ភាគ១០(យើងមិនលេងអូនទេ)

Start from the beginning
                                        

     «លេងខ្ញុំ»

     «យើងមិនលេងអូនទេ»

     «ខ្ញុំស្អប់លោកឯង ហ្ហឹក ហុឺស»ស្នាមញញឹមមុននេះក៏បានប្រែប្រួលបន្ទាប់ពីបានលឺសម្លេងយំរបស់ជេគ។

     «មិចក៏អូនយំបែបនេះ យើងមិនទាន់បានធ្វើអ្វីអូននោះទេ»ស៊ុងហ៊ុនលើកខ្នងដៃជូតទឹកភ្នែកអោយជេគ។

     «លោកឯងឃាត់ខ្ញុំមិនអោយខ្ញុំវៃនាង លោកឯងមិនស្រលាញ់ខ្ញុំនោះទេ លោកឯងទុកខ្ញុំចោល ហ្ហឹក ហុឺស លោកឯងជាមនុស្សអាក្រក់»ជេគយំពេបមាត់ដូចជាកូនក្មេង ស៊ុងហ៊ុនវិញនិយាយពីខ្នាញ់អើយខ្នាញ់ ចិត្តដែលបារម្ភមុននេះក៏បាត់បន្ទាប់ពីឃើញជេគពេបមាត់យំដូចជាកូនក្មេងទារបស់លេង។

     «អូនចង់វៃនាងវិញមែនទេ? បានយើងនិងអោយគេចាប់នាងមក ហើយអោយអូនវៃនាង តែអូនត្រូវឈប់យំសិន»ជេគលឺបែបនេះទឹកភ្នែកដែលហូរមុននេះក៏បាត់លេងហូរចុះមកទៀត។

     «ឈប់យំក៏បាន»មនុស្សដូចជាជេគនេះ បើអ្នកណាដែលប៉ះគេមុននោះ គេនិងសងទៅមនុស្សម្នាក់និងវិញគុណនិង១០ គេមិនដែលចាញ់អ្នកណានោះទេ បើសិនជាគេមិនខុស។

     «ចាប់នាងមក»ដាយ៉ុលលឺស៊ុងហ៊ុននិយាយបែបនេះក៏ទៅធ្វើតាមបញ្ជារបស់ស៊ុងហ៊ុន។ មួយសន្ទុះក្រោយមកដាយ៉ុលក៏ចាប់នាងក្រមុំឡើងមក។

     «យើងទះនាងវិញតែ១០កំភ្លៀងវិញនោះទេ ប៉ុនេះយើងគិតថានាងនិងមិនឈឺនោះទេ»និយាយហើយជេគក៏ចាប់មុខនាងក្រមុំទះយកៗ ស៊ុងហ៊ុនដែលជាម៉ាហ្វៀក៏បើកភ្នែកធំៗសឹងមិនជឿនិងភ្នែកថាជេគជាមនុស្សដែលកាចបែបនេះ តែនេះវាក៏សមហើយព្រោះថាគេជាប្រពន្ធម៉ាហ្វៀមួយទាំងមូលមិនអោយកាចមិចនិងបានទៅ។

     «ពេញចិត្តអូនហើយមែនទេ?»នាយកធំដើរមកអោបចង្កះនាយតូចពីក្រោយ។

     «ពេញចិត្តហើយ»ជេគញញឹមទាំងសប្បាយចិត្តដែលឃើញនាងក្រមុំស្រក់ទឹកភ្នែកបែបនេះ។

     «អូនមានរឿងអ្វីមែនទេ? បានជាមករកយើងដល់ក្រុមហ៊ុនបែបនេះ?»ស៊ុងហ៊ុន ក៏ទាញជេគចូលទៅក្នុងបន្ទប់ក្បែរនោះ។

     «មិចក៏លោកមិនទៅរកខ្ញុំ?»

     «ក្រែងអូនដេញយើងមែនទេ?»

     «ខ្ញុំគ្រាន់តែនិយាយលេង មិចក៏លោកយកជាការបែបនេះ»

     «យើងគ្រាន់តែជាប់រវល់ការងារទើបយើងមិនបានទៅរកអូនបែបនេះ យប់នេះយើងក៏មានការងារដែលត្រូវធ្វើ ប្រហែលជាអង្គុយកំដរអូនមិនបានយូរទៀតនោះទេ»

     «លោកមិនចេះហត់ខ្លះទេឬ?»

     «ហត់គឺចេះតែហត់ហើយ តែយើងមិនអាចឈប់បាននោះទេ ការងារមួយនេះយើងព្យាយាមមកអស់ជាច្រើនឆ្នាំហើយ បើយើងទុកវាចោលវានិងខូចខាត់»

     «ខ្ញុំទៅជាមួយលោកដែរបានទេ?»

     «មិនបានទេ វាមានគ្រោះថ្នាក់»

     «លោកធ្វើការងារអី ទើបមានគ្រោះថ្នាក់បែបនេះ? លោកជាអ្នកលេងមែនទេ?»ជេគ ងាកមកសម្លឹងមុខរបស់ស៊ុងហ៊ុនជាប់។

     «វាជាការសាងសងអគារ បើអូនទៅយើងខ្លាចថាអូននិងមានគ្រោះថ្នាក់ ជឿយើងណាយើងគ្រាន់តែមិនចង់អោយអូនត្រូវមកឈឺដូចជាមុននេះទៀតនោះទេ»ស៊ុងហ៊ុន និយាទាំងលើកដៃអង្អែលផ្ទៃមុខរបស់ជេគថ្នមៗ កែវភ្នែកស្រទន់សម្លឹងមើលទៅកាន់មនុស្សជាទីស្រលាញ់មិនដាក់ភ្នែក។

     «ហាមកុហកខ្ញុំ ព្រោះខ្ញុំមិនចូលចិត្តមនុស្សដែលកុហកនោះទេ ខ្ញុំមិនចង់ជួបរឿងបែបនេះជាលើកទី២នោះទេ»លើកទី២ តើពីមុនជេគធ្លាប់ជួបរឿងអ្វីខ្លះ ទើបបានជាគេខ្លាចកាកុហកបែបនេះ?។

     «យើងមិនកុហកអូននោះទេ»នាយនិយាយទាំងមានកូនចិត្តភ័យព្រួយបន្តិចដែរ ព្រោះថានាយបានកុហកនាយតូចទៅហើយ បើប្រាប់ការពិតពេលនេះច្បាស់ណាស់ថាជេគនិងចាក់ចេញពីនាយ។

     «លោកពិតជាមិនមែនជាអ្នកលេងពិតមែនទេ ឬក៏ជាម៉ាហ្វៀដែលឃោឃៅមួយនោះ មើលទៅមុខរបស់លោកពេលមិនញញឹមគួរអោយខ្លាចខ្លាំងណាស់»

You've reached the end of published parts.

⏰ Last updated: Nov 23 ⏰

Add this story to your Library to get notified about new parts!

រឿង:បណ្តូលចិត្តម៉ាហ្វៀWhere stories live. Discover now