ភាគ:៣២

255 30 3
                                        

ការថ្នាក់ថ្នមការមើលថែរបស់ដាញ៉ែលគឺធ្វើបានល្អហើយតែនៅក្នុងចិត្តនាងតូចមិនគិតដូច្នេះ អារីស៍នៅតែគិតថានាងបាត់បង់អ្វីម្យ៉ាង បើទោះជានាងមិនទាន់ដឹងការចងចាំវិញក្រោយដោយ តែនាងនៅជាមួយដាញ៉ែលកក់ក្តៅដូចបងប្រុសអ៊ីចឹងនាងនៅតែមិនយល់ ថានាងនឹងគាត់ជាប្តីប្រពន្ធពិតប្រាកកដឬយ៉ាងណា ទើបស្រីតូចវាចាឡើង៖
" ពីមុនបងនឹងអូនធ្លាប់នៅទីនេះមែនទេ? " នាងចងចាំស្រពិចស្រពើលស្រមៃឃើញស្និតស្នាលរាង្គកាយ ជាមួយបុរសម្នាក់ប្រហែលដាញ៉ែលប្តីនាងហើយ ក៏ដោយសារនាងនឹងគាត់កំពុងមានកូនជាមួយគ្នា សំខាន់ពួកនាងមិនទាន់រៀបការទេដាញ៉ែលក៏ប្រាប់ដូច្នេះ តែនាងនៅស្រពិចស្រពិលដដែល ចងចាំច្បាស់តែមុខបងប្រុស។
" ពិត...ព-ពិតប្រាកដហើយ ពួកយើងរស់នៅទីនេះយូរ
គួរសម " តបសម្តីនឹងនាងតូចទាំងត្រដិត ទាំងដែលសម្តីនិយាយមកទាំងប៉ុន្មានជាការកុហស ប៊ំប៊ីបានឱ្យយោបល់ថានាំនាងព្យាបាល រស់នៅត្រឹមទ្រីក្រុងនីស៍បានហើយកុំមកឆ្ងាយបាត់ពីភ្នែកពីច្រមុះ នាយក៏ចេះនឹកប្អូនស្រីដែរ តែចិត្តដាញ៉ែលមិនគិតដូច្នេះ។
ក្រោយដឹងរឿងរ៉ាវពីក្រោយការបាត់បង់ការចងចាំរបស់
អារីស៍ នាងកុហសគេថានាងធ្វើការឱ្យមណ្ឌលកុមារ
កំព្រាទាំងដែលនាងលួចលាក់រួមរស់ជាមួយលោកអ៊ំនាងដូចប្តីប្រពន្ធ ដាញ៉ែលដឹងថាអារីស៍កុហសគ្រប់យ៉ាងជាមួយរឿងកន្លង ទើបនាំនាងតូចរត់គេចពីក្រញ៉ាំលោកប្រមុខសង្គមងងឹតម្នាក់នោះមករស់នៅទីក្រុងសៀងហៃ ដោយបិទប្រវត្តិរូប
អារីស៍ចោល ហើយស៊ើបដឹងថានាងមានឈ្មោះក្លែងក្លាយ
មួយទៀត ក៏សម្រេចចិត្តដាក់ឱ្យហ្គិចលីជាបុគ្គលគ្មានរូប ស្លាប់ទាំងចិត្តទាំងកាយ បាត់ពីផែងដីដោយចេញព័ត៌មានក្លែងក្លាយថានាងលោតទឹកសម្លាប់ខ្លួន។

ទីក្រុងនីស៍ថ្ងៃថ្មីឈានចូលមកដល់ កន្លងទៅជាង១ខែទៅហើយមិនទាន់រកមនុស្សឃើញទេ ពិភពលោកនេះតូចពិតមែនអ្ហេស?? លោកប្រមុខផាកអង្គុយក្រេបវ៉ាញខាងមុខអាងហែលទឹក ដៃម្ខាងកាន់កាសែតដែលចុះពីការស្លាប់របស់នារីម្នាក់ ដោយលោតទឹកសម្លាប់ខ្លួនកាលពី៣សប្តាហ៍មុន ដោយសញ្ជឹងគិតមិនយល់ថារឿងនេះអាចទៅរួច? វាច្បាស់ជាមានល្បិចពីនរណាម្នាក់ ឬនេះជាល្ខោនសម្តែងរបស់សង្សារនាង?? សូម្បីតែស្រមោលដាញ៉ែលបុគ្គលល្បីម្នាក់នោះក៏បាត់សូន្យសឹងដែរ ក្រេបវ៉ាញបន្តិចក៏ខ្ញាំក្រដាស់កាសែតប៉ោះចោល រួចដេញស្រីៗចេញទៅយ៉ាងកម្រោកចូល៖
" ឆាប់ចេញទៅ ខ្ចាយ!! " សំឡេងដេញស្របគ្នាជាមួយនឹងការខឹងក្រេវក្រោធ បោកកែវចោលលាន់ឮសូរខ្ចាយខ្ទរវិមានទាំងមូល ស្រីៗបម្រើចាក់ស្រារត់ប្រសាចគ្នា។
" អ្ហាយ!! ជួយផង បិសាចបិសាច "
" ឆាប់ចេញឱ្យអស់ទៅ!! "
" មានរឿងអី? មានរឿងអី?? "ឡ័រយីងរត់ពីខាងក្នុងចេញមកក្រោយឮសំឡេងស្រីៗបម្រើចាក់ស្រាស្រែកឆោឡោ ឡ័រយីងដើរចូលមកទាំងគ្រវីក្បាល ជាងមួយខែហើយដែលបុរសវ័យចំណាស់ម្នាកើនេះ ខឹងច្រឡោតខុសរឿងគ្មានហេតុផល ការងារក្រុមហ៊ុនទុកចោល ឱ្យម៉ាឃ៍ទៅមើលជំនួស សក់ក្រាស់កាន់តែវែងដុះដោយពុកចង្កា ស្រម៉ូមដូចតាចាស់ ទោះនាងអង្វរថាកាត់កោរឱ្យ នៅឡើយមិនព្រម រាល់ព្រឹកតាមដានព័ត៌មានថ្មីៗលើកាសែត ក្រែលោនាងតូចរស់ឡើងវិញ ទាំងដែលឡ័រយីងដឹងហើយឮហើយថាម៉ាដាមដូចនៅរស់ ម៉ាដាមតូចនៅទីក្រុងសៀងហៃ តើនាងគួរប្រាប់ដែរទេ?
" ហេតុអី? ហ្អឹក!! " ឈាមស្រស់ហូរតក់ៗ ក្រោយបោកកែវរួចដៃម្ខាងដែលសល់ក៏ ច្របាច់កែវចោល មុតដៃលែងដឹងឈឺទៅហើយ។
" សុំទោសចៅហ្វាយ " ឡ័រយីងរលីងរលោងទឹកភ្នែក ក្រសោបដៃដែលមានរបួសស្រវាកន្សែងតូចក្បែរនោះ មកជូតផ្តឹតឈាមដែលហូរស្រស់។
" វាជាកំហុសយើង "
" ចៅហ្វាយស្រលាញ់នាង?? "
" មិនបានស្រលាញ់ "
" ចុះហេតុអីយំនឹកគេ?? "
" គ្រាន់តែអផ្សុកគ្មាននរណាប្រឡែងជាមួយ " ដូចបាត់
ក្លិនបាត់ឱជារស់ពីអណ្តាត ញ៉ាំអីធ្វើអីខ្សោយៗមួយៗយឺតៗ
ព្រោះមិនបានឮសំឡេងពៅស្ងួន មិនបាននែបនិត្យមិនបានឱបថើប មនុស្សធ្លាប់តែនៅជាមួយគ្នាឥឡូវ បាត់ទៅណាតើអូនទៅណាចោលបង សម្តីនឹងបេះដូងមិនដូចគ្នានិយាយផ្ទុយពីចិត្ត ទាំងដែលឈឺចុកចាប់ចាក់ឆ្កៀលអួលណែនពេញទ្រូង។
" សម្រាន្តទៅ យីងជូតខ្លួនឱ្យ " នាំចៅហ្វាយមកដល់បន្ទប់គេងឡ័រយីងយកកន្សែងត្រជាក់មកជូតស្អំខ្លួនចៅហ្វាយ ព្រោះចៅហ្វាយផឹករហូតឡើងចង់គ្រុនហើយ រាង្គកាយទ្រុតទ្រោមមិនដូចពីមុន
" យើងចង់ផឹកទៀត " ក្រោកចង់ឡើងទៅអង្គុយសេដផឹកបន្តតែត្រូវឡ័រយីងឃាត់ សង្កត់ឱ្យគេងវិញ មនុស្សអីក៏រឹងម្លេះរាល់ថ្ងៃកាន់តែដបស្រា??
" ក្រោកទៅណា? ផឹកដ៏តែស្លាប់មែន? "

ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.Where stories live. Discover now