ភាគ៥(លោកឯង ឃើញស្អីខ្លះមុននិង?)

397 54 6
                                        


     បន្ទាប់ពីចែកការ៉េមអោយគ្រប់គ្នាញុំាហើយ ជេគក៏រំអុកអោយស៊ុងហ៊ុនប្រញាប់ជូនគេទៅផ្ទះ បើស៊ូនូមកដល់ផ្ទះរបស់គេមិនឃើញគេដឹងតែចប់ហើយ។

     «ពេលណាលោកជូនខ្ញុំទៅផ្ទះវិញ?»ជេគងាក់មកនិយាយជាមួយស៊ុងហ៊ុន។

     «ដេកនៅទីនេះជាមួយយើងទៅ»ស៊ុងហ៊ុននិយាយហើយក៏ងាកទៅធ្វើការងាររបស់គេវិញ។

     «លោកឯងឆ្កួតឬ?ខ្ញុំព្រៀបដូចជាកូនស្រីអោយទៅដេកជាមួយលោកឯងមិចនិងកើតទៅ បើសុខៗខ្ញុំមានកូនអ្នកណាទទួលខុសត្រូវ?»ស៊ុងហ៊ុនលឺជេគនិយាយបែបនេះក៏សើចឡើងមក។

     «យើងធ្លាប់ប្រាប់ឯងរួចហើយ ថាយើងមិនទាន់ចង់បានកូនទាំងវ័យក្មេងនោះទេ ចិងឯងមិនបាច់បារម្ភនោះទេថាឯងនិងពរពោះកូនអោយយើង»ទោះបីស៊ុងហ៊ុននិយាយបែបនេះក៏ដោយក៏ជេគនៅតែអោយស៊ុងហ៊ុនជូនគេត្រឡប់ទៅផ្ទះវិញដដែល។

     «លោកជូនខ្ញុំទៅផ្ទះ»ជេគចូលមកអង្រួលដៃរបស់ស៊ុងហ៊ុន ទោះបីជាចង់ធ្វើការបន្តរក៏មិនកើតដែរបើកូនក្មេងកំពុងតែអង្គុយអង្រួលដៃរបស់គេបែបនេះ។

     «ក៏បានៗ»ស៊ុងហ៊ុន ក្រោកឈរឡើង រួចក៏ប្រមូលឯកសារដែលនាយធ្វើមុននេះយកទៅទុកសិន ចាំជូនក្មេងតូចទៅផ្ទះតាមក្រោយ។

     បន្ទាប់ពីរៀបចំឯកសាររួចរាល់អស់ហើយ ស៊ុងហ៊ុនក៏បានដើរចេញមកខាងក្រៅ ដើម្បីជួយគ្រាជេគដើម្បីចូលទៅក្នុងឡាន។

     «លោក ចាំជួយចូលទិញនំអោយញុំាផង»ជេគ និយាយទាំងទាញអាវរបស់ស៊ុងហ៊ុនទិចៗ។

     «ទើបតែញុំាការ៉េមហើយមុននេះអីឡូវចង់ញុំានំទៀតហើយ»

     «ទិញអោយឬមិនទិញ?»

     «ទិញ»ជេគលឺស៊ុងហ៊ុននិយាយបែបនេះក៏ញញឹមចេញមក។

     «មានអីអាបុិនេះមាត់ឆ្កែតែចិត្តល្អដែរតា»ជេគនិយាយខ្សឹបៗម្នាក់ឯង។

     «មុននេះឯងនិយាយស្អី?»

     «គ្មានស្អីទេ បើកតែឡានទៅ»

     ពេលនេះស៊ុងហ៊ុនក៏បានបើកឡានមកដល់ហាងនំហើយ នាយចុះទៅទិញនំឡើងចង់១០ថង ដើម្បីយកមកអោយជេគដេកញុំាមួយខែពេញ។

រឿង:បណ្តូលចិត្តម៉ាហ្វៀWhere stories live. Discover now