ភាគទី 03 : លក់គេមកអោយយើងមក

En başından başla
                                    

~ Knock knock ~

«អ្នកណា?» HoSeok
«គឺខ្ញុំ Jungkook ណាលោកពូ» Jungkook
«ចូលមក» HoSeok
«លោកពូ!» Jungkook ចូលមកអង្គុយជិតតុធ្វើការ របស់ HoSeok
«ឯងយ៉ាងមិចហើយ?» HoSeok
«ពូចង់សួរពី...?» Jungkook
«រឿងដែលឯងចង់ធ្វើបំផុត» HoSeok
«យប់មិញជួបគេហើយ! អំនួតណាស់ ខ្ញុំចង់ប្រញាប់ ប្រមូលភាគហ៊ុនរបស់ខ្ញុំនិងម៉ាក់នៅ JJK GROUP មកកាន់កាប់ឆាប់ៗ» Jungkook
«រៀបចំទៅ! ដំបូងត្រូវទិញយកភាគហ៊ុនតូចៗមកជា របស់យើងជាមុនសិន បន្ទាប់មកយកវាមកបូកសរុប ទាំងរបស់ឯងនិងរបស់បង Jina នោះវានិងច្រើនជាង គេ! ច្បាប់នៃក្រុមហ៊ុនអ្នកណាមានភាគហ៊ុនច្រើនជាងអ្នកនោះមានអំណាចជាង ពេលនោះតំណែងអគ្គនាយជារបស់ឯង ឯងនិងមានសិទ្ធជាងគេ ក្នុងក្រុមហ៊ុន» HoSeok
«ខ្ញុំយល់ហើយពូពៅ!! ពូលំបាកហើយ! យប់នេះ ទៅសប្បាយជាមួយគ្នាទេ» Jungkook
«ឯណា?»HoSeok
«August D club» Jungkook
«Okay» HoSeok
«មែនហើយ! លោកតាថារកប្រពន្ធអោយពូពៅផង» Jungkook
«អាល្អិតសម្អុយឯងនេះពូកែចាក់ខ្សែរជាមួយប៉ាយើង ណាស់»HoSeok
«ប៉ាពូពៅ តែតារបស់ខ្ញុំ» Jungkook
«ចំមែន»HoSeok
«ខ្ញុំទៅវិញហើយ មានការងារធ្វើបន្ត យប់ខ្ញុំមកទទួល» Jungkook
«ទៅណាក៏ទៅៗ»HoSeok ឈប់និយាយងាកមក មើលការងាររបស់គេវិញ

#Skip...

    ពេលរាត្រីចូលមកដល់ ម៉ោងប្រហែល 9 ជាង Jungkook និង HoSeok បានមកដល់ទីនេះចៃដន្យ ណាស់គឺបានជួបនិង SeJung នោះទៀតហើយគេ កំពុងអង្គុយមើលអ្នកចម្រៀងប្រុសដែលកំពុងលេង ហ្គីតាបណ្តើរច្រៀងបណ្តើរពង្រាយមន្តស្នេហ៍ដល់ មនុស្សប្រុសស្រីក្នុងក្លឹបអោយអង្គុយគយគន់
(ច្រៀង Winter bear)
«Jungkook ពូទៅខាងនោះបន្តិច» HoSeok
«តាមសប្បាយ» Jungkook ក្រឡេកទៅឃើញ SeJung កំពុងមើលទៅលើឆាកទើបងាកមើលតាម អ្នកចម្រៀងម្នាក់នោះមុខស្រស់ញញឹមមិនដាច់ធ្វើ អោយ Jungkook ចាប់ភ្លឹកទៅតាម
«ចាប់អារម្មណ៍ហេស?» Suga
«ស្អី?»Jungkook
«ឃើញមើលមិនដកភ្នែកសោះ» Suga
«ក៏ទំនងដែរតើ»Jungkook
«បងប្រុសចុងរបស់ឯងចាប់អារម្មណ៍និងគេណាស់» Suga
«វាចាប់អារម្មណ៍មនុស្សប្រុសហេស?» Jungkook
«មិនចម្លែកទេ! ក្មេងរបស់យើងម្នាក់នេះអ្នកណាក៏ ចាប់អារម្មណ៍ស្រាប់ហើយ រយៈពេល 4ឆ្នាំមកនេះ មានគេមនុស្សច្រើនក៏ដោយសារគេមានរឿងក៏ ដោយសារគេដែរ» Suga
«ចឹងហៅគេមកជួបយើង» Jungkook
«គេមិនផឹកជាមួយភ្ញៀវទេ» Suga
«ស្អីគេ?» Jungkook
«នេះជាហេតុផលដែលធ្វើអោយមានរឿងរាល់ដង ម្សិលមិញក៏ចឹង» Suga
«យើងក៏មិនលើកលែងដែរឬ?» Jungkook
«ផឹកមួយកែវ 2000$ ហ៊ានទេ?» Suga
«អាម្នាក់នុងជាស្អី? ស្តេចរាត្រី?» Jungkook
«យើងជាអ្នកកំណត់ ក្មេងម្នាក់នេះស្លូតបូតណាស់ យើងយកគេមកអោយគេធ្វើការគេគ្មានគ្រួសារទេ ឯងកុំចង់ធ្វើបាបក្មេង» Suga
«ចឹងក៏...»Jungkook រៀបនិងនិយាយក្រឡេក ទៅឃើញ SeJung អោយមេការហៅក្មេងនោះ ទៅក៏ឈរមើលសិន ឃើញថាក្មេងនោះបដិសេដ មិនព្រមផឹកពិតមែន
«ហេតុអីអោយ គេទៅតុនោះបាន?» Jungkook
«អង្គុយសិនទៅ យើងទៅចាត់ចែងសិន» Suga អោយគេរៀបចំកន្លែងអង្គុយសម្រាប់ Jungkook HoSeok ក៏ត្រលប់មកវិញ
«ឯងមើលអី?» HoSeok សួរព្រោះ Jungkook សម្លឹងទៅតុរបស់ SeJung រហូត
«Jeon SeJung ហេស?»HoSeok ងាកមើលតាម

❤️You're Mine 🔞🔥Hikayelerin yaşadığı yer. Şimdi keşfedin