«នេះទុកជាការព្រមានដែលឯងចង់មករញ៉េរញ៉ៃជាមួយប្អូនយើង បើមានលើកក្រោយឯងច្បាស់ជាផើមដោយមិនដឹងខ្លួននោះទេ»ថាហើយស៊ុងហ៊ុនក៏រុញជេគចេញពីក្នុងឡាន ហើយឡានរបស់គេក៏បើកចេញទៅ។
.........
«មាត់ឯងកើតអី?»ស៊ូនូចោទជាសំនួរភ្លាមៗបន្ទាប់ពីបានឃើញមាត់របស់មិត្តហើមបែបនេះ។
«មូសខាំ»ជេគនិយាយទាំងងាក់មុខចេញពីស៊ូនូ។
«មូសខាំឬមាត់ខាំ?»នីគីចូលមកនិយាយ។
«បិទមាត់ឯងទៅ បើឯងមិននិយាយក៏គ្មានអ្នកណាថាឯងគដែរ»ជេគងាក់មកសម្លក់មុខនីគី។
បន្ទាប់ពីរៀនអស់ជាច្រើនម៉ោងពេលនេះក៏ដល់ម៉ោងចេញទៅផ្ទះវិញ ជេគនិងស៊ូនូក៏នាំគ្នាដើរទៅមុនចំណែកនីគីវិញក៏ដើរតាមក្រោយ។
«ស៊ូនូ ថ្ងៃនេះយើងចង់ទៅទិញអីបន្តិចបន្តួច ឯងត្រឡប់ទៅផ្ទះមុនយើងចោះ»បន្ទាប់ពីផ្តែផ្តាំទៅកាន់ស៊ូនូរួចហើយជេគក៏ចាក់ចេញទៅ។
«ឯងទំនេរទេ?»នីគីចូលមកកៀកស្មាស៊ូនូ។
«ទំនេរតា ឯងមានការអី?»
«ទៅញុំាអីឬអត់?»
«អត់ទេយើងមិនទានឃ្លាន ណាមួយក៏ប្រញាប់ទៅផ្ទះផង ខ្លាចប៉ាម៉ាក់បារម្ភ»ស៊ូនូជាមនុស្សដែលមិនចូលចិត្តដើរលេងចេញពីរៀនគឺទៅផ្ទះ។
«ទៅៗជូនយើងទៅបន្តិចទៅណា យើងទើបតែមករៀនទីនេះថ្ងៃដំបូងមានតែឯងមួយនិងហើយដែលយើងស្គាល់នោះ»
«តែមួយភ្លេតទេណា»នីគីក៏ងួកក្បាលបញ្ជាក់ រួចហើយពួកគេក៏បាននាំគ្នាដើរចេញទៅ។
ដើរចេញមកដល់ខាងក្រៅសាលាភ្លាមក៏មានក្មេងប្រុស៣នាក់ដើរចូលមករកស៊ូនូនិងនីគី។
«ស៊ូនូអាមួយនិងជាអ្នកណា»លីហាន ដែលជាបងធំប្រចាំសាលាក៏ដើរចូលមកចាំដៃស៊ូនូតែក៏ស៊ូនូក្រលោះដៃចេញ។
«យើងជាសង្សារបស់នូ»នីគីដើរចូលមកឈរបាំងស៊ូនូ។
«យើងមិនជឿ»
«មិនជឿក៏ស្រេចតែឯង បើអស់ការអីហើយ យើងសូមនាំសង្សារបស់យើងទៅញុំាអីសិន មើលទៅកូនកញ្រ្ចោងរបស់យើងច្បាស់ជាឃ្លានខ្លាំងណាស់ហើយ»នីគីដើរចូលមកទាញថ្ពាល់របស់ស៊ូនូទិចៗ រួចក៏ចាប់កាន់របស់ស៊ូនូដើរចេញទៅ។
VOUS LISEZ
រឿង:បណ្តូលចិត្តម៉ាហ្វៀ
Actionក្រៅពីបងអ្នកណាក៏គ្មានសិទ្ធិប៉ះអូន អូនជារបស់បងតែម្នាក់គត់ ជេយ៉ុន អូដាម៉ូ
