ព្រឹកថ្ងៃថ្មីទទួលយកវេលាថ្មី នៅសេតវិមានផាកមានកាយតូចគេងពត់ពែនខ្លួននៀលពេញពូក គេទធាក់ដៃជើងយ៉ាងមានក្តីសុខ អារីស៍កម្រើកខ្លួនតិចៗរួចបើកភ្នែកព្រឹមៗក្រឡេកឆ្វេងស្តាំស្រង់ក្លិនផ្កាលីលី ដែលនាងចូលចិត្ត
បានដាក់តាំងនៅក្នុងបន្ទប់ គ្រប់ជ្រុងនៃបរិវេនក្នុងនេះ៖
" អ្ហុយ!! នេះ..." ងាកទៅណាក៏ផ្កាលីលី ហើយថែមទាំងមានវីយូឡុងដែលនាងលេងជាប្រចាំ មកតាំងក្នុងនេះទៀតវាជារឿងចៃដន្យពិតមែន។
" យើងស្លាប់ហើយឬ? "
" មិនពិតទេទីនេះទីណា? "
" ជួយ...ជួយផង ម្តេចក៏មានរូបថតលោកយាយលោកតា? "
កាន់តែបង្កើនការឆ្ងល់ គិតមិនយល់រត់ចុះពីជាន់ខាងលើមកវង្វេងផ្លូវរត់ចេញចូលតាមជណ្តើរប្រអប់ ចុចចុះឡើងមកជាន់ក្រោម។
" ជួយ ជួយផង ព្រូស!! អ្ហា៎ក់!!អួយ " រត់លឿនពេករ៉ូបវែងអូសដីផង ដូចទេពធីតាអ៊ីចឹងមានស្លាបមានកន្ទុយ រ៉ូបស្អីអ៊ីចឹង?
" ទៅណាហ្អាស!! ចង់ទៅណា ទៅណា!! " រ៉ូប៉ូតចេញមកចាប់នាងពីក្រោយ គ្រវីគ្រវែងចង់ធ្លាក់ថ្លើម។
" ជួយៗ ឆ្គួតមែនលែងយើងអាអេលៀនចង្រៃ "
" ចោរ ចោរ!! " រ៉ូប៉ូតស្រែកផ្អើលផ្ទះ។
" ម៉ែធ្វើម៉េចៗ ម៉ែជួយ!! "
" ហង្សតូច ហ្អឹក!! ភ្ញាក់ហើយមែនទេ?? "
" ចាចាស? " តបទាំងមិនយល់សេចក្តី។
" ម៉ែដោះ "
" អត់ទេពួកគាត់សុទ្ធតែស្លាប់មែន? ផូស!! " រ៉ូប៉ូតយកដងវាយកូនហ្គលោលដាក់ចំកញ្ចឹងក៎អសរីស៍ ហើយប៉ះត្រូវផ្នែកក្បាលតិចតួច តែក៏មិនស្រាលដែរ។
" អាចង្រៃយ៍ ទៅដកផ្តាច់ឌុយវាយីង "
" ចោរ ចោរ " ដៃខ្វើកៗនៅលើកជាចុងក្រោយ មុនពេលរលត់ម៉ាស៊ីន ក្រោយយីងរត់ទៅចាប់ដកឌុយហើយផ្តាច់ថ្មីក្នុងខ្លួនរ៉ូបូត ចិញ្ចឹមបំបង់បាយបំបង់តែអ៊ីនធើណែន ឥតប្រយោជន៍ លើកទីមួយហើយដែលចេះវាយមនុស្សខុសបច្ចេកទេសបែបនេះ។
" អានេះឆ្គួតមែន បងម៉ាឃ៍ដឹងយកវាមកធ្វើស្អី? " យកមកបំបង់បាយមកជាងមួយឆ្នាំហើយ។
" ហង្សតូច ហង្សរបស់ម៉ែដោះ "
" ខ្ញុំខលទៅចៅហ្វាយម៉ែ " ស្រវាដកទូរស័ព្ទចេញមកឡើងញ័រដៃតតាត់។
" ហ្អឹកៗ ហង្សតូច ខលទៅមន្ទីពេទ្យលឿនឡើង "
" សួស្តីអ្នកទាំងអស់គ្នា " មិនមែនជារឿងចៃដន្យ តែវារឿងពិតស្របពេលដាញ៉ែលចូលមក ដោយការរាក់ទាក់សមជាសុភាពបុរស។
" ជួយផងជួយហង្សតូចផង "
" អារីស៍ អារីស៍អូន " ដាញ៉ែលឱបអង្រួនស្មាអារីស៍ខណៈឈាមហូរចេញពីក្បាលឡើងជោករ៉ូបនាង នឹងអាវដាញ៉ែល។
" លោកជាអ្នកណា? " យីងសួរដោយកាយវិកាកាចឆ្នាស។
" ខ្ញុំដាញ៉ែលគូរដណ្តឹងរបស់អារីស៍ "
" តែលោក...លោកឈប់ ម៉ែគិតរបៀបណា? "
" ទៅសិនទៅ ចាំសួរតាមក្រោយ ហង្សតូចរបស់ម៉ែ "
" លោកប្រាកដហើយហ្អេស? ថាលោកជាកូនរបស់លោកអេឡិច? "
" ចៃដន្យខ្ញុំមានការងារនៅទីនេះ ហើយស្គាល់ផ្ទះយាយតានាង ទើបខ្ញុំសាកមករកលេង "
" គូរដណ្តឹងដោយរបៀបណា ម្តេចខ្ញុំមិនដឹង? "
" អ្នកមីងត្រូវដឹងគ្រប់យ៉ាងឬ? "
" នែ៎!! អ្នកណាជាមីងរបស់លោក អាក្មេងឈ្លើយ " អាក្មេងឈ្លើយជួបយើងដំបូង ហៅយើងមីងអាកូនបារាំងនេះ។
" មីងសង្សារពូម៉ាឃ៍មែន? ហ្អឺស!! "
" អាក្មេងចង្រៃ "
" លោកគ្រូពេទ្យជួយផង នាងមានរបួស "
" លោកមិនអាចចូលបានទេចាំនៅខាងក្រៅ "
" ហង្សតូចរបស់ខ្ញុំកើតអ្វីទេ? " ញ័រដៃដើរចុះដើរឡើងដោយក្តីបារម្ភ យីងស្រលាញ់អសរីស៍ណាស់ដូចក្មួយស្រី។
" ដល់ដៃពេទ្យហើយ មន្ទីពេទ្យនេះមានឯកទេស "
" .... " អាប៉ិនេះហើយរំលោភហង្សតូចទេដឹង តែត្រូវចៅហ្វាយទៅជួយទាន់ អួយ!! ស្អីទេខ្ញុំវិលវល់អស់ហើយគ្រួសារមហារញ៉េរញ៉ៃ ឡ័រយីងសញ្ជឹងគិតតែឯងហើយសម្លឹងសម្លក់ដាញ៉ែលភ្លឹះៗ ដាញ៉ែឯណ្ណោះវិញញ័រដៃញ័រជើងដើរចុះឡើយ ឈ្ងក់មុខរលីងរលោងទឹកភ្នែក។
YOU ARE READING
ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.
Romanceផាក ជីមីន ♥︎ ហ្គុកអារីស៍ ព្រីម៉ារៀរ៍ ខ្ញុំមិនទាន់ភ្លេចថ្ងៃដែលកើតឧបហេតុ លើគូរស្នេហ៍របស់គាត់ ពេលនោះ ខ្ញុំគ្រាន់តែជាក្មួយស្រីម្នាក់ដែលឥតតម្លៃ ក្លាយជាដើមហេតុនៃការស្លាប់ របស់ស្នេហាគ្រាដំបូងរបស់គាត់ ខណៈពេលដែលខ្ញុំលួចស្រលាញ់បុរសម្នាក់នេះ ដែលមានអាយុចាស់ជាងខ...
