ភាគទី 01 : ចងចាំនិងគំគួន

10.1K 354 5
                                    



@10ឆ្នាំមុន...

      វិឡាត្រកូល Jeon ធំស្គឹមស្គៃធ្លាប់តែមានសមាជិក 3នាក់ ប៉ា ម៉ាក់ កូន! ថ្ងៃនេះបែរជាបន្ថែមវត្ត មានមនុស្សស្រីនិងក្មេងប្រុសវ័យ 13ឆ្នាំម្នាក់ទៀត មករស់នៅក្នុងផ្ទះនេះ
ដោយសារលោក Jeon រៀបការទាំងបង្ខំចិត្តទើប គាត់ត្រូវចាកចោលមនុស្សស្រីដែលគាត់ស្រលាញ់ មករៀបការនិងកូនស្រីអ្នកមានមុខមានមាត់ ពួកគេមានកូនប្រុសម្នាក់ក៏ពិតមែនតែលោក Jeon មិន មែនចាកចោលមនុស្សស្រីម្នាក់នោះទេគាត់បានធ្វើ អោយនាងមានកូនជាកូនប្រុសដូចគ្នា គាត់សន្យានិង នាំនាងនិងកូនទៅនៅជាមួយពេលចាត់ការរឿងគ្រប់ យ៉ាងចប់
    ពេលនេះក៏ដល់ពេលដែលលោក Jeon នាំនាង និងកូនមក គាត់បានប្រាប់រឿងរ៉ាវដល់ភរិយាស្រប ច្បាប់របស់គាត់ហើយនាងក៏មិនថាអីតែក្នុងចិត្តឈឺ ចាប់និងគុំគួន ចំណែកនាងជាប្រពន្ធលួចលាក់គ្រាន់ តែជាមនុស្សស្រីទន់ភ្លន់ម្នាក់ទើបលោក Jeon ស្រលាញ់ថ្នាក់ថ្នម
«ប៉ានាំអ្នកណាគេមក?» Jeon SeJung ជាកូនប្រុស បងរបស់គាត់និងនាងជាប្រពន្ធដើម
«នេះគឺអ្នកមីង Jina និង Jungkook ជាប្អូនរបស់កូន ណា SeJung» លោក Jeon
«សួរស្តីបងប្រុស!» Jungkook មានមុខមាត់គួរអោយស្រលាញ់ជាង SeJung ចរិកដូចម៉ាក់គេចឹងគឺ រួសរាយនិងសុភាព
«ខ្ញុំជាកូនទោលគ្មានប្អូនទេ» SeJung មិនបានពេញ ចិត្តនិងវត្តមានសមាជិតថ្មីនោះទេតែម៉ាក់របស់គេតែង តែហាមឃាត់គេ
ផ្ទះមួយដែលមានទាំងប្រពន្ធដើមនិងប្រពន្ធចុងនៅជា មួយគ្នាពិតជាមិនងាយស្រួលនោះទេ

      @ថ្ងៃមួយ...

      SeJung តែងតែលួចខឹងគ្រប់ពេលលោក Jeon ទិញអំណោចមកតែមានចំណែក 2នាក់ម៉ាក់កូននោះ រហូត ក្មេងប្រុសម្នាក់នេះបានច្រានអ្នកស្រី Jina ធ្លាក់ ពីលើជណ្តើរព្រោះខឹងតែមិនគិតថានាងនិងត្រូវស្លាប់ នោះទេ ហេតុការណ៍នេះមានតែមនុស្ស 2នាក់ ប៉ុណ្ណោះដែលឃើញគឺអ្នកស្រី Jeon និង Jungkook
«ម៉ាក់ដឹងខ្លួនឡើង ម៉ាក់ចេញឈាមច្រើនណាស់ ជួយម៉ាក់ខ្ញុំផង ហុឹកៗ» Jungkook អង្គុយយំអង្រួន ខ្លួនអ្នកជាម្តាយ
«មានរឿងអី? Jina!! អ្នកណាជាអ្នកធ្វើវាឆាប់ប្រាប់ ប៉ាមក Kookie» លោក Jeon
«គឺបងប្រុស SeJung ជាអ្នកច្រានម៉ាក់ទម្លាក់ពីកាំជណ្តើរ ប៉ាជួយម៉ាក់ខ្ញុំផង» Jungkook
«មិនពិត! ប៉ាខ្ញុំអត់បានដឹងអីទេ ប៉ាត្រូវតែជឿកូន»  SeJung
«បងប្រុសជាអ្នកធ្វើ!! ម៉ាក់ធំក៏បានឃើញដែម៉ាក់ធំឆាប់និយាយទៅ» Jungkook
«គឺ...!» អ្នកស្រី Jeon
«អូនឆាប់និយាយមក» លោក Jeon
«គឺទេ!! SeJung មិនបានធ្វើ! គេនៅក្មេងយ៉ាងនេះ បងគិតទៅមើលក្មេងប្រុសអាយុត្រឹមតែ 15ឆ្នាំមិច និងអាចធ្វើរឿងបែបនេះបាននោះ នាងធ្លាក់មក ដោយខ្លួនឯងទេ» អ្នកស្រី Jeon
«មិនពិត!! ម៉ាក់ធំកុហកប៉ា បងប្រុសជាអ្នកធ្វើអោយ ម៉ាក់ធ្លាក់» Jungkook
«បានហើយ Jeon Jungkook ឈប់មួលបង្កាច់កូន យើងទៀតទៅ» អ្នកស្រី Jeon
«ខ្ញុំអត់បានកុហកទេប៉ា ហុឹក ហុឹក ម៉ាក់..» Jungkook
«បានហើយកូនពៅប៉ា! ម៉ាក់ទៅបានសុខហើយ» លោក Jeon
«ម៉ាក់ហេតុអីទៅចោលកូន នាំកូនទៅផងណាម៉ាក់ ណា» Jungkook
«បានហើយកូន!» អ្នកជាឪពុកអោបលួងលោមកូន ប្រុសអោយកាត់ចិត្ត
រឿងរ៉ាវថ្ងៃនោះ Jungkook ចាំមិនដែលភ្លេចទេគេ និងសងអោយពីរនាក់ម៉ាក់កូននោះមកទទួលកំហុស អោយបាន តែគេនៅក្មេងពេកបែរជាត្រូវពីរនាក់ម៉ាក់ កូននោះធ្វើបាបព្រោះតែគេទន់ជ្រាយពេក

❤️You're Mine 🔞🔥Where stories live. Discover now