថាជាភ្ញៀវសុំ ឡើងច្រៀងអីបែបនិង
<មនុស្សរបស់លោក Jeon> មេការ
<យ៉ាងមិចដែរ?> Jungkook សួរនៅក្រោយខ្នង
<ឯងមកពីពេលណា?> Suga
<ទើបនិងចូលមកនេះឯង> Jungkook
<ផឹក 1កែវលេងទៅ យើហទើបដាក់ស្រាថ្មីមក> Suga
<ល្អ!> Jungkook និង Suga អង្គុយផឹកនិយាយគ្នា តាមធម្មតា
<Taehyung យ៉ាងមិចហើយ?> Suga
<សន្លប់!> Jungkook
<ស្អី? ឯងធ្វើស្អីគេ?> Suga
<ឯងដូចជាបារម្ភពីក្មេងនោះម៉្លេះ?> Jungkook
<គេជាក្មេងគួរអោយអាណិត! បើឯងធ្វើបាបគេយើងទៅយកគេមកវិញ> Suga
<យើងសួរឯងតាមត្រង់ចុះ!! គេទាក់ទាញដល់ម្លឹងឯងពិតជាមិនដែលប៉ះពាល់គេពិតមែនហេស?> Jungkook
<ក៏....> Suga
<ក៏...ស្អី?> Jungkook
<អត់ធ្លាប់ទេ!! Taehyung រស់នៅផ្ទះជាមួយយើង ដល់ទៅ 3ឆ្នាំពិតមែន តែយើងអត់ដែលប៉ះពាល់គេ ទេ អាចព្រោះអត់និស្ស័យទេដឹង យើងអត់ចាប់ អារម្មណ៍គេ> Suga
<ចុះម្នាក់នោះចាប់អារម្មណ៍ទេ?> Jungkook ចង្អុល ទៅក្មេងប្រុសដែលកំពិងលើកស្រាពីភ្ញៀវមកផឹកនោះ
<ហេតុអីឯងចង់អោយយើងចាប់អារម្មណ៍ក្មេងប្រុស ដូចឯងដែរ?> Suga
<គ្រាន់តែសួរធម្មតា> Jungkook
<ឯងបណ្តោយអោយក្មេងផឹកស្រាគ្រប់តុមែនទេ?> Suga
<ឯងនិយាយគ្នាហើយនៅ? មួយយប់យើងអោយផឹកតែ 4កែវទេ! គេជាអ្នកចម្រៀងមិនមែនក្មេង បម្រើភ្ញៀវឯណា> Jungkook
<យើងទើបមកដល់ ប្រហែលជាមេការអនុញាតិ អោយគេច្រៀងហើយមើលទៅ> Suga
<Jimin ស្លូតបូតគួរអោយអាណិតណាស់ គេត្រូវរក លុយផងរៀនផងមើលម៉ាក់ជិតវះកាត់និងលុយប្អូន រៀនទៀត ឯងគួរយកចិត្តទុកដាក់គេអោយដូចក្មេង មុនរបស់ឯង> Jungkook
<ថ្នាក់ថ្នមយ៉ាងនិងអោយមកធ្វើស្អី? មិនទុកខ្លួនឯង ទៅ?> Suga
<ដោះដូរជាមួយរបស់ល្អ យល់ថាឯងជាមិត្តទើបយើងព្រមខាត តាមត្រូវគួរតែដូរស្មើ តែយើងបែរជា ត្រូវខាតកោះមួយទៀតទៅវិញ> Jungkook
<ជួយមិនបាន! រកសុីត្រូវតែជំនេញ> Suga
<យើងន៨ងឧស្សាហ៍មកទីនេះមើលកូនចៅរបស់ យើង> Jungkook
<ហើយយើងនិងឧស្សាហ៍ទៅផ្ទះឯងមើលកូនចៅ យើងដូចគ្នា> Suga
<កុំសូម្បីតែគិត!! យើងទៅវិញហើយ> Jungkook
<ចេញពីនេះទៅណាបន្ត?> Suga
<ទៅផ្ទះ! ខ្លាចប្រពន្ធគេងចាំ> Jungkook
<ឯងមានប្រពន្ធដែរហេស? អោយ Taehyung មក យើងវិញ> Suga
<ចាំទៅ> Jungkook ដើរចេញទៅវិញបាត់ Suga ក៏អោយកូនចៅទៅហៅមេការនិងក្មេងថ្មីទៅជួបគេ ក្នុង Office

❤️You're Mine 🔞🔥Where stories live. Discover now