«នែអាក្មេងឆ្កួត ដើរមិនបើកភ្នែកទេឬបានជាដើរមកបុកយើងបែបនេះ»នាងក្រមុំរូបស្រស់ក៏បានស្រែកស្តីថាអោយជេគ។
«នាងទេជាអ្នកដើរមកបុកយើងនោះ ដើរមិនបើកភ្នែកខ្លួនឯង មកបន្ទោសយើង»ជេគមិនអោយចាញ់ចិត្តក៏ស្រែកថាអោយនាងវិញភ្លាមៗ។
«ឯងជាអ្នកណាបានជាហ៊ានមកស្រែកដាក់យើងបែបនេះ»នាងក្រមុំខឹងនិងជេគខ្លាំងពេកក៏ទះជេគមួយដៃ ផ្ទៃមុខដែលសរមុននេះក៏ប្រែទៅជាក្រហមភ្លាមៗ។
«នាងហ៊ានវៃយើងផង»ជេគរៀបនិងវៃនាងវិញទៅហើយតែក៏ត្រូវស៊ុងហ៊ុនចូលមកឃាត់ទាន់។
«អូនធ្វើស្អីនៅក្រុមហ៊ុនយើងនេះ»ស៊ុងហ៊ុនចូលមកខ្សឹបដាក់ត្រចៀកជេគ។
«គ្មានធ្វើស្អីទេ មករកលោកឯងនិងហើយ តែក៏សំណាងអាក្រក់ត្រូវនាងចង្រៃនោះទះខ្ញុំ បើខ្ញុំមិនបានទះនាងវិញនោះទេ កុំហៅខ្ញុំថា ជេយ៉ុន អូដាម៉ូ»ជេគរៀបនិងទះនាងក្រមុំទៅហើយ តែក៏ត្រូវស៊ុងហ៊ុនចាប់ជាប់ រួចក៏លើកយកទៅខាងលើ។
«បានហើយអូន ពួកយើងទៅខាងលើទៅ»
«លេងខ្ញុំ ខ្ញុំទះនាងនិងអោយបែកមាត់ម្តង ខ្លួនឯងជាអ្នកខុសមកបន្ទោសខ្ញុំហើយមកទះខ្ញុំអោយបែកមាត់ទៀត ប៉ាម៉ាក់ខ្ញុំមិនហ៊ានវៃខ្ញុំមួយដៃផង នាងជាស្អីមកវៃខ្ញុំ»ជេគស្រែករហូតទាល់តែស៊ុងហ៊ុនយកដៃមកខ្ទប់មាត់របស់ជេគជាប់។
ចូលមកដល់ក្នុងបន្ទប់ស៊ុងហ៊ុនក៏ដាក់ជេគចុះ រួចក៏ចូលទៅអង្គុយ។
«លោកឯងកើតឆ្កួតស្អីមកឃាត់ខ្ញុំនិង?»ជេគខឹងនិងស៊ុងហ៊ុនខ្លាំងណាស់ដែលចូលមកឃាត់គេមិនអោយវៃស្រីម្នាក់នោះ។
«អូនគឺជាមនុស្សប្រុសទៅវៃនាងមិចនិងកើតនោះ»
«មនុស្សប្រុស តែខ្ញុំក៏អាចមានកូនដូចនាងបានដែរ ចិងវៃនាងមានទៅខុសស្អី»ស៊ុងហ៊ុនគេសឹងតែភ្លេចទៅហើយថាជេគគឺជា omega ។
«អូនមករកបងនៅទីនេះមានការអ្វី?»
«គ្មានការស្អីទេ ខ្ញុំត្រឡប់ទៅវិញហើយ»រៀបនិងដើរចេញទៅវិញទៅហើយ តែក៏ត្រូវស៊ុងហ៊ុនទាញអោយចូលមកអង្គុយពីលើគេ។
YOU ARE READING
រឿង:បណ្តូលចិត្តម៉ាហ្វៀ
Actionក្រៅពីបងអ្នកណាក៏គ្មានសិទ្ធិប៉ះអូន អូនជារបស់បងតែម្នាក់គត់ ជេយ៉ុន អូដាម៉ូ
