ភាគទី 06 : ការដោះដូរ

Start from the beginning
                                    

     Park Jimin អាយុ 21ឆ្នាំ រៀនឆ្នាំទី3 រាល់ថ្ងៃ ក្រោយប៉ាម៉ាក់លែងលះគ្នា Jimin ត្រូវរ៉ាប់រងលើ បន្ទុកគ្រួសារ ម៉ាក់គេធ្លាក់ខ្លួនឈឺ Jimin ត្រូវរកលុយ ព្យាបាលម៉ាក់ផងនិងលុយសម្រាប់ប្អូនប្រុសអាយុ 12ឆ្នាំរៀនផង គេបានដើររកការងារគ្រប់ទីកន្លែង រហូតចៃដន្យបានជួបនិង Jungkook និង HoSeok គេបានអោយ Jimin មកច្រៀងក្នុងក្លឹបគេ Jimin ទើបតែធ្វើការបានប៉ុន្មានខែប៉ុណ្ណោះ ពេលព្រឹកត្រូវ ទៅរៀន ចេញមកវិញមើលថែម៉ាក់និងប្អូនគេងហើយគេក៏មកក្លឹបធ្វើការបន្ថែម Jungkook អាណិត ក៏អោយលុយក្រៅរហូត ក្នុងក្លឹប Jimin តែផឹកជាមួយភ្ញៀវមួយយប់ត្រឹម 4កែវប៉ុណ្ណោះដើម្បីបាន លុយធីបបន្ថែម តែមិនអង្គុយកំដរភ្ញៀវនោះទេ
Jimin ក៏ជាមិត្តរបស់ Taehyung ដែរ តែដោយសារ Taehyung ត្រូវមករស់នៅជាមួយពូមីងគេទើបគេ ត្រូវបែកគ្នា Taehyung ក៏ប្តូរសាលាទៀតបាត់ ដំណឹងគ្នាមិនដឹងទៅដល់ណាអស់

#Skip...

     ងាកមកមើលរាងតូចដែលកំពុងគេងអស់កម្លាំង វិញ ម៉ោងប្រហែល 5ល្ងាច Taehyung ភ្ញាក់ពីគេង បើកភ្នែកមកសម្លឹងរកមើលជុំវិញបន្ទប់គឺមានតែម្នាក់ ឯងប៉ុណ្ណោះ
<អ៊ួយ...> Taehyung ស្រែកឡើងពេលបង្វិលខ្លួន គេងផ្អៀងតែវាឈឺពេញទាំងខ្លួនពិសេសត្រង់នោះ Taehyung ចាប់ផ្តើមហូរទឹកភ្នែកគិតដល់រឿងនោះ ពេលនេះគេគ្មានសល់ស្អីទៀតទេ កើតមកជាអ្នកក្រ ត្រូវគេជាន់ឈ្លីអស់ចិត្តហើយក៏បោះចោល ហេតុអី ទេវតាលេងសើចនិងឆាកជីវិតគេម៉្លេះ? ចង់អោយគេ រងទុក្ខដល់ពេលណាទើបបានសុខដូចគេ??
<ហុិកៗ ម៉ាក់...ប៉ា...កូនលែងចង់រស់នៅទៀត ហើយ កូនចង់ទៅរកប៉ាម៉ាក់ ហុឹកៗ កូនវេតនាណាស់ កូនមិនបានសុខដូចគេ កូនត្រូវគេជាន់ឈ្លី កូនស្អប់ភាពទន់ជ្រាយមិនអាចការពារខ្លួនឯងបាន កូនចង់ទៅជាមួយប៉ាម៉ាក់> Taehyung យំរៀបរាប់ អាណិតខ្លួន
<ពុទ្ធោអើយ ឃ្លានណាស់ ហិហិ> Taehyung ស្ទៀបពោះដែលកំពុងកូរ តាំងពីព្រឹកដល់ល្ងាចជិត យប់ហើយមិនទាន់បានបាយចូលពោះមួយម៉ាត់ទេ រាងតូចចង់ងើបតែងើបមិនបាន ឈឺស្រកៀរតែម្តង លើកទីមួយរបស់គេ អាម្នាក់នោះសម្រុកដូចគេជាស្រីទៅកើត
<ឈឺខ្លួនណាស់ម៉ាក់អើយម៉ាក់> Taehyung (អាណិតណាស់កូនម្តាយ) 😞

*ក្រាក!!

អ្នកបម្រើដើរចូលមក នាងតែងចូលមកមើលមួយ ម៉ោងម្តងក្រែងឡ៎គេត្រូវការអី
<អ្នកប្រុស!> Yim
<ហឹម?? នាងជាអ្នកណា?> Taehyung ងាកមក ឃើញមនុស្សស្រីទាញភួយគ្របដល់ត្រឹម ក
<ខ្ញុំជាអ្នកបម្រើក្នុងផ្ទះនេះឈ្មោះ Yim លោកប្រុស អោយមកមើលអ្នកប្រុស តើអ្នកប្រុសត្រូវការអីទេ?> Yim
<គឺ...គឺខ្ញុំឃ្លានតែ...> Taehyung
<ចាំខ្ញុំយកអាហារមកអោយអ្នកប្រុស> Yim ក៏ចេញ ទៅវិញ
<អេ...ទៅបាត់ហើយ> Taehyung អើត ក មើល បន្តិចក្រោយមកនាងក៏មកវិញ
<នេះចា៎! បើអ្នកប្រុសចង់បានអីបន្ថែមទៀតសូមប្រាប់មកចុះ> Yim
<អរគុណ!! អឺ...តើចាហ្វាយនាងទៅណា?> Taehyung
<គាត់ទៅធ្វើការ!! មិនកំណត់ម៉ោងចូលផ្ទះទេ> Yim
<អរ...នាងទៅវិញចុះ!!> Taehyung
<ចា៎> Yim
<អេ...ឈប់សិន!> Taehyung
<ចា៎អ្នកប្រុស?> Yim
<ខ្ញុំអាចសួរនាងខ្លះបានទេ?> Taehyung
<ចា៎បាន> Yim
<នាងធ្វើការទីនេះយូរហើយមែនទេ?> Taehyung
<ចា៎!! តាំងពីលោកប្រុសមកនៅនិងរើសអ្នកនៅជា មួយខ្ញុំនេះហើយជាអ្នកដំបូង> Yim
<ចឹង...តើលោកប្រុសរបស់នាងជាមនុស្សបែបណា?> Taehyung
<គាត់ជាមនុស្សចិត្តល្អមានមេត្តាណាស់ មុខគាត់មិន ញញឹមតែគាត់អត់អាក្រក់ទេ លើកលែងតែធ្វើអោយ គាត់ខឹង នេះតាមអ្វីដែលខ្ញុំឃើញកន្លងមក> Yim
<ជួយលើកថាសបាយដាក់តុជិតនេះអោយខ្ញុំផង> Taehyung
<ចា៎!> Yim សម្រួលអោយ Taehyung
<យកកន្សែងអោយខ្ញុំបន្តិច រួចហើយទៅធ្វើការនាង វិញចុះ> Taehyung
<ចា៎> Yim ធ្វើតាមបញ្ជាររួចចេញទៅវិញ នាងក៏ Call ទៅរាយការណ៍ប្រាប់ Jungkook គ្មានចន្លោះ
Taehyung ងើបអង្គុយបន្តិចយកយកកន្សែងមកគ្រប ពីលើត្រឹមចង្កេះហើយអង្គុយញាំបាយសិន ចង់រត់ក៏ ត្រូវតែមានកម្លាំងសិនដែរ
ញាំរួចក៏ទម្លាក់ខ្លួនគេងវិញ ញាំដូចអត់ញាំ ឆ្អែតតែគ្មានកម្លាំង ល្វើយក្នុងខ្លួន បាក់កម្លាំងអស់ទាំងឈឺសាច់ទៀតរត់ទៅណាកើតមានតែគេងវិញ

រហូតដល់យប់ជ្រៅ Taehyung ភ្ញាក់ពីគេងម្តងទៀត ងាគមើលម៉ោងនៅលើតុឃើញថាម៉ោង11 ជិត 12 តែម្ចាស់ផ្ទះមិនទាន់ឃើញមកនៅឡើយ
<ថ្មាលនេះហើយគេអត់មកវិញទៀត?> Taehyung រអ៊ូព្រមទាំងគិតថាមិនមកល្អហើយ ព្រោះខ្លាចគេធ្វើអីផ្តេសផ្តាសទៀត
<បាត់ប្តីមួយថ្ងៃនឹកហេស?> Jungkook បន្តក្រោយ ខ្នងតាមពិតគេមកវិញហើយមុននេះនៅក្នុងបន្ទប់ទឹក ចេញមកវិញឈរក្រោយខ្នងរាងតូចព្រោះគេគេង ផ្អៀងខ្លួន ហើយក៏លឺគេរអ៊ូរ រាងតូចក៏ងាកមកមើលគេ
<លោក!!> Taehyung
<ខ្ញុំយ៉ាងមិច?> Jungkook
<ទេ!!> Taehyung បែរទៅវិញ ឃើញមុខលឺសម្លេងរបស់គេគឺខ្លាចតែម្តង រាងក្រាសមិនមាត់អី ទាញឈុតគេងមកស្លៀករួចឡើងទៅគេងជិតរាងតូច ហើយទាញគេមកអោបពីក្រោយ
<Uh!! លោកធ្វើស្អី...លែងខ្ញុំ> Taehyung
<គេងទៅ!!> Jungkook និយាយតែប៉ុណ្ណឹងរួចអោនទៅថើបកញ្ចឹង ក និងស្មាររបស់ Taehyung ហើយសង្ងំគេង រាងតូចសង្ងំមិនហ៊ានកម្រើកខ្លាចគេ ខឹង បើគេចង់គេងអោយគេគេងចុះ

^^ Goodnight ^^ 😴💙

To be Continue....

❤️You're Mine 🔞🔥Where stories live. Discover now