#Skip...

យប់ជ្រៅគួរសមមិត្តដែលមកពីបរទេសរបស់ Suga នោះក៏បានមកដល់ទីនេះ គេជាម៉ាហ្វៀរកម្លោះរូប សង្ហារមាំវ័យក្មេង គេមានអាយុប្អូន Suga មួយឆ្នាំតែ ដោយសាររាប់គ្នាជាមិត្តទើបគេទាំងពីរនិយាយគ្នាស្មើមិនប្រកាន់ (Suga 24 - Jungkook 23)
ម្ចាស់ក្លឹបដើរយ៉ាងសង្ហារមករងចាំមិត្តសម្លាញ់មកដល់  តែមានអ្នកខ្លះមកដល់មុន
«សួរស្តីលោក Jeon!» Suga
«ហៃយ៉ា...ថ្ងៃនេះមានកិត្តយសណាស់ម្ចាស់ក្លឹបចេញមកទទួលដោយផ្ទាល់តែម្តង» SeJung
«ដូចជាមានការយល់ច្រលំរឿងអីហើយ! ខ្ញុំចេញមក ទទួលមិត្តខ្ញុំតែប៉ុណ្ណោះ!!» Suga
«អរ...ចឹហេស?» SeJung (បាក់មុខសាហាវ)
«គេមកហើយ! សុំទៅសិនហើយ» Suga ដើរ ហួសគេទៅរកមិត្តនៅក្រោយខ្នង
«ហេតុអីយូរម៉្លេះ?» Suga
«ឆ្លៀតធ្វើធុរៈបន្តិច» សម្លេងហោះដល់ត្រចៀក SeJung អោយងាកទៅមើល តាមពិតជាប្អូនចុងមុខ ស្រស់របស់គេសោះ
«ចូលក្នុងសិនទៅ» Suga និងមិត្តគេចូលក្នុងខណៈ SeJung នៅឈរត្រង់និងនៅឡើយ
«អង្គុយត្រង់នេះសិនហើយ ត្រូវការអីក៏ហៅចុះ ថ្ងៃនេះយើងចំណាយអោយឯង» Suga
«ខ្លាចយើងអត់លុយអោយឬ?» Jungkook
«គ្រាន់តែទុកថាជាការស្វាគមន៍» Suga
«បាន! ចឹងយើងមិនក្រែងចិត្តទេ» Jungkook
«យើងទៅក្នុងសិន» Suga ងើបចេញទុកអោយ Jungkook នៅអង្គុយម្នាក់ឯង បន្តិចក្រោយអ្នកជាបងចុងក៏ដើរមករក
«សួរស្តីប្អូនប្រុសចុងសម្លាញ់» SeJung
«Wow នេះអ្នកណា? Jeon SeJung មែនទេ? ហេតុអីក៏ថ្ងៃនេះសំណាងម៉្លេះបានលោក Jeon SeJung ដើរមករក» Jungkook
«ចង់មកសួរសុខទុក្ខ! កាលនោះមិនបានសួរនាំថារស់នៅក្នុងគុកសប្បាយឬអត់? ហើយចេញពីគុក ពីពេលណាស្រាប់តែបាត់ដំណឹងសូន្យ បងប្រុសម្នាក់ បារម្ភអើយបារម្ភ» SeJung
«មនុស្សដូច Jeon Jungkook នេះណា៎ដែលដេកគុក? ដេកស្រម៉ៃខ្លួនឯងពេកទេដឹងលោកបងប្រុស» Jungkook ញញឹមមានអំណាចដាក់អ្នកជាបង
«អរ...ចឹងផង?» SeJung
«ខ្ញុំថាលោកគួរតែមើលថែខ្លួន ដើរអោយ ស្រួលបួលប្រយត្ន័ហួសចូលគុកដោយមិនដឹងខ្លួន» Jungkook
«Jungkook! Aww លោក Jeon SeJung មករាក់ ទាក់ប្អូនហេស?» Suga
«មកសួរសុខទុក្ខធម្មតា! លាសិនហើយ» SeJung ដើរចេញទៅបាត់ Jungkook ប្តូរទឹកមុខញញឹមទៅ ជាឃៅ គេខឹងខ្លាំងណាស់ដែលមិនអាចធ្វើអីអាម្នាក់ នេះបាន! ម្តងជា 2ដងហើយដែលគេតាមធ្វើបាន មនុស្សដែលគេស្រលាញ់រហូតដល់បាត់បង់ជីវិត
មែនហើយកាល Jungkook អាយុ 20ឆ្នាំគេមាន សង្សារ នាងស្អាតណាស់គេទាំងពីរស់នៅ Condo ជាមួយគ្នា តែនាងត្រូវ SeJung អូសទាញដោយទឹក លុយ ព្រោះកាលនោះ Jungkook មិនចង់បានភាគ ហ៊ុនដែលប៉ាគេទុកអោយនោះទេ នាងបានទៅតាម ការអូសទាញ នាងអោយខ្លួនទៅ SeJung គេថត Vdo នាងធ្វើរឿងនោះជាមួយគេអោយ Jungkook មើលព្រមទាំងប្រាប់អោយ Jungkook ទៅមើល នាងផងក្រែងឡ៎នាងសម្លាប់ខ្លួន ពេលទៅដល់ Condo នាងសម្លាប់ខ្លួនបាត់ទៅហើយ កាំបិទនិង ដៃនាង Jungkook យកវាចេញតែមិនទាន់ទម្លាក់ចុះ ស្រាប់តែមានប៉ូលីសមកដូចជាមានការរៀបចំផែន ការទុកជាមុន Jungkook ត្រូវបញ្ចូនទៅប៉ុស្ត៍ប៉ូលីស ពីបទសង្ស័យរឿងឃាតកម្មសម្លាប់សង្សារខ្លួនឯង ប៉ុន្តែកាលនោះបានលោកពូរបស់គេជួយ លោក Jung HoSeok បានរកមេធាវីខ្លាំងៗមកជួយ Jungkook រហូតគេអាចរួចផុតពីការចោទប្រកាន់ រួចនាំគេទៅរស់នៅក្រៅប្រទេស បង្ហាត់បង្រៀនគេ អោយខ្លាចជាម៉ាហ្វៀរដើម្បីអោយគេអាចសងសឹង អោយម៉ាក់របស់គេនិងត្រូវជាបងស្រីរបស់លោក Jung ផ្ទាល់ Jungkook និង Suga ទាក់ទងគ្នាតាម មុខជំនួញជាមួយ HoSeok បន្ទាប់មកក៏បានរាប់អាន គ្នាពីពេលនោះមកដល់ពេលនេះ Suga ក៏មិនបាន ចូលចិត្ត SeJung ដែរ
ចាប់តាំងពីថ្ងៃនោះ Jungkook រាងចាលនិងមនុស្ស ស្រី រាល់ថ្ងៃសុីហើយក៏ចោលមិនគិតចង់យកអ្នកណា មកធ្វើជាមនុស្សពិតប្រាកដសម្រាប់ខ្លួននោះទេ

To be continue...

❤️You're Mine 🔞🔥जहाँ कहानियाँ रहती हैं। अभी खोजें