ភាគ៩(ជាប្តីរបស់ម្ចាស់ហាង)

184 39 0
                                        

     ដោយហេតុអេនមីនចូលរៀនទី១២ហើយ ចិងចំពោះសាច់រឿងបន្តរអាចនិងយឺតយ៉ាង តែអេតមីននិងផុសជូនរហូតដល់ចប់សាច់រឿងមួយនេះ🙏🏻

     បន្ទាប់ពីឈ្លោះគ្នាអស់ចិត្តហើយ ពួកគេទាំងពីអ្នកក៏បាននាំគ្នាទៅហាងលក់ផ្កា។

     «ចៅហ្វាយមកមើលហាងលក់ផ្កាមែនទេ»បុរសសង្ហាម្នាក់ក៏បានដើរចេញមកទទួលជេគ។

     «បានហើយអ្នកណាអោយឯងហៅយើងថាចៅហ្វាយបែបនេះ»ជេគចូលមកវៃស្មាមិត្តទិចៗ។

    «ឯងជាម្ចាស់ហាងនៅទីនេះ យើងជាកូនចៅរបស់ឯងចិងហើយយើងក៏ត្រូវហៅឯងថាចៅហ្វាយបែបនេះហើយ»

    «ពេលណាចូលទៅអង្គុយ?»ឈរនិយាយគ្នាសុខៗស៊ុងហ៊ុនក៏បន្លឺសម្លេងឡើង។

    «បើលោកចុកជើងក៏ទៅអង្គុយមុនខ្ញុំទៅ»

    «គេជាអ្នកណា?»

   «ជាប្តីរបស់ម្ចាស់ហាង»

   «លោកឯងនិយាយស្អីនិង? ឯងកុំទៅស្តាប់សម្តីគេនិយាយអី គេចេះតែនិយាយលេងទេ?»

    «ចុះឯងជាស្អីជាមួយជេយ៉ុន?»

   «ខ្ញុំជាមិត្ត»

   «ល្អហើយចិង មិត្តអោយដឹងមិត្ត កុំចង់គិតអីលើសពីនេះ ព្រោះជេយ៉ុនជាប្រពន្ធរបស់យើង»

   «លោករៀបការតាំងពីពេលណា?បើជេគពេលនេះគេនៅរៀននៅឡើយ»

   «រៀបការពេលណាចាំបាច់យើងប្រាប់ឯងដែរ?សំខានអោយតែមានអេតាសុីវិលនិងគ្នាទៅបានហើយ»ថាហើយស៊ុងហ៊ុនក៏ចូលមកចាប់កាន់ដៃជេគ រួចក៏អូសជេគចេញទៅខាងក្រៅហាងយ៉ាងលឿន។

     «លោកឯងកើតឆ្កួតស្អី អ្នកណាជាប្រពន្ធលោកឯង ខ្ញុំទះបែកមាត់ទៀតអីឡូវហើយ»ចេញមកដល់ខាងក្រៅជេគក៏ក្រលោះដៃចេញពីស៊ុងហ៊ុន។

     «បើមិនប្រាប់វាបែបនិងវានិងញ៉ែអូន»

    «ពួកយើងត្រឹមជាមិត្ត គ្មានអ្វីលើសនិងនោះទេ»

    «អូនមើលឃើញវាត្រឹមជាមិត្ត តែវាមើលឃើញអូនលើសពីនិងអូនដឹងទេ?»

    «លោកកុំចេះតែគិតម្នាក់ឯងពេក បានហើយចង់ទៅណាក៏ទៅកុំមករំខានខ្ញុំ»

រឿង:បណ្តូលចិត្តម៉ាហ្វៀKde žijí příběhy. Začni objevovat