ភាគ២(យ៉ាងមិច ស្រួលខ្លួនទេ?)

291 40 2
                                        


ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ មនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងកក្តៅ។ត្របកភ្នែកចាប់ផ្តើមបើកឡើងមក បើកភ្នែកមកភ្លាមក៏មានអារម្មណ៍ថាខ្លួនកំពុងតែគេងអោបនរណាម្នាក់។

«អាយ.....ស្អីនិង?»ជេគស្រែកដាក់ត្រចៀកស៊ុងហ៊ុនមួយទំហឹង ស៊ុងហ៊ុនវិញបើកភ្នែកឡើងមកដូចត្រូវខ្មោចលង។

«នែ ឯងកើតឆ្កួតស្អីបានមកស្រែកដាក់ត្រចៀកយើងបែបនេះ?»ស៊ុងហ៊ុន និយាយទាំងអង្អែលត្រចៀករបស់ខ្លួន នេះដល់ថ្នាក់គេត្រូវហឹងត្រចៀក។

«មិចក៏លោកឯងមកអោបខ្ញុំបែបនេះ?»

«មុននិងនិយាយថាយើងអោបឯង ឯងគួរតែនឹករឿងកាលពីយប់មិញផងថាអ្នកណាជាអ្នកចាប់យើងយកមកថើបមុន»ស៊ុងហ៊ុននិយាទាំងញញឹមឌឺទៅកាន់ជេគ។

«លោកឯងមានធ្វើស្អីខ្ញុំអត់?»ជេគសួរហើយក៏ទាញភួយចេញពីខ្លួន ដើម្បីពិនិត្យថាខ្លួនមានត្រូវបានស៊ុងហ៊ុមបំពានឬអត់។

«មុខឯងចិងចង់អោយយើងធ្វើស្អី?»

«លោកឯង»ជេគស្រែកទាំងចង្អុលមុខស៊ុងហ៊ុន។

«វាស្អីឯងបានជាមកស្រែកដាក់យើង?»ស៊ុងហ៊ុនចូលទៅចាប់ទាញដៃជេគមួយទំហឹង ជេគវិះឈឺដៃឡើងចង់ចេញយំទៅហើយ។

«លេងយើង»

«យើងមិនលេង»

«ប្រាប់ថាឪ្យលេង»ជេគក្រលោះដៃចេញពីស៊ុងហ៊ុនមួយទំហឹងដែលបណ្តាលឪ្យគេធ្លាក់ពីលើពូភ្លាមៗ សម្លេងស្រែកក៏បានបន្លឺឡើងព្រោះតែឈឺគូទពេក។

«យ៉ាងមិច ស្រួលខ្លួនទេ?»ស៊ុងហ៊ុនញញឹមឌឺទៅកាន់ជេគ រួចក៏ដើរចូលទៅបន្ទប់ទឹកបាត់ទៅ។

«អាឆ្កួតជ្រូក ចាំមើលណា ថ្ងៃណាមួយយើងនិងសងសឹកឯងជាមិនខាននោះទេ»ជេគក្រោកឈរឡើង រួចក៏ប្រម៉ូលខោអាវរបស់គេ រួចក៏ចាក់ចេញទៅ។

.......

«ការងារដែលយើងឪ្យឯងសើបយ៉ាងមិចហើយ?»ស៊ុងហ៊ុននិយាយទាំងភ្នែកសម្លឹងមើលទៅកាន់ឯកសារជាប់។

«ជាomega ដែលតាំងខ្លួនជា Alpha ជាកូនប្រុសតែម្នាក់នៃត្រកូល អូដាម៉ូ តែគាត់នៅរៀននៅឡើយ បើតាមខ្ញុំសើបអាចនិងរៀនដំណាលនីគី»ដាយ៉ុលក៏រៀបរាប់ប្រាប់ស៊ុងហ៊ុនទៅតាមអ្វីដែលគេបានសើបពីជេគមក។

រឿង:បណ្តូលចិត្តម៉ាហ្វៀWhere stories live. Discover now