ភាគទី 10 : គ្មានសិទ្ធសួររកប្រុសណាទាំងអស់

Start from the beginning
                                    

@Skip...

Jimin បានមកធ្វើការដោយមានកូនចៅរបស់ Suga ទៅទទួលដល់មុខផ្ទះ ក្រោយច្រៀងចប់ក៏មានភ្ញៀវ ចង់អោយគេកំដរ ក្មេងមុខស្អាតៗ អ្នកមានសម័យនេះ ចង់បានមិនគិតស្រីឬប្រុសនោះទេ មេការនាំ Jimin ទៅរកគេ
<លោក!!> មេការ
<សួរស្តីបាទ!!> Jimin
<មកហើយ!! អង្គុយចុះមក> Man
<សុំអភ័យទោស ក្មេងអត់កំដរភ្ញៀវទេលោក> មេការ
<អរ...ចឹងផឹកមួយកែវទៅ ខ្ញុំអោយធីប!> Man
<មួយកែវធីប 2000$> Khun ត្រូវ Suga បញ្ជារ អោយចូលមកមើល
<ស្អីគេ? មានច្បាប់កំណត់ធីបដែរហេស?> Man
<សម្រាប់តែអ្នកចម្រៀងទេ អ្នករាំស្រីយើងមិនកំណត់!> Khun
<ចឹងហេស? បាន..!! តែមានអីជាពិសេសក្រៅពី ផឹកឬអត់?> Man
<គ្មានទេ!> Khun
<ផឹកទៅចឹង!!> Man ហុចកែវអោយ Jimin គេពូកែផឹកដែរ 1កែវមិនអីនោះទេ
<អរគុណបាទ!> Jimin ញញឹមចេញមកវិញលុយធីប Khun ជាអ្នកយករួចប្រគល់អោយ Jimin ទាំងអស់
<នេះ> Khun
<អោយខ្ញុំទាំងអស់ហេស?> Jimin
<ត្រូវហើយយកទៅ!> Khun
<អរគុណហើយ!! តែអ្នកធ្វើការនៅទីនេះបែបនិង ទាំងអស់មែនទេ?> Jimin
<ចំពោះតែឯងប៉ុណ្ណោះ!!> Khun
<ពិតមែនហេស??> Jimin
<ទៅសម្រាកទៅនិងបានច្រៀងម្តងទៀត> Khun
<បាទ!!> Jimin ចូលក្នុងវិញ
បន្ទាប់ពីសម្រាកបាន មួយម៉ោងអាចថាផ្លាស់ប្តូរភ្ញៀវ នៅក្នុងក្លឹបហើយទើប Jimin ចេញច្រៀងមកវិញ ភ្ញៀវម្នាក់ៗច្រើនជាប្រុសនិងជាអ្នកលេង មិនខ្វះអ្នក ចង់បានអ្នកចម្រៀងទៅបម្រើសេវាតែគ្មានឱកាស សោះ ច្រៀងចប់ត្រូវទៅផ្ទះ តែ Jimin ត្រូវមេការ នាំទៅរកភ្ញៀវដូចដែលគេធ្លាប់ធ្វើដាក់ Taehyung ពីមុនចឹងដែរ ភ្ញៀវខ្លះក៏ល្អ ភ្ញៀវខ្លះក៏មិនល្អរោគចិត្ត បំពានរាងកាយអីបែបនិង
<ស្រស់ស្អាតណាស់!! ផឹកមួយកែវទៅ> Boy 1
<បាទ!!> Jimin យកស្រាមកផឹកដោយសារមេការ នាំគេមកចោលនៅតុនេះ ប្រុងលើកែវផឹកទៅហើយ អាម្នាក់អង្គុយជិតគ្នាវានោះលូកដៃមកច្របាច់គូទ របស់ Jimin ធ្វើអោយគេភ្ញាក់ក្រវាសស្រាកាប៉ប់លើ ប្រុសម្នាក់ទៀត
<អ៊ួយ...សុំទោស!!> Jimin
<នែ៎...ឯងដឹងថាអាវនេះថ្លៃប៉ុណ្ណាទេ អាក្មេងចង្រៃ> Boy2
<ខ្ញុំគ្មានចេតនាទេ គ្នារបស់លោកលូកលាន់ខ្ញុំ!> Jimin
<ប្រុសសោះប៉ះពាល់បន្តិចមិនបានទេហេស?> Boy3
<មានរឿងអី??> Suga ចេញពីក្នុងមករៀបចំទៅផ្ទះ ក៏ឃើញក្មេងថ្មីនៅជាមួយភ្ញៀវតែឯងទើបចូលទៅ មើលដោយផ្ទាល់
<លោក Min!!> Jimin ភ័យខ្លាចគេស្តីបន្ទោស
<ក្មេងនេះធ្វើអោយស្រាកាប៉ប់លើខ្ញុំ មើលចុះ> Boy2
<ហេតុអីមិនប្រយត្ន័ចឹង? មិចក៏មកតែឯង?> Suga
<មេការទៅមានធុរៈ ប៉ុន្តែខ្ញុំបានសុំទោសគាត់រួច ហើយលោក Min> Jimin
<សុំទោសហើយចប់ទេ?> Suga សួរពួកគេ
<ចប់ងាយៗម៉្លេះ? អាវនេះវាថ្លៃណាស់> Boy2
<ខ្ញុំគ្មានចេតនាទេ តែព្រោះគ្នារបស់លោកលូកលាន់ ខ្ញុំ> Jimin
<ប៉ះពាល់ឯងចឹងហេស?> Suga
<ហើយយ៉ាងមិច??> Boy3
<ប៉ះត្រង់ណា?> Suga
<គឺ...> Jimin
<និយាយ!!> Suga
<គាត់ច្របាច់គូទខ្ញុំ!!> Jimin អោនមុខចុះ Suga លឺ ហើយស្រាប់តែលើកែវស្រាជះលើមុខអាម្នាក់នោះ ថែម
<លោក Min!!> Jimin ភ្ញាក់ផ្អើល
<ហ៊ើយ..!! នេះវាស្អី?? ឯងចង់មានរឿងហេស?> Boy3 ស្រែកឡើងគ្រប់គ្នាផ្អើលមើលភ្លេងក៏ត្រូវបានបិទ
<ឯណាម្ចាស់ក្លឹបហៅវាចេញមក!> Boy1
<ខ្ញុំជាម្ចាស់ក្លឹប> Suga
<ហុឹស...មើលងាយគ្នាម៉្លេះ?> Boy2
<ពួកឯងមើលងាយមនុស្សរបស់ខ្ញុំមុន ប៉ះពាក់មនុស្ស របស់ Min Yoongi ត្រូវប៉ុណ្ណឹងចាត់ទុកថាឯងមាន សំណាងបំផុតហើយ ស្តាប់អោយច្បាស់ម្នាក់នេះ ជាមនុស្សរបស់ខ្ញុំ គេមកទីនេះដើម្បីតែច្រៀងមួយ មុខហាមប៉ះពាល់ ចង់អោយគេផឹកមួយកែវ 10000$ បើមិនហ៊ានកុំប្រាថ្នា> Suga និយាយច្បាស់ៗ Jimin ស្តាប់ឡើងចំហរមាត់បើកភ្នែកធំៗ
<ហើយឯង!! ចង់សុខកុំមកទីនេះម្តងទៀត លទ្ធផល មានរឿងជាមួយ Min Yoongi ចាកចេញបានតែវិញ្ញាណប៉ុណ្ណោះ> Suga និយាយតិចៗបែបសម្លេងគំរាម អ្នកស្តាប់ប្រញាប់ប្រមូលរបស់រត់ចេញ ទៅអស់
<ទៅជាមួយខ្ញុំ!!> Suga អូសដៃ Jimin ចេញពីក្លឹប
<ទៅណាលោក Min!!> Jimin
<...> Suga អួសគេមកដល់ឡានហើយក៏បើកចេញ ទៅចំណែក Khun ចាំជូន Jimin ទៅវិញឡើងស្កក

@Skip...

ត្រលប់មកមើល Jungkook វិញធ្លាប់តែចូលផ្ទះម៉ោង 12 ឬ ម៉ោង 1 ម៉ោង2 តែចម្លែកថ្ងៃនេះម៉ោង 10យប់សោះ Jungkook ត្រលប់មកវិញទៅហើយ
Jungkook មកដល់ក៏ទៅបន្ទប់តែម្តង ចូលមកដល់ ឃើញរាងតូចកំពុងអង្គុយរាប់ផ្កាយមិនទាន់គេងនៅ ឡើយ
<ហេតុអីមិនទាន់គេង??> Jungkook ដោះអាវធំ ចេញរួចដើរមកជិតរាងតូចដែលឈរសម្លឹងមើល មេឃ
<មិចក៏លោកមកវិញលឿនម៉្លេះ??> Taehyung
<នឹកប្រពន្ធពេក!!> Jungkook ក្រសោបចង្កេះតូច មកអឹបនិងខ្លួនរួចថើបថ្ងាសគេមួយខ្សឺត
<លោក!! ខ្ញុំមានរឿងចង់សួរ!!> Taehyung
<រឿងអី??> Jungkook (ចង់សួរហែងឈ្មោះអី?)🙄
<គឺខ្ញុំលឺលោកនិយាយពីកូនចៅលោកឈ្មោះ Jimin តើខ្ញុំអាចឃើញមុខគេបានទេ?> Taehyung
<រកគេធ្វើស្អី??> Jungkook
<គឺគ្រាន់តែ...> Taehyung
<សួររកមនុស្សប្រុសមុខប្តី? យល់ថាខ្ញុំជាស្អី??> Jungkook
<មិនមែនចឹងទេលោក!! គឺខ្ញុំចង់រក...> Taehyung
<ប្រុសណាក៏មិនអោយរកដែរ ក្រៅពីខ្ញុំ!!> Jungkook លែងពីការអោបទាញកន្សែងចូលបន្ទប់ ទឹកបិទទ្វារមួយទំហឹងចង់របើកទ្វារ
<ហ៊ើយ...មនុស្សស្អីខឹងគ្មានរបៀប!!> Taehyung ឡើងមកលើគ្រែគេងជៀសវាងត្រូវខាតបង់ គេរងចាំ Jungkook មកវិញដើម្បីសួររឿងនេះតែអាឡូវអត់ ប្រយោជន៏ដដែល

To be Continue...

❤️You're Mine 🔞🔥Where stories live. Discover now