ភាគ: ៣៨

63 19 0
                                        

កាដូរដែលទិញឱ្យនាងក្នុងឱកាសពិសេសនេះមិនមែនតិចទេ សូម្បីតែឈុតក្នុងរបស់ Victoria Secret ក៏ទិញឱ្យនាងដែរមានទាំងឈុតរាត្រីស្រមោលស នឹងទឹកអប់ទៀតផង។
" ចុះមួយនោះម្តេចអ៊ំដឹងទំហំខ្ញុំ? " នាងលើកប្រអប់ឈុតក្នុងមកមើលទើបដឹងថាលោកប្តីទិញឈុតក្នុងទំហំ៤០ឱ្យនាង មិនមែនតូចទេ គឺធំខ្លាំងអាចនឹងគាត់គិតថាពាក់ធំអ៊ីចឹងស្រួលខ្លួនពេលពាក់ទៅមិនចង្អៀត តែធាតុពិតនាងធំពិតមែន
អារីស៍អស់សំណើចនឹងលោកអ៊ំ គាត់ពិតជាគិតគូរបានល្អិតល្អន់មែន។
" យើងប៉ះពាល់នាងរាប់ភ្លេចហើយ ល្មមដឹងខ្លះហើយ "
សូម្បីតែពីមុនពេលម៉ៃឡានៅរស់ គាត់មិនសូវទិញអ្វីពិសេសជូនសង្សារចាស់របស់គាត់ទេ បើទោះជាក្លាយជាគូរដណ្តឹងហើយក្តី ធ្លាប់តែម្យ៉ាងគឺទិញខ្សែក៎ជូននាងតែ
ប៉ុណ្ណោះ តែចំពោះអារីស៍លោកអ៊ំមិនស្គាល់នាងមែនពិត
តែគាត់ទិញសព្វមុខឱ្យនាង មិនមានខ្វះខាតអ្វីសូម្បីមួយមុខឡើយ ឱ្យតែប្រភេទប្រដាប់ប្រដា សម្លៀកបំពាក់មនុស្សស្រីរបស់ប្រើប្រាស់ គាត់ស្គាល់ហើយដឹងទាំងអស់ ទិញឱ្យគ្រប់សព្វទាំងដែលពីមុនគាត់មិនមែនជាបុរស ប្រណិក
ប្រណាក់ជាមួយមនុស្សស្រីទេ។
គ្រប់យ៉ាងវាខុសប្លែកគ្នាឆ្ងាយ ក្រឡាប់ចាក់ស្ទើរ៣៦០ដឺក្រេទើបនាងភ្ញាក់ផ្អើលដូច្នេះឯង ព្រោះស្មានមិនដល់ថាលោកអ៊ំអាចធ្វើវាបាន ដោយសារគាត់តែមានហេតុផលលង់
ស្រលាញ់ក្មេងស្រី ដែលមិនស្គាល់ប្រវត្តិម្នាក់ ហើយគាត់
ហ៊ានលះបង់ចេញទៅដើរផ្សារទិញឥវ៉ាន់ដោយដៃខ្លួនផ្ទាល់ដើម្បីមកស៊ុបប្រាយនាង វាជាកាដូរពិសេសបំផុតសម្រាប់នាងទទួលដោយចិត្តស្មោះស្ម័គ្រ ធ្វើឱ្យនាងអៀន។
" ខ្ញុំមានរបស់ជូនអ៊ំដូចគ្នា " នាងតាំងចិត្តថាស៊ុបប្រាយលោកអ៊ំមុនន្តើ តែមានអីគាត់ស៊ុបប្រាយនាងបានមុនដដែល
នាងលើកប្រអប់ធំមួយមកបើកបង្ហាញលោកអ៊ំ ជាប្រអប់នាឡិការតម្លៃថ្លៃ ប្រែនម៉ាកល្បីមួយ។
" បានលុយពីណាទិញ?? " បុរសដែលសំណាងមិនមែនបុរសដែលបានប្រពន្ធជាសេដ្ឋីនី មានសម្រស់ស្រស់ស្អាតតែមួយមុខនោះទេ តែបុរសសំណាងបាននារីដែលល្អប្រពៃ នារីដែលមានចិត្តល្អ យល់ចិត្ត ស្រលាញ់មើលថែនឹងឱ្យតម្លៃខ្លួនក្នុងវ័យមួយដែលខ្លួនចាស់ជាងនាង ហៅថាប្តីចាស់
ប្រពន្ធក្មេង។
" វាជាលុយដែលខ្ញុំខំធ្វើប្រូជេច នឹងលុយប្រាក់ខែ " ជីមីនញញឹមបិទមាត់មិនជិតទេ ពេលបើកប្រអប់កាដូរដំបូងដែល
នាងជូន ក៏ស៊ុប្រាយបាត់ទៅហើយ លើនាឡិការដាំពេជ្រមានដាប់អក្ស ផាក ជីមីន ជាម្ចាស់នាឡិកាដៃដ៏មានតម្លៃថ្លៃមួយនេះ វាពិតជាពិសេសខ្លាំងណាស់ នរណាមិនរំភើប
បើស្រីក្មេងចេះទិញរបស់ជូន សំខាន់ជាលុយញើសឈាមនាងខំសន្សំទៀត សុខចិត្តអត់ខ្លួនឯងដើម្បីផ្គាប់ចិត្តប្រុសចាស់ អ៊ីចឹងក៏សរបញ្ជាក់ថាខ្លួនជាមនុស្សពិសេសដែរហើយ។
" តែមួយនេះថ្លៃណាស់ តម្លៃជាង៥០ម៉ឺនដុល្លារ " Rolex watch ជាប្រភេទនាឡិការអភិជន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និយាយពីតម្លៃវិញខ្ពស់កប់ពពក តើនាងអាចមានសមត្ថភាព មានលុយឯណាទៅទិញវា ណាមួយនាងជាក្មេងកំព្រាធ្លាប់រស់នៅមណ្ឌកុមារកំព្រាទៀត នាងគិតថាទិញវាមួយក្នុងតម្លៃទាបឬ? ជីមីនស្ញើចសរសើរទឹកស្រីតូចដែលហ៊ានជះលុយទិញរបស់ប្រែន បែបនេះឱ្យគេទេ ហើយនាងជានារីដំបូងដែលជូនរបស់ថ្លៃមកឱ្យខ្លួនក្នុងឱកាសថ្ងៃជូនកាដូរដល់សង្សារនារដូវរងា។
" មោះ!! អូនពាក់ឱ្យហាមដោះណា អ៊ំជាបុរសទី១ហើយដែលលីលីទិញរបស់ជូន " ក្នុងនាមជាសង្សារឬបុរសជាទីស្រលាញ់ គាត់ជាបុរសដំបូងដែលនាងទិញកាដូរអនុស្សាវរីយ៍ជូន។
" ម្តេចដឹងថាយើងចូលចិត្តពាក់នាឡិកា? "
" ខ្ញុំក្មេងពូកែសង្កេត អ៊ំមិនដឹងទេឬ? "
" ញ៉ាំការ៉េមទេ? " មិនដឹងថាចំណូលចិត្តនាងចូលចិត្តញ៉ាំអីទេស្គាល់គ្នាមួយរយះធំ ឃើញនាងចូលចិត្តតែភ្លៅមាន់បំពងជូរហឹរ គ្រាន់តែដឹងថាបើក្មួយស្រីធំពេញវ័យអាចអាយុស្របាលនាង ហើយក៏នឹកដល់អារីស៍ធ្លាប់សាងកំហុសឆ្គងនាមជាលោកអ៊ំ សូម្បីតែមកដល់ពេលនេះមិនធ្លាប់ស្គាល់ផងថាមុខអារីស៍ មានទម្រង់បែបម៉េចទើបកម្មង់ការ៉េម
វ៉ាន់នីឡាដែលអារីស៍ចូលចិត្តញ៉ាំ ឱ្យហ្គិចលីញ៉ាំ។
" មិនចូលចិត្ត " នាងខ្លាចថាអ៊ំចាប់បាន ដំបូងគិតថាលេងល្បែងបោកអ៊ំឱ្យលោកអ៊ំឈឺចិត្តសិនសឹមដើរចេញ តែឥឡូវនាងលង់ស្រលាញ់នឹងចរិតចាស់ទុំ មានក្លិនក្រអូបសាច់ផ្អែមដូចជាគាត់ហើយ គាត់រ៉ូមែនទិចចំពោះនាងណាស់។
" ចុះការ៉េមស្នូលសាច់? "
" អ៊ំ..."
" រៀនញ៉ាំទៅបើមានប្តីត្រូវញ៉ាំរាល់ថ្ងៃ "
" មិនយកប្តីទេ " យកធ្វើអីបើប្តីពូកែប្រចណ្ឌអ៊ីចឹង។
" ចុះយើង? " ស្តាប់រួចខឹងមួយឆាវខឹងនាងនិយាយផ្គើន។
" ប្រុសកំណាន់ "
" លីលី នាងនៅចាំនៅខឹងរឿងនោះឬ? " រឿងដែលឃុំឃាំនាងនៅក្នុងបន្ទប់គុគងងឹតក្រោមដី ហើយបង្ខំឱ្យនាងលេបថ្នាំព្យាកំណើត នាងឈឺទុកនាងចោល នាងឈឺចុកចាប់ក៏គេទុកនាងចោលមិនខ្វាយខ្វល់ នេះជាការគិតរបស់នាងដែលគេយល់ថានាងគិតដូច្នេះ។
" បំភ្លេចចោលទៅ មកពីអ៊ំហួងហែងខ្ញុំ " នាងមិនចង់ចងចាំរឿងអាឌិតកាលដែលនាំឱ្យនាងឈឺចាប់ទេ នាងខឹងមិនសមជាខឹងតែក៏អាក់អន់ចិត្តដែរដែលគាត់ធ្វើបែបនេះលើនាង ស្រលាញ់ពេកហួងហែងពេក ទាំងដែលមាត់រឹងមិនឆ្លើយថាស្រលាញ់នាង ហាមសូម្បីតែនាងមានសង្សារ។
" យើងប្រចណ្ឌនាងលីលី ឬនាងមិនដឹង? " នាងមើលមិនដឹងឬថាគេប្រចណ្ឌនាងដល់ថ្នាក់ឃុំឃាំនាងទុក មិនឱ្យជួបអ្នកណាសោះឡើយ។
" មិនដឹងទេ ព្រោះខ្ញុំគ្មានសិទ្ធអ្វីឱ្យអ៊ំប្រចណ្ឌទេ "
" ក្មេងច្រលើម "

ទទួលទានអាហារអ៊ីតាលីរួច ពួកគេក៏នាំគ្នាមកលេងព្រិលនៅសួនកម្សាន្តក្បែរនោះ ជីមីនកាន់កាបូបឱ្យរាង្គតូច ហើយសម្លឹងមើលនាងលេងព្រិលយ៉ាងសប្បាយ បន្តិចក្រោយមកអារីស៍ក៏បបួលហៅលោកអ៊ំ ៖
" អូនសុំថតវីដីអូមួយមកណា បានដែរអត់? " នាងទាញទូស័ព្ទចេញពីកាបូបដែលអ៊ំកាន់រួចដាក់បញ្ឈរចោល ទាញដៃអ៊ំមកថតវីដីអូជាមួយ ហើយរាំឱបគ្នាដូចគូរស្នេហ៍។
" ហ្អឹម..." គ្រហឹមយល់ព្រមដោយពេញចិត្ត។
" ពួកយើងរាំតាមភ្លេងណា " នាងបង្គាប់គាត់បន្ថែម បន្ទាប់មកសាច់ភ្លេងក៏បន្លឺឡើងតាមចង្វាក់ ពួកគេក៏រាំឱបគ្នាក្រោមតំណក់ព្រិលកំពុងតែធ្លាក់មក។
♫♫ Song : snowman lyrics ♫♫
I want you to know that I'm never leaving
Cause I'm Mrs. Snow, 'til death we'll be freezing, yeahYou are my home, my home for all seasons
So come on, let's go
Let's go below zero, and hide from the sun
I'll love you forever, where we'll have some fun
Yes, let's hit the North Pole and live happily
Please, don't cry no tears now, it's Christmas, baby
My snowman and me, eh My snowman and me Baby
" ឱ្យយើងសុំមើលបន្តិច " សុំនាងមើលតែក្នុងចិត្តអៀនប្រៀនមិនតិចទេ ស្រីក្មេងចាប់រាំនៅក្រុមដើមឈើ
គ្រីសម្មាក់មានព្រិលធ្លាប់មកតិចៗទៀត។
" អ៊ំរាំឡូយន្តើ ចេះពីណាមក "
" ធ្លាប់រៀនផ្នែករបាំ ពេលរៀននៅកូរ៉េ "

________
និពន្ធដោយ៖ មីនស៍ហ្វា
ផ្អែមណាស់អ៊ំឯង😅

To be continue

You've reached the end of published parts.

⏰ Last updated: 15 hours ago ⏰

Add this story to your Library to get notified about new parts!

ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.Where stories live. Discover now