ភាគ:០២

495 28 3
                                        

លោកស្រីផាកឱនទៅក្រសោបមុខនាងតូច ងើបឡើងទើបថើបក្បាលនាងមួយខ្សឺត តាមក្រោយ ទាញទ្វារបន្ទប់បិទ ដើរចុះមកខាងក្រោមវិញ ចំណែកលោកម្ចាស់ផាក គាត់ទទឹងរងចាំភរិយា ដើរទៅដើរមក នៅផ្ទូវឡើងកាំជណ្តើរខ្លាចថានាងតូចរបស់គាត់ មិនព្រមចុះមកញ៉ាំអាហារតែបន្តិចក្រោយមក គាត់ក៏លេចស្នាមញ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

លោកស្រីផាកឱនទៅក្រសោបមុខនាងតូច ងើបឡើងទើបថើបក្បាលនាងមួយខ្សឺត តាមក្រោយ ទាញទ្វារបន្ទប់បិទ ដើរចុះមកខាងក្រោមវិញ ចំណែកលោកម្ចាស់ផាក គាត់ទទឹងរងចាំភរិយា ដើរទៅដើរមក នៅផ្ទូវឡើងកាំជណ្តើរខ្លាចថានាងតូចរបស់គាត់ មិនព្រមចុះមកញ៉ាំអាហារ
តែបន្តិចក្រោយមក គាត់ក៏លេចស្នាមញញឹម ពេលភរិយាគាត់លើដៃជាសញ្ញាថាអូខេ ធ្វើឱ្យគាត់ធូទ្រូងជាងមុនចញ្ចឹមកូនគេមិនស្រួល ដូចកូនឯងទេ នាងតូចនេះមិនមែនជាក្មេងអាចលួងលោមងាយបាត់ខឹង ដូចនិយាយថា តែមាត់នោះទេ បានម្តាយស្រលាញ់ ឳពុងរបស់នាងថ្នាក់ថ្នមទៀត
រឹតតែធ្វើឱ្យនាង ពុំដែលស្គាល់អ្វីហៅថាការជំទាស់ចិត្ត ម្តងណាឡើយ ជីវិតជាកូនសេដ្ឋីលំដាប់ប្រទេស មួយទាំងមូលដែលរស់លើគំនរមាសប្រាក់ ចាយវាយគ្មានដែនកំណត់។
ល្ងាចឡើងនាងតូច បានមកដល់ក្រុមហ៊ុនឆ្នៃពេជ្ររបស់លោកប៉ាអ្នកម៉ាក់នាង ពេលចូលមកដល់ដោយមានកាឱនលំទោនគោរព្ធ ពីសំណាក់បុគ្គលិកទាំងអស់ដែលនៅក្នុងក្រុមហ៊ុនទាំងមូល អារីស៍ញញឹមតបបងៗបុគ្គលិកវិញទើបនាងដើរហួសមកជណ្តើយន្ត ចុចឡើងទៅ
ជាន់ទី៣ដែលជាអូសហ្វីសផ្ទាល់ខ្លួន របស់លោកប៉ានាង។
" ម៉ាមី កូនមកហើយ នឹកម៉ាមីណាស់ ជុបជុប!! " អារីស៍រុញទ្វារអូសហ្វីសម្តាយចូលមកខាងក្នុង ឃើញអ្នកម៉ាក់ កំពុងអង្គុយពិនិត្យមើលឯកសារការងារ ជំនួសលោកប៉ានាង
ទើបនាងរត់ទៅឱបកម្តាយ ពីក្រោយ ដាក់ចង្កាលើស្មា
ម្តាយ ចង្អើតជើងថើបថ្ពាល់ម្តាយ ជុប!!ជុប!!។
" ហ្អីយ៉ា!! កូនម្តាយ មកលេងដល់ក្រុមហ៊ុនតែម្តងហ្ន៎!!
បែបខឹងនិងប៉ាអ៊ំទៀតហើយនេះ មើលទឹកមុខ ក៏ម៉ាមីដឹងដែរ សឺត!! ជាកូនល្អមិនត្រូវងរង៉ក់ច្រើន ជាមួយប៉ាអ៊ំនោះទេ
គាត់មានកិច្ចកាច្រើន ត្រូវបំពេញកូនយល់ដែរទេ " យ៉ុនស៍អារ បង្វិលកៅអី មកក្រសោបមុខកូនស្រីនាង សម្លឹងមើលមុខមូលក្រឡង់ ច្រមុះស្រួចកែវភ្នែកមុតថ្លានាងនិយាយញ៉ោះកូនស្រីបង្ករបរិយាការ នឿយហត់និងការងារ រួចថើបថ្ពាល់កូនស្រីខ្សឺតៗ។
" ចាសកូនយល់ កូនមិនបានឈ្លោះជាមួយគាត់
ឯណាម៉ាមី " ម្តាយនិយាយចេញមកទាំងប៉ុន្មាន ដូចជាត្រូវខ្លាំងណាស់ នាងពិតជាកំពុងខឹងងរង៉ក់ ជាមួយអ៊ំប្រុសនាងមែន ខឹងរឿងព្រឹកមិញពេលចេញពីសាលារៀន សន្យាយរួចធ្វើមិនបាន នាងគុំគួនខ្លាំងណាស់តែបេលនៅជាមួយម្តាយនាងបែរជាឆ្លើយបដិសេធ។
" ឃ្លានដែរទេ ពួកយើងទៅញ៉ាំ អាហារជប៉ុនគិតយ៉ាងម៉េចដែរ? " នាងតូចទាញចង្កេះមួយក្តាប់កូនស្រីមកអង្អុយលើភ្លៅ ឱបក្រសោបមាឌតូចល្អិតជាប់ ដើមសប្តាហ៍
អារីស៍មិនមានថតនៅស្ទីដីយ៉ូទេ ទើបទំនេរមករកម្តាយដូច្នេះហើយ យ៉ុនស៍អារ គិតមួយសន្ទុះ ចង់បបួលកូនទៅញ៉ាំអាហារល្ងាចនៅភោជណីយដ្ឋានជប៉ុនមួយក្នុង
ក្រុងនេះឯង នាងតូចអារីស៍ញញឹមងក់ក្បាលយល់ស្រប ៖
" ចាស ម៉ាមីកូនឃ្លាន ម៉ាមីហ្អា៎!! យប់នេះកូនចង់ទៅ
គេងនៅវិមាន ជាមួយម៉ាមី មួយយប់ណា " នាងតូចងក់ក្បាលជាសញ្ញា ទៅកាន់ម្តាយ លើកដៃតោងកម្តាយបន្លំធ្វើជាញញឹមស្រស់ ដាក់ម្តាយ ព្រោះបំណងចង់ទៅគេងនៅផ្ទះធំ គេចពីមុខលោកអ៊ំ ក៏មិនចង់បកស្រាយរកខុសត្រូវអ្វីជាមួយគាត់ នាងសុខចិត្តថាខ្លួនឯងជាអ្នកខុស ដែលចចេស ។
" អូខេចាស តោះពួកយើងទៅ " ពីនាក់ម្តាយកូនស្រុះស្រួលគ្នារួច នាងទាញកាបូបនៅលើតុធ្វើការ ដឹកដៃកូនស្រីពៅ ចុចជណ្តើរយន្ត ចុះមកក្រោម សំដៅទៅរកឡានបើកចាកចេញទៅភោជណីដ្ឋានជប៉ុនដែលនាងធ្លាប់ទៅញ៉ាំ ។
ភោជណីយដ្ឋានប្រពៃណីជប៉ុន គេតែងតែញ៉ាំក្នុងបន្ទប់ផ្ទាល់ខ្លួនមួយជាលក្ខណះឯកជន ជីមីនបានកក់ហាងនេះញ៉ាំតែពីនាក់សង្សាខ្លួនក្រោយពួកគេចេញពីប្រជុំមុននេះ គេកំពុងតែញ៉ាំអាហារជប៉ុនជាមួយសង្សាលេខារបស់គេគឺ
ម៉ៃឡា។
" ញ៉ាំមួយនេះទៅ បងគិតថាអូនគួរតែរៀនញ៉ាំវាខ្លះដើម្បីប៉ូវកម្លាំងឃើញមួយរយះនេះអូនទទួលផ្ទុកការងារច្រើនផង " ជីមីនចាប់សារាយលាយជាមួយសាច់ ដាក់ចូលចានមៃឡា គេបង្ខំឱ្យនាងញ៉ាំវាព្រោះមៃឡាមិនសូវចំណូលញ៉ាំអាហារ ប្រភេទបន្លែច្រើនទេ គេថែមទាំដួសទឹកស៊ុបមួយកូនចានទៀតដាក់នៅខាងមុខនាង លក្ខណះបង្ខំឱ្យញ៉ាំ ។
" អរគុណ ជីមីនហ្អា៎ "
" បាទ "
" ពួកយើងទាក់ទងគ្នាយូរប៉ុណ្ណាហើយ? "សុខៗអារម្មណ៍នាងក៏ប្រាប់ថាចង់សួរគេពីរឿងនេះ ព្រោះទំនាក់ទំនងស្នេហានាងលួចលាក់ ឯកជនពេកដល់ថ្នាក់នាងមានអារម្មណ៍ថាជីមីនមិនសូវខ្វល់ពីខ្លួនដូចមុន។
" អ្ហឹម...បើតាមបងគិតមើលប្រហែលជា៨ឆ្នាំនេះឯង
កាលនោះបងតាមញ៉ែអូន ទម្រាំតែអូនព្រមធ្វើសង្សា
ត្រូវប្រើពេល២ឆ្នាំណា " ជីមីនដាក់អាហារចូលមាត់ រួចទំពាយឺតៗ តបនិងសំណួរមៃឡា គេជ្រួញចញ្ចើមឆ្ងល់ ហេតុអ្វីនៅសុខៗ នាងនឹកឃើញសួរអ្វី ដែលប្លែកៗអ៊ីចឹង ព្រោះគេស្រលាញ់នាងមកជិត១០ឆ្នាំមកហើយ តែបានត្រឹមជាស្នេហាលួចលាក់មិនបើកចំហរ ឱ្យមហាជនដឹងបានឡើយ ឬសូម្បីតែអ្នកផ្ទះ ព្រោះជីមីនត្រូវការពេលខ្លះ
មុននិងសាភាពកាពិតប្រាប់ដល់អ្នកផ្ទះ។
" ចុះបងដឹងទេថាថ្ងៃនេះជាថ្ងៃអ្វីដែរ? " ម៉ៃឡាបន្តដេញសួរជីមីន មើលចុះគេញ៉ាំទំនងឆ្ងាញ់ណាស់ ធ្វើដូចមិនខ្វល់ទាំងដែលនាងញ៉ាំមិនសូវឆ្ងាញ់ព្រោះកខ្វល់ចិត្តរឿងពួកគេទាំងពីលួចទាក់ទងគ្នាមកច្រើនឆ្នាំ តែលោកម្ចាស់ផាក មិនទាន់ជ្រាប នាងកាន់តែព្រួយចិត្ត។
" ដឹង!! បងដឹង ជាថ្ងៃច័ន្ទដើមសប្តាហ៍ ហិហិ " គេងើបមុខ
សើចស្ញេញដាក់នាង ឆ្លើយចេញមក បានយ៉ាងល្អ ធ្វើឱ្យនាងទម្លាក់ទឹកមុខចុះ គេដាក់អាហារចូលមាត់ ទំពាញ៉ាំ សើចខិខិម្នាក់ឯង ញញឹមលិបត្របកភ្នែក។
" ឈប់និយាយជាមួយបងហើយ គួរឱ្យស្អប់ណាស់ "
ធ្វើចរិតដូចកូនក្មេងអ៊ីចឹង លោកអគ្គនាយកក្រុមហ៊ុនមួយទាំងមូល មៃឡាសម្លក់មុខជីមីន នាងបង្ខំញ៉ាំអាហារនៅ
ចានដែលគេដួសដាក់ឱ្យនាងមុននេះ ព្រោះតែខឹងរង៉ក់
ខឹងចិត្តជាមួយចម្លើយគេ ឆ្លើយមកបញ្ច្រាសចុងកន្ទុយ
ខុសពីអត្តន័យ ដែលនាងមានបំណងនិងសួរគេ ទៅវិញ។
" អូហ៌ៗ បងសុំទោស វាជាថ្ងៃពួកយើងស្រលាញ់គ្នាដំបូង តែនៗ បងមានអ្វីចង់ស៊ុបប្រាយអូនណា នេះនែ៎!! "
ជាបុរសចូលចិត្តភាពកំប្លែង ចូលចិត្តធ្វើឱ្យនាងអស់សង្ឃឹមជាមុន ទើបស៊ុបប្រាយតាមក្រោយ ជីមីនបានដកប្រអប់
កាំម្ញីពណ៌ក្រហម ទំហំធំល្មម មកបង្ហាញមៃឡា។
" ជីមីន ហ្អឹក!! " ម៉ៃឡារំភើប ផ្ទប់មាត់យំចេញទឹកភ្នែកនៅចំពោះមុខគេ ប្រុសចម្គួតនេះលេងអ្វីប្លែកៗ នាងខំតែកចិត្ត ខឹងងរង៉ក់ជាមួយនិងគេ នឹកស្មានថាគេនិងភ្លេចថ្ងៃពិសេសដែលពួកគេស្រលាញ់គ្នាដំបូង ហើយទេតើ!! មកដល់ពេលនេះ វាមានរយះពេលជា៨ឆ្នាំកន្លងមកហើយ។
" ស្អាតដែរទេ បងកម្មង់មកពិសេសសម្រាប់អូន មានដាប់ឈ្មោះអក្សរកាត់ អូននិងបងជាមួយគ្នា ឱនមកបងពាក្យឱ្យ "
វាជាខ្សែកពេជ្រ មួយខ្សែមាន បណ្តោងជាទំទម្រង់ចញ្ចៀនមានត្បូងមួយគ្រាប់ ដាប់ឈ្មោះអក្សរកាត់រវាងគេនិងនាង បន្ទាប់មកមៃឡា ក៏ឱនក្បាល ឱ្យសង្សារបស់នាងពាក់វាឱ្យ ទឹកភ្នែករលីងរលោង ព្រោះជាឆ្នាំទី៨ដែលជីមីនស៊ុបប្រាយនាង បានសម្រេច ទោះស្នេហាមួយនេះស្រលាញ់គ្នា គ្ននានរណាដឹងឮក៏ដោយ ក៏នាងមានក្តីសុខដែរ ព្រោះជីមីនជាបុរសម្នាក់ ដែលកក់ក្តៅបំផុត គេស្មោះស្ម័គ្រនិងនាងខ្លាំងណាស់។
" អរគុណ អូនស្រលាញ់បង "
" ថ្ងៃនេះបងមិនទៅភូមិគ្រឹះវិញទេ បងគេងនៅខុនដូ
ជាមួយអូន ព្រោះចង់គេងឱបអូន " ពួកគេបន្តញ៉ាំអាហារ ប្រពៃណីជប៉ុន ជាមួយគ្នា សាងភាពផ្អែមល្ហែមដួសអាហារ
បញ្ចុកគ្នាដូចគូរស្នេហ៍ដទៃ។

________
និពន្ធដោយ៖ មីនស៍ហ្វា
( Vote Cmt ផងណា អរគុណ🥰)

To be continue

ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.Where stories live. Discover now